បទថ្មី Permission To Dance របស់ BTS ឈានដល់ចំនួនអ្នកមើលលើសពី ២០០ លានដង លឿនបំផុត!

//s9.kh1.co/5e/5ee5eaf50d8b886818a71e71b218ae8e101d0363.jpg
យុវវ័យ

 ២៦-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

សូមអបអរសាទរ! បទថ្មី Permission To Dance របស់ BTS ឈានដល់ចំនួនអ្នកចូលមើលលើសពី ២០០ លានដង លឿនបំផុត ក្នុងរយៈពេលត្រឹមតែ ១៦ថ្ងៃប៉ុណ្ណោះ

កូរ៉េខាងត្បូង ៖ នៅវេលាម៉ោងប្រមាណ ១ព្រឹក ឈានចូលថ្ងៃទី២៦ ខែ កក្កដា ឆ្នាំ ២០២១ នេះ វីដេអូចម្រៀងបទ Permission To Dance របស់ក្រុមចម្រៀង Kpop ប្រុស BTS ទទួលបានសមិទ្ធផលសំខាន់ថ្មី ដោយមានចំនួនអ្នកចូលទស្សនាលើសពី ២០០ លានដង លឿនបំផុតលើ YouTube។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
BTS 
BTS 

ជាក់ស្ដែង Music Video មួយបទនេះ បានចេញផ្សាយកាលពីថ្ងៃទី៩ ខែ កក្កដា ឆ្នាំ ២០២១ មានន័យថា បទចម្រៀង Permission To Dance បានចំណាយពេលប្រហែលជា ១៦ថ្ងៃ និង ១២ម៉ោង តែប៉ុណ្ណោះដើម្បីឈានដល់ចំណុចជោគជ័យសំខាន់បែបនេះ។

BTS 
BTS 

តាមរយៈកំណត់ត្រាថ្មីខាងលើបានធ្វើឲ្យ វីដេអូចម្រៀង១បទនេះ ក្លាយជា MV ដែលមានអ្នកចូលមើលច្រើន និងលឿនបំផុត ហើយក៏ក្លាយជាបទចម្រៀងទី២២ របស់ក្រុម BTS ដែលរកបានអ្នកចូលទស្សនាច្រើន និងលឿនបំផុតលើសពី ២០០ លានដង

សូមអបអរ BTS ចំពោះកំណត់ត្រានេះ!

  បទ Permission To Dance

ប្រភព ៖ Soompi                                       

Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T