ទោះកំពុងប្រឈមមុខនឹងរឿងក្ដី Kris Wu មិនភ្លេចធ្វើរឿងជួយសង្គមឡើយ

//s9.kh1.co/d9/d916a4dd8cb29ee6221b5a58f19669aa34618aa5.jpg
តារា & កម្សាន្ដ

 ២៦-កក្កដា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

ទោះជាកំពុងស្ថិតក្នុងបញ្ហាជាប់ជាមួយនឹងរឿងអាស្រូវផ្លូវភេទ តែតារាចម្រៀងប្រុស លោក Wu Yifan នៅតែបង្ហាញពីទឹកចិត្តជួយដល់សង្គមដែលធ្វើឲ្យលោកទទួលបានការឆ្លៀយតបដ៏ល្អពីមហាជន

ចិន៖ បន្ទាប់ពីមានរឿងអាស្រូវផ្លូវភេទគួរឱ្យភ្ញាក់ផ្អើលជាបន្តបន្ទាប់ ពេលនេះ តារាចម្រៀងប្រុស លោក Wu Yifan បានក្លាយជាឧក្រិដ្ឋជននៅក្នុងសិល្បៈកម្សាន្ត ដែលធ្វើឲ្យអាជីពរបស់តារាចម្រៀងប្រុសរូបនេះ ត្រូវបានបំផ្លាញទាំងស្រុង ព្រមទាំងត្រូវប្រឈមមុខនឹងការសងប្រាក់សំណងយ៉ាងច្រើន ផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើទោះបីជា កំពុងស្ថិតនៅក្នុងបញ្ហាដែលមិនទាន់មានសញ្ញាបញ្ចប់នៅឡើយ ថ្មីៗនេះ នៅលើបណ្ដាញសង្គម ស្រាប់តែមានព័ត៌មានមួយ បានផ្សព្វផ្សាយថា ក្រុមហ៊ុនរបស់លោក Wu Yifan បានបរិច្ចាគទឹកប្រាក់ ២០ លានយ័ន (ស្មើនឹង ៣ លាន ដុល្លា) ដើម្បីជួយដល់ការងារជួយសង្គ្រោះទឹកជំនន់នៅខេត្ត Henan (ប្រទេសចិន) ប៉ុន្តែការបរិច្ចាគមួយនេះ បែរជាមានការលេចលឺថា ត្រូវបានបដិសេធ ថែមទៀតផង។ 

យ៉ាងណាមិញ ភ្លាមៗបន្ទាប់ពីព័ត៌មានបានបង្ហាញបែបនេះ ខាងសមាគមកាកបាទក្រហម ZhengZhou (ខេត្តHenan ប្រទេសចិន) បានបដិសេធទៅលើដំណឹងនេះ ហើយព្រមទាំងបាននិយាយថា ពួកគេមិនបានបដិសេធទៅលើប្រាក់គាំទ្រណាមួយឡើយ។ ជាមួយគ្នានេះដែរ ខាងសមាគមក៏បានប្រកាសព័ត៌មានលំអិតនៃចំនួនទឹកប្រាក់ដែលបានទទួលនៅថ្ងៃទី ២៤ ខែកក្កដា ផងដែរ។ 

ដោយឡែក ជាមួយនឹងសកម្មភាពបែបនេះ បានធ្វើឲ្យតារាចម្រៀងប្រុសរូបនេះ ទទួលបានការឆ្លើយតបដ៏ល្អពីសំណាក់មហាជន ដែលនៅក្នុងនោះ មតិជាច្រើនបាននិយាយថា បើទោះបីជា កំពុងជាប់អន្ទាក់រឿងអាស្រូវដ៏គួរឱ្យខ្លាច តែលោក Wu Yifan នៅតែព្យាយាមចូលរួមចំណែក នៅក្នុងការងារជួយសង្គមកាត់បន្ថយផលប៉ះពាល់ ពីគ្រោះទឹកជំនន់៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Wu Yifan
Wu Yifan
Wu Yifan
Wu Yifan
Wu Yifan
Wu Yifan
Wu Yifan
Wu Yifan
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T