ទោះបីយកបាន Sancho តែលោក O’Hara ថា ប្រយុទ្ធ៣លើរបស់ Man UTD នៅចាញ់ក្រុមរួមលីគមួយនេះទេ

//s9.kh1.co/47/4771de4dd22fed8857556265a9c042e6566a50c9.jpg
កីទ្បា

 ២៦-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

លោក O’Hara យល់ឃើញថា ខ្សែប្រយុទ្ធ ៣ ខាងលើរបស់ក្រុម Liverpool គឺល្អជាងគេបំផុត

បរទេស៖ លោក Jamie O’Hara បានមានប្រសាសន៍ថា ខ្សែប្រយុទ្ធរបស់ក្រុម Manchester United គឺឈរត្រឹមចំណាត់ថ្នាក់លេខ ៤ ប៉ុណ្ណោះនៃក្របខណ្ឌ Premier League ទោះបីជាបច្ចុប្បន្នពួកគេអាចយកបាន Jadon Sancho ក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធរបស់ Man UTD
ខ្សែប្រយុទ្ធរបស់ Man UTD

ជុំវិញការលើកឡើងជាមួយសារព័ត៌មាន talkSPORT លោកគឺមិនបានចាត់ទុកខ្សែប្រយុទ្ធរបស់ Man UTD ជាជម្រើសដ៏ល្អមួយនោះទេ បើប្រៀបធៀបជាមួយក្រុមដទៃទៀត។ ហើយគាត់បានបន្តទៀត ដោយលើកសរសើរជាខ្លាំងចំពោះចង្វាក់លេងនៃខ្សែប្រយុទ្ធទាំង ៣ របស់ក្រុម Liverpool មាន Mohamed Salah, Sadio Mane និង Roberto Firmino

ខ្សែប្រយុទ្ធរបស់ Liverpool
ខ្សែប្រយុទ្ធរបស់ Liverpool

អតីតកីឡាកររបស់ក្រុម Tottenham Hotspurs លោក Jamie O’Hara បានមានប្រសាសន៍យ៉ាងដូច្នេះថា៖

Liverpool គឺមានខ្សែប្រយុទ្ធជួរមុខទាំង ៣ ល្អបំផុតនៅ Premier League, ក្នុងនោះមាន Sadio Mane, Roberto Firmino និង Mohamed Salah។ សម្រាប់ខ្ញុំ ខ្ញុំគិតថាពួកគេគឺល្អជាង Man UTD។ អ្វីដែលខ្ញុំនិយាយ គឺមិនមែនលើកឡើងពីការប្រកួតនៅរដូវកាលមុននោះទេ ប៉ុន្តែទាំងអស់នោះគឺខ្ញុំផ្អែកទៅលើសមត្ថភាព និង ទេព្យកោសល្យដែលពួកគេមាន៕

  លោក Jamie O’Hara
  លោក Jamie O’Hara
  លោក Jamie O’Hara

ប្រភពSport Bible

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T