ត្រៀមៗ! ពេលនេះ ដឹងកាលបរិច្ឆេទដែលអត្ដពលិករបស់កម្ពុជា ត្រូវប្រកួតក្នុងព្រឹត្ដិការណ៍អូឡាំពិកហើយ

//s9.kh1.co/c1/c191a6828c442929667cf47c4d488c233d9c68f3.jpg
កីទ្បា

 ២៦-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ពេលនេះ ដឹងកាលបរិច្ឆេទដែលអត្ដពលិកកីឡាហែលទឹកកម្ពុជា ត្រូវប្រកួតក្នុងព្រឹត្ដិការណ៍អូឡាំពិកហើយ។

កម្ពុជា-អូឡាំពិក៖ តាមការបង្ហោះនៅលើផេកផ្លូវការ Cambodia SEA GAMES 2023 បានឲ្យដឹងថា អត្ដពលិកកីឡាហែលទឹកជម្រើសជាតិកម្ពុជា នឹងត្រូវធ្វើការប្រកួតនៅថ្ងៃទី ៣០ ខែកក្កដា នាវេលាម៉ោង ៥ល្ងាច (ម៉ោងនៅកម្ពុជា) នៅ​មជ្ឈ​មណ្ឌល​កីឡា​ហែលទឹក Tokyo Aquatics Centre។ ខណៈ​កី​ឡា​អត្ត​ព​ល​កម្ម ត្រូវ​ប្រ​កួត​នៅថ្ងៃទី​៣១ ខែ​កក្កដា តែ​មិន​ទាន់​ដឹង​ម៉ោង​ប្រ​កួត​នោះ​ទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អាងហែលទឹក
អាងហែលទឹក

អត្តពលិកកីឡាហែលទឹកកម្ពុជាមាន ២រូប គឺកីឡាករ ហែម ប៊ុច និង​កីឡា​ការិនី ឃឿន ប៊ុនពេជ្រមរកត ដែលត្រូវប្រកួតវិញ្ញាសាហែល ៥០​ម៉ែត្រ​សេរីដូចគ្នា។ សម្រាប់កីឡាករ ហែម ប៊ុច ត្រូវ​ប្រ​កួត​សេរី​ទី៤ (Heat-4) និងខ្សែបន្ទាត់ទី៦(Lane-6)។ រីឯកីឡាការិនី ឃឿន ប៊ុនពេជ្រមរកត ត្រូវប្រកួតសេរីទី៣ (Heat-3) និងខ្សែបន្ទាត់ទី៥ (Lane-5)។

អត្ដពលិកជម្រើសជាតិកម្ពុជា
អត្ដពលិកជម្រើសជាតិកម្ពុជា
អត្ដពលិកជម្រើសជាតិកម្ពុជា
អត្ដពលិកជម្រើសជាតិកម្ពុជា

គួរឲ្យដឹងថា បើតាមនាយរងបេសកកម្មលោក ញ៉ាន សុខវិសាល បានបញ្ជាក់ថា ក្រោយបញ្ចប់ការប្រកួតនេះ គណៈ​កម្មការ​នឹងធ្វើការជ្រើសរើសកីឡាករ-កីឡាការិនីមានសិទ្ធិផលខ្ពស់ជាងគេ ឬប្រើ​ថិរវេលា​តិចជាងគេតាមសេរី ឬ Heat នីមួយៗចំនួន ១៨នាក់​ឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដើម្បី​បន្ដ​ការ​ប្រ​កួត​ដណ្ដើម​កៅអីវគ្គផ្ដាច់ព្រ័ត្រ និងប្រជែងមេដាយ។ ប៉ុន្ដែកីឡាករ-កីឡាការិនី មិន​សូវរំពឹង​ក្នុងការឈានទៅដណ្ដើមមេដាយនោះទេ ព្រោះ​នេះ​ជា​ការប្រកួតកម្រិតខ្ពស់ តែអ្វីដែលជាក្ដីរំពឹងរបស់អត្តពលិកកម្ពុជា គឺ​ការ​ធ្វើបានល្អក្នុងសេរី និងបំបែកសិទ្ធិផលចាស់របស់ខ្លួន។

អត្ដពលិកជម្រើសជាតិកម្ពុជា
អត្ដពលិកជម្រើសជាតិកម្ពុជា

ដោយឡែក កីឡាករអត្តពលកម្មកម្ពុជា កីឡាករ ប៉ែន សុគង់ ក៏កំពុងខិតខំប្រឹងប្រែងហ្វឹកហាត់ដូចគ្នា ដើម្បីត្រៀមការប្រកួតរបស់ខ្លួន នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ ខាងមុខ ដោយកីឡាករ ប៉ែន សុគង់ ត្រូវប្រកួតលើវិញ្ញាសារត់ល្បឿនចម្ងាយ ១០០ម៉ែត្រ។ ចំពោះម៉ោងប្រកួតវិញ គណៈកម្មការរៀបចំការប្រកួត គ្រោងនឹងប្រកាសថ្ងៃនេះ។ នេះបើតាមការបញ្ជាក់របស់លោក ញ៉ាន សុខវិសាល

អត្ដពលិកជម្រើសជាតិកម្ពុជា
អត្ដពលិកជម្រើសជាតិកម្ពុជា
អត្ដពលិកជម្រើសជាតិកម្ពុជា និងថ្នាក់ដឹកនាំ
អត្ដពលិកជម្រើសជាតិកម្ពុជា និងថ្នាក់ដឹកនាំ

ប្រភព៖ Cambodia SEA GAMES 2023

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T