ល្អណាស់! អបអរសាទរខ្សែប្រយុទ្ធរូបនេះ បានក្លាយជាកីឡាករដែលល្អជាងគេប្រចាំឆ្នាំនាប្រទេសអាល្លឺម៉ង់

//s9.kh1.co/87/87c955934c76c399d6b3a1262f8717596340d54f.jpg
កីទ្បា

 ២៦-កក្កដា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

Robert Lewandowski ឈ្នះពានកីឡាករល្អជាងគេប្រចាំប្រទេសអាល្លឺម៉ង់

អាល្លឺម៉ង់៖ ខ្សែប្រយុទ្ធក្លិប Bayern Munich កីឡាករ​ Robert Lewandowski បានឈ្នះសម្លេងឆ្នោតទៅលើ Thomas Muller និង Erling Haaland ដើម្បីឈ្នះពានរង្វាន់ កីឡាករល្អជាងគេប្រចាំឆ្នាំនៃប្រទេសអាល្លឺម៉ង់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Robert Lewandowski
កីឡាករ Robert Lewandowski

ជាការពិតណាស់ Lewandowski ធ្លាប់ឈ្នះពានរង្វាន់មួយនេះមួយលើកទៅហើយនៅក្នុងរដូវកាល ២០១៩-២០២០ ដែលគ្រានោះ កីឡាករសញ្ជាតិប៉ូឡូញខាងលើបានជួយក្រុមឲ្យឈ្នះពានរង្វាន់ចំនួនបីក្នុងមួយរដូវកាល ហើយ ជាថ្មីម្តងទៀត ក្នុងរដូវកាល ២០២០-២០២១ រូបគេក៏បានជួយក្រុមឲ្យឈ្នះជើង​​ឯក Bundesliga ព្រមទាំងបំបែកកំណត់ត្រាស៊ុតបញ្ចូលទីក្នុងមួយរដូវកាលរបស់លោក Gerd Muller ផងដែរ។

កីឡាករ Robert Lewandowski
កីឡាករ Robert Lewandowski

Lewandowski បាននិយាយថា៖

ខ្ញុំពិតជាមានកិត្តិយសណាស់ដែលបានឈ្នះពានរង្វាន់មួយនេះ។ ខ្ញុំពិតជាមានមោទកភាពពីព្រោះវាមិនងាយឡើយក្នុងការក្លាយជាកីឡាករល្អជាងគេពីរឆ្នាំជាប់ៗគ្នា៕

កីឡាករ Robert Lewandowski
កីឡាករ Robert Lewandowski
កីឡាករ Robert Lewandowski

ប្រភពgoal

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T