កើតមកជាបងប្អូននឹងគ្នា J-Hope និងបងស្រី មានចំណុចស្រដៀងគ្នាច្រើនណាស់!

//s9.kh1.co/3c/3c1075d87f99a35b778ef2eaa720d4e5de182a5a.jpg
យុវវ័យ

 ២៦-កក្កដា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

បងប្អូនគេ ទាំងល្បី ក្រៅពីមានសមត្ថភាពមិនឲ្យចាញ់គ្នាហើយ J-Hope និងបងស្រីបង្កើតរបស់លោក ថែមទាំងមានចំណុចស្រដៀងគ្នាទាំងនេះទៀត!

កូរ៉េខាងត្បូង ៖ ថ្មីៗនេះបណ្ដាប្រិយមិត្តអ្នកនិយមលេងអ៊ីនធើណែត កំពុងជជែកគ្នាអំពីចំណុចស្រដៀងគ្នារបស់តារាប្រុស J-Hope សមាជិកក្រុម BTS និងបងស្រីបង្កើតរបស់លោក Jung Jiwoo ជាមួយចរិកលក្ខណៈដែលពួកគេយល់ថា បងប្អូនមួយគូនេះមានដូចគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
J-Hope និងបងស្រី
J-Hope និងបងស្រី

ជាមួយគ្នានេះដែរ នៅលើបណ្តាញសង្គម Twitter អ្នកលេងបណ្ដាញសង្គមបានបង្ហោះវីដេអូរបស់ J-Hope នឹងបងស្រីរបស់លោកដោយលើកឡើងថា ទាំង២នាក់បងប្អូននេះ សូម្បីតែពេលដើរ ដំណើររបស់ពួកគេក៏ដូចគ្នាដែរ។

J-Hope និងបងស្រី
J-Hope និងបងស្រី

ក្រោយឃើញការបង្ហោះបែបនេះ មិនយូរប៉ុន្មានក៏មានមតិជាច្រើនបានចូលមកឆ្លើយឆ្លងថា ៖

ពួកគេក៏ស្រដៀងទៅនឹងលោកប៉ារបស់ពួកគេដែរ។ ទម្រង់មុខរបស់ J-Hope ដូចលោកប៉ារបស់លោកបេះដាក់។ ព្រះអើយ បងប្អូនគេ សូម្បីតែដំណើរក៏ដូចគ្នាដែរ។ ពួកគេក៏មានថ្ងាសដូចគ្នាដែរ។ ខ្ញុំបានសើចខ្លាំងៗនៅពេលខ្ញុំបានឃើញឃ្លីបនោះរបស់ J-Hope និងបងស្រីរបស់លោកកំពុងដើរ។ DNA ប្រាកដជាដូចគ្នា។ បងស្រីរបស់ J-Hope ក៏និយាយដូច J-Hope ដែរ។

មតិអ្នកលេងបណ្ដាញសង្គម
J-Hope និងបងស្រី
J-Hope និងបងស្រី

ប្រភព ៖ Allkpop

Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T