តើការងារអ្វីដែលសាកសមជាមួយនឹង តារានិកររបស់អ្នក?

//s9.kh1.co/93/93285a4bab13c1cd475e245904fc5545677e202d.jpeg
យុវវ័យ

 ២៥-កក្កដា-២០២១ ៥ល្ងាច · ៣ ឆ្នាំមុន

ពិបាកស្វែងរកការងារមែនទេ? មកអានខាងក្រោមនេះទាំងអស់គ្នា!

យល់ដឹង៖ ប្រសិនបើការងារបច្ចុប្បន្នរបស់អ្នក ធ្វើឱ្យអ្នកមានអារម្មណ៍មិនពេញចិត្ត ការផ្តល់យោបល់ទាំងនេះ អាចជម្រុញឱ្យអ្នកផ្លាស់ប្តូរគន្លងរបស់អ្នក តាមរបៀបដែលអ្នកមិនបានរំពឹងទុក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខាងក្រោមនេះអ្នកនឹងឃើញថា អ្វីដែលអាជីពសមនឹងតារានិកររបស់អ្នកបំផុត ដោយផ្អែកលើបុគ្គលិកលក្ខណៈទូទៅដែលទាក់ទងនឹងអ្នក ៖

♈️ Aries (Mar 21 – Apr 19)

បុគ្គលិកលក្ខណៈ: អ្នកជាមនុស្សដែលមិនខ្លាចនូវភាពខាងក្រៅ និងក្លាហានមិនខ្លាចនូវការផ្សព្វផ្សាយខ្លួនឯងទេ។

ការងារ៖ មន្រ្តីប៉ូលីស, អ្នកពន្លត់អគ្គីភ័យ, វេជ្ជបណ្ឌិត, ការផ្សាយពាណិជ្ជកម្ម, ទំនាក់ទំនងសាធារណៈ, អ្នកកាសែតផ្សាយ, អ្នកនយោបាយ។

♉️ Taurus (Apr 20 – May 20)

បុគ្គលិកលក្ខណៈ: ពួកគេជាមនុស្សដែលខិតខំប្រឹងប្រែងខ្ពស់ និងតស៊ូជាមួយនឹងការងារ ដោយមិនថាលំបាកប៉ុណ្ណាទេ។ ពួកគេមានភាពអត់ធ្មត់ច្បាស់លាស់ និងពូកែក្នុងការបង្ហាញខ្លួនពួកគេច្បាស់។

ការងារ៖ វិស្វករ, ការសរសេរកម្មវិធីកុំព្យូទ័រ, មេធាវី, គ្រូពេទ្យ, សិល្បៈ, ចុងភៅ, អ្នកអប់រំ។

♊️ Gemini (May 21 – Jun 20)

បុគ្គលិកលក្ខណៈ៖ អ្នកតែងតែធ្វើដំណើរតស៊ូទៅមុខជានិច្ច ព្រោះមិនចង់ឲ្យនរណាម្នាក់មើលឃើញថា អ្នកខ្សោយទេ។ អ្នកចូលចិត្តការធ្វើដំណើរ ហើយពូកែខាងបណ្តាញសង្គម និងផ្សព្វផ្សាយ។

ការងារ៖ ឈ្មួញកណ្តាល, ស្ថាបត្យករ, ផ្សាយពាណិជ្ជកម្ម, ទូរទស្សន៍, ផលិតកម្មខ្សែភាពយន្ត, អ្នកជួយសង្គ្រោះ។

រូបតំនាង
រូបតំនាង

♋️ Cancer (Jun 21 – Jul 22)

បុគ្គលិកលក្ខណៈ៖ Cancer ត្រូវបានគេដឹងថា ជាអ្នកមើលថែយ៉ាងល្អ ដូច្នេះការងារណាមួយដែលអ្នកអាចថែរក្សារបស់របរ មនុស្សឬសត្វបាន គឺសមនឹងអ្នកខ្លាំងណាស់។ អ្នកពូកែផ្តល់យោបល់ និងដោះស្រាយទំនួលខុសត្រូវដោយធ្វើជាអ្នកដោះស្រាយបញ្ហាបានយ៉ាងប្រសើរ។

ការងារ៖ ពេទ្យសត្វ, CEO, មេធាវី, អ្នកនិពន្ធ, និពន្ធនាយក, គ្រូ, បុគ្គលិកក្រុមហ៊ុន, ធនធានមនុស្ស។

♌️ Leo (Jul 23 – Aug 22)

បុគ្គលិកលក្ខណៈ៖ មានភាពជាអ្នកដឹកនាំដោយធម្មជាតិ ដែលភាពប៉ិនប្រសប់ ឯករាជ្យ និង ជំរុញឱ្យអ្នកដទៃធ្វើតាមពួកគេ។ ពួកគេធ្វើមិនបានល្អនៅពេលគ្រប់គ្រងដោយនរណាម្នាក់ផ្សេងទៀត។

ការងារ៖ អ្នកនយោបាយ, នាយកប្រតិបត្តិ, សិល្បករ,អ្នកសំដែង, អ្នករចនាម៉ូដ, សហគ្រិន។

♍️ Virgo (Aug 23 – Sep 22)

បុគ្គលិកលក្ខណៈ៖ អ្នកជាមនុស្សដែលផ្តោតការយកចិត្តទុកដាក់ខ្ពស់ និងជាមនុស្សដែលល្អឥតខ្ចោះ ប៉ុន្តែជាទូទៅភាគច្រើនធ្វើបានល្អជាងនៅពេលធ្វើការជាក្រុម។

ការងារ៖ អ្នកនិពន្ធ, គណនេយ្យ, គ្រូបង្រៀន, អ្នកបកប្រែ, អ្នកវិភាគទិន្នន័យ។

រូបតំនាង
រូបតំនាង

♎️ Libra (Sep 23 – Oct 22)

បុគ្គលិកលក្ខណៈ: Libra ធ្វើការបានល្អនៅពេលពួកគេប្រាស្រ័យទាក់ទងគ្នា ដូច្នេះពួកគេមានការងារល្អដែលទាក់ទងជាមួយមនុស្សដទៃទៀតជាញឹកញាប់។ ពួកគេក៏មានមន្តស្នេហ៍ផងដែរ ដូច្នេះប្រសិនបើពួកគេស្នើសុំអ្នកឱ្យរកលុយ អ្នកអាចនឹងផ្តល់ឱ្យពួកគេទៀតផង។

ការងារ៖ សេវាកម្មអតិថិជនការរៃអង្គាសប្រាក់ (មិនរកប្រាក់ចំណេញ), អ្នកសំដែង, សិល្បះ, អ្នករកសុី។

♏️ Scorpio (Oct 23 – Nov 21)

បុគ្គលិកលក្ខណៈ៖ អ្នកចូលចិត្តស្វែងយល់ពីល្បែងផ្គុំរូប និងចូលចិត្តដោះស្រាយអាថ៌កំបាំង ប៉ុន្តែធ្វើដោយខ្លួនឯង ដោយមិនពឹងអ្នកដទៃ។ អ្នកចូលចិត្តធ្វើអ្វីប្រកបដោយអព្ភន្តរញ្ញាណបំផុត។

ការងារៈ គ្រូពេទ្យ, អ្នកវិទ្យាសាស្ត្រ, អ្នកស៊ើបអង្កេត, មេធាវី, អ្នកស្រាវជ្រាវ, អ្នកស្រាវជ្រាវកុំព្យូទ័រ។

♐️ Sagittarius (Nov 22 – Dec 21)

បុគ្គលិកលក្ខណៈ៖ អ្នកជាមនុស្សមានសីលធម៌ល្អ និងពូកែក្នុងការសម្រេចចិត្ត ដូច្នេះធ្វើជាចៅហ្វាយអាចនឹងល្អឥតខ្ចោះ។ អ្នកមានថាមពលច្រើនហើយចូលចិត្តដើរខាងក្រៅ ជាជាងធ្វើការទៅនឹងតុ។

ការងារ៖ ទំនាក់ទំនងសាធារណៈ, ផលិតករភាពយន្ត, ទូរទស្សន៍, អ្នកបើកយន្តហោះ, គ្រូសហគ្រិន, អ្នកដឹកនាំ, ចៅហ្វាយ។

រូបតំនាង
រូបតំនាង

♑️ Capricorn (Dec 22 – Jan 19)

បុគ្គលិកលក្ខណៈ៖ Capricorns តែងតែមានលក្ខណៈទៀងទាត់ ហើយចង់ឲ្យអ្នករាល់គ្នាដែលពួកគេធ្វើការជាមួយធ្វើបានដូចគ្នា។ពួកគេមានភាពច្បាស់លាស់ហើយប្តេជ្ញាថា នឹងធ្វើការងារបានត្រឹមត្រូវ និងល្អ។

ការងារៈ អ្នកគ្រប់គ្រងការិយាល័យ, អ្នកនិពន្ធ, ធនាគារ, អ្នកធ្វើការរដ្ឋាភិបាល, អ្នកស្រាវជ្រាវវិទ្យាសាស្ត្រ, អ្នកគ្រប់គ្រង, សិល្បះ។

♒️ Aquarius (Jan 20 – Feb 18)

បុគ្គលិកលក្ខណៈ៖ អ្នកជាមនុស្សធម៌ និង ចង់ដឹងចង់ឃើញអ្វីដែលនៅខាងក្រៅ នៅជុំវិញខ្លួន។ មិនសូវចូលចិត្តអ្វីដែលជារឿងធម្មតាៗទេ អ្នកទំនងជានឹងស្វែងរកការងារដែលផ្តល់ឱ្យអ្នកនូវសេរីភាព និង ស្វ័យភាព។

ការងារ៖ សហគ្រិន (ចាប់ផ្តើមក្រុមហ៊ុនផ្ទាល់ខ្លួន), អ្នកវិទ្យាសាស្រ្ត, អ្នករចនាម៉ូត, សិល្បករ, អ្នកសំដែង, អ្នកកសិកម្ម

♓️ Pisces (Feb 19 – Mar 20)

បុគ្គលិកលក្ខណៈ៖ អ្នកជាមនុស្សវិចារណញាណច្នៃប្រឌិត និង ចូលចិត្តស្វែងរកអ្វីថ្មីៗ។ អ្នកពូកែរកអ្វីថ្មីៗដើម្បីឆ្នៃប្រឌិត និងស្រមើស្រមៃខ្ពស់ ជាពិសេសអ្វីដែលទាក់ទងនឹង សិល្បះ ឬតាមប្រព័ន្ធអុីនធើណែត។ 

ការងារ៖ សិល្បករ (គ្រប់ប្រភេទ), អ្នកឆ្នៃម៉ូត ឬ ឆ្នៃប្រឌិត, ពេទ្យសត្វ, សប្បុរសជន,ធ្វើការក្នុងវិស័យណាមួយមិនរកប្រាក់ចំណេញដែលមានដូចជាហាងច្នៃប្រឌិត។

ប្រភព: zodiacidea

Tharith Moliny
L.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T