តើតារានិករនីមួយៗអាចកុហកបានល្អ ដល់កម្រិតណា?

//s9.kh1.co/0d/0df541bd940657ee3e5400fa729c305b9c9223eb.jpeg
យុវវ័យ

 ២៥-កក្កដា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

មកដឹងថា តារានិករមួយណាដែលពូកែកុហកខ្លះ?

យល់ដឹង៖ បើនិយាយពីការកុហក វាពិតជារឿងមួយដែលមិនល្អចំពោះមនុស្សគ្រប់គ្នា ប៉ុន្តែពេលខ្លះមនុស្សម្នាក់ៗ ក៏កុហកដើម្បីធ្វើឲ្យអ្វីមួយកាន់តែប្រសើរឡើង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខាងក្រោមនេះយើងនឹងបង្ហាញអ្នកអំពីថា តើតារានិករនីមួយៗកុហកបានល្អ ដល់កម្រិតណា ៖

♈️ Aries (Mar 21 – Apr 19)

អ្នកធ្វើដូចជាអ្នកមិនចេះនិយាយកុហក ប៉ុន្តែអ្នកពិតជាពូកែនិយាយកុហកណាស់ ហើយអ្នកក៏តែងតែធ្វើវាជាប្រចាំដែរ។ ហើយអ្នកថែមទាំងកុហកខ្លួនឯងទៀតផង ថានឹងត្រូវធ្វើអ្វីមួយ តែមិនដែលធ្វើបានម្ដងណាឡើយ។

♉️ Taurus (Apr 20 – May 20)

អ្នកគឺជាមនុស្សដែលមិនចេះក្នុងការកុហក ហើយកុហកមិនសមតែម្ដង។ អ្នកនិយាយកុហកតិចតួចដែរ ប៉ុន្តែអ្នកតែងតែត្រូវគេចាប់បានរហូត។ អ្នកឆោតពេក ធ្វើឲ្យគេគ្រប់គ្នាងាយមើលដឹងថាកំពុងកុហក។

♊️ Gemini (May 21 – Jun 20)

អ្នកជាមនុស្សដែលឆាប់ប្រែប្រលច្រើន ដូច្នេះពេលខ្លះវាហាក់ដូចជាអ្នកកំពុងនិយាយកុហក។ ទោះយ៉ាងណាអ្នកកំពុងប្រាប់ការពិត ក៏គេមិនសូវជឿដែរ។ ដោយសារតែអ្នក ផ្លាស់ប្តូរគំនិតរបស់អ្នកជាញឹកញាប់ពេក។

រូបតំនាង
រូបតំនាង

♋️ Cancer (Jun 21 – Jul 22)

អ្នកជាមនុស្សដែលពូកែរៀបចំឲ្យអ្នកដទៃ ដើម្បីទទួលបានអ្វីដែលអ្នកចង់បាន។ អ្នកប្រើអារម្មណ៍របស់អ្នក ដើម្បីទទួលបានផលប្រយោជន៍ពីអ្នកដទៃ។ ហើយអ្នកក៏តែងតែដឹងថាប៊ូតុងណាដែលត្រូវចុច ឬមិនត្រូវចុចដែរ។

♌️ Leo (Jul 23 – Aug 22)

អ្នកមិនមានន័យដូចជាកុហកទេ នៅពេលដែលអ្នកនិយាយពីអ្វីមួយ។ ប៉ុន្តែពេលខ្លះអ្នកនិយាយបំផ្លើស នៅពេលអ្នកបញ្ចេញអារម្មណ៍ខ្លាំងពេក។ អ្នកធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីឱ្យវាស្តាប់ទៅគួរឱ្យរំភើបជាងមុន។

♍️ Virgo (Aug 23 – Sep 22)

អ្នកជាមនុស្សដែលស្អប់ការកុហកខ្លាំងណាស់។ អ្នកតែងតែធ្វើវា តែនៅពេលចិត្តរបស់អ្នកត្រូវបានប្រឆាំងនឹងជញ្ជាំងអ្វីមួយ ហើយនៅពេលដែល អ្វីដែលអ្នកចង់ធ្វើជួបបញ្ហាដ៏ធំច្រើនពេក។

រូបតំនាង
រូបតំនាង

♎️ Libra (Sep 23 – Oct 22)

គ្មាននរណាម្នាក់សង្ស័យថាអ្នកកុហកទេ ពីព្រោះអ្នកនិយាយពិរោះណាស់។ ប៉ុន្តែនោះជាអ្វីដែលធ្វើឱ្យអ្នក ក្លាយជាមនុស្សដែលកុហកបានល្អបំផុត។ មនុស្សគ្រប់គ្នាជឿជាក់លើអ្នកនូវអ្វីគ្រប់យ៉ាង ដោយគ្មានសំណួរតាមសួរឡើយ។

♏️ Scorpio (Oct 23 – Nov 21)

Scorpios អ្នកចូលចិត្តនិយាយកុហក និងក្លែងបន្លំច្រើន។ ពួកគេកុហកដោយមិនគិតពីរបីដងឡើងវិញអំពីវាឡើយ។ ប៉ុន្តែការកុហករបស់អ្នក មិនអាចជាគ្រោះថ្នាក់ណាស់ណាទេ ដរាបណាអ្នកមិនធ្វើឱ្យនរណាម្នាក់ឈឺចាប់។

♐️ Sagittarius (Nov 22 – Dec 21)

Sagittarius អ្នកពិតជាស្រលាញ់មិត្តភក្តិ និងក្រុមគ្រួសាររបស់អ្នកខ្លាំងណាស់ ដែលមិនអាចដាច់ចិត្តកុហកពួកគេបានឡើយ។ Sagittarius ជាតារានិករ ដែលមនុស្សគ្រប់គ្នាអាចទុកចិត្តបានបំផុត។

រូបតំនាង
រូបតំនាង

♑️ Capricorn (Dec 22 – Jan 19)

អ្នកជាមនុស្សដែលមិនងាយនឹងនិយាយកុហកនោះទេ​។ អ្នកតែងតែនិយាយការពិត ទោះបីជាអ្នកដឹងថាវាធ្វើឲ្យខ្លួនឯងឈឺចាប់ប៉ុណ្ណាក៏ដោយ។ 

♒️ Aquarius (Jan 20 – Feb 18)

Aquarius អ្នកមានភាពច្នៃប្រឌិតខ្លាំងណាស់ ហើយអ្នកមានការគិតយ៉ាងរហ័សនៅក្នុងចិត្តរបស់អ្នកទៅលើអ្វីមួយ ដែលអាចធ្វើឲ្យមនុស្សគ្រប់គ្នា នឹងជឿជាក់លើពាក្យសម្ដីកុហករបស់អ្នកទាំងអស់។

♓️ Pisces (Feb 19 – Mar 20)

អ្នកជាមនុស្សដែលកុហក ដើម្បីតែការពារមនុស្សជាទីស្រលាញ់របស់អ្នកប៉ុណ្ណោះ។ អ្នកមិនដែលចង់ប្រាប់ពីសេចក្តីលំបាករបស់ខ្លួនទៅនរណាម្នាក់ឡើយ។ អ្នកគ្រាន់តែចង់ធ្វើឱ្យអ្នកដទៃ មានអារម្មណ៍ល្អចំពោះខ្លួនឯងតែមួយគត់។

ប្រភព: thoughtcatalog

Tharith Moliny
L.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T