ដឹងតែញាក់សាច់ហើយ! Man UTD កៀកនឹងចុះហត្ថលេខាទិញបានជម្រើសជាតិបារាំងរូបនេះហើយ

//s9.kh1.co/ab/abb45c5ee769c1c64031cc0978a9ba2fc71eee54.jpg
កីទ្បា

 ២៦-កក្កដា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

Manchester United ខិតជិតនឹងទិញ Raphael Varane បានហើយ

អឺរ៉ុប៖ ក្លិបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា ខិតជិតនឹងទទួលបានជោគជ័យក្នុងការនាំយកខ្សែការពារ Real Madrid កីឡាករ Raphael Varane មកកាន់កីឡដ្ឋាន Old Trafford ហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Raphael Varane
  កីឡាករ Raphael Varane

ជាការពិតណាស់ កុងត្រារបស់ Varane នៅ Real Madrid នឹងអស់សុពលភាពនៅក្នុងខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ហើយ រូបគេមិនមានបំណងក្នុងការបន្តកិច្ចសន្យាថ្មីឡើយ ដូច្នេះប្រសិនបើ ក្លិបយក្សអេស្ប៉ាងខាងលើ មិនព្រមដាក់លក់រូបគេទេ គឺ មានន័យថា​ គេអាចចាកចេញដោយគ្មានតម្លៃខ្លួនក្រោយបញ្ចប់រដូវកាល ២០២១-២០២២។

  កីឡាករ Raphael Varane
  កីឡាករ Raphael Varane

យ៉ាងណាក្តី Real Madrid ត្រូវបានគេដឹងថានឹងមិនហាមឃាត់ Varane មិនឲ្យចាកចេញឡើយ ហើយ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ស្របពេល Man Utd នឹងត្រៀមសំណើចំនួន ៤៥លានអឺរ៉ូ (ឬប្រមាណ៥៣លានដុល្លារ) ខណៈ សមីខ្លួនបានយល់ព្រមលក្ខខណ្ឌក្នុងការផ្លាស់មកកាន់ទឹកដីអង់គ្លេសហើយ៕

  កីឡាករ Raphael Varane
  កីឡាករ Raphael Varane

ប្រភពgoal

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T