ខេត្តឧត្តរមានជ័យ រកឃើញអ្នកឆ្លង​កូវីដ ​រហូតដល់ ១៩៦ករណី ក្នុងនោះមានពលករទើបមកពីថៃ ជាច្រើនករណី

//s9.kh1.co/67/67e898cddc9e90d77957dd87cf617ec548c963de.jpg
សង្គម

 ២៦-កក្កដា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

០១ករណី សហគមន៍ និង១៩៥ ករណីនាំចូលពីប្រទេសថៃ

ឧត្ដរមានជ័យ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ​ សូមជូនដំណឹងឲ្យបានជ្រាបថា ​ក្រុមគ្រូពេទ្យបង្អែកខេត្ត បាន​បន្តរកឃើញជំងឺកូវីដ-១៩ ចំនួន ១៩៦ករណីបន្ថែមទៀត ដែលក្នុងនោះមាន ១ករណីជាករណីព្រឹត្តិការណ៍សហគមន៍ ២០កុម្ភ: ៣៤ករណីជាពលកដែលធ្វើចត្តាឡីស័ក និង ១៦១ករណី ជាករណីពលករទើបវិលត្រឡប់ពីប្រទេសថៃតាមច្រកអន្តរជាតិអូរស្មាច់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គិតត្រឹមម៉ោង១៧:៣០នាទី ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៤,០១០ករណី ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន ៣,៧៣០ករណី និងករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ចំនួន ២៨០ករណី និងបានព្យាបាលជាសះស្បើយចំនួន ៦៥៥នាក់ កំពុងសម្រាកព្យាបាលចំនួន ៣,៣៤៧នាក់ និងស្លាប់ចំនួន ០៨នាក់៕

ដើម្បីជ្រាបឱ្យកាន់តែច្បាស់ សូមអានសេចក្តីប្រកាសខាងក្រោម៖

សេចក្តីប្រកាស
សេចក្តីប្រកាស

ប្រភព៖ រដ្ឋបាលខេត្តឧត្តរមានជ័យ

Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T