មិនត្រឹមតែសង្ហា ល្បីនោះទេ តួប្រុស Jack រឿង Titanic ទិញផ្ទះវីឡាមានតម្លៃ ជាង ៧លានដុល្លារ ជូនអ្នកម្តាយ!

//s9.kh1.co/f5/f5365c213ba7f8cebd4e5d3a888cff4495142190.jpg
តារា & កម្សាន្ដ

 ២៥-កក្កដា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

Leonardo DiCaprio បានទិញអចលនទ្រព្យផ្ទះដ៏ប្រណីត ដែលមានតម្លៃ ៧,១ លានដុល្លារដើម្បីប្រគល់ជូនឲ្យម្តាយរបស់លោក

បរទេស៖ ថ្មីៗនេះ ត្រូវបានគេរាយការណ៍មកថា កំពូលតារាសម្តែងប្រុសប្រចាំវិស័យហូលីវូដ Leonardo DiCaprio បានទិញអចលនទ្រព្យផ្ទះដ៏ប្រណីត ដែលមានតម្លៃ ៧,១ លានដុល្លារដើម្បីប្រគល់ជូនឲ្យម្តាយរបស់លោក ដែលស្ថិតនៅតំបន់ Los Feliz ក្នុងរដ្ឋ Los Angeles

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ វីឡាដ៏មានតម្លៃនេះ បាន គ្របដណ្ដប់ជាមួយនឹអ ដេក័រ បែបអេស្ប៉ាញដែលមានទំហំជិត ៥,០០០ ម៉ែត្រការ៉េ ដែលមានទីធ្លាខាងក្រៅធំទូលាយ ដែលត្រូវបានដឹងថា វាមាន ៤ បន្ទប់គេង ៦ បន្ទប់ទឹកបន្ទប់ទទួលភ្ញៀវ និងបន្ទប់ទទួលទានអាហារ ត្រូវបានតុបតែងយ៉ាងប្រណីតផងដែរ។

គួររលឹកផងដែរ មូលហេតុដែលផ្ទះមួយនេះ មានតម្លៃថ្លៃ ក៏ព្រោះតែ រចនាសម្ព័ននេះត្រូវបានសាងសង់ឡើងក្នុងឆ្នាំ ១៩២៨ ដែលហេដ្ឋារចននាសម្ព័ន្ធសុទ្ធសឹងតែ មានភាពបុរាណ មានភាពទាក់ទាញ រសនិយមបែបសម័យមុន មិនថា ខ្លោងទ្វារ ដំបូលប្រក់ក្បឿង កម្រាលឥដ្ឋ បង្អួច ឬក៏ពិដានជាដើម។

ទោះជាយ៉ាងណាក្តី នេះមិនមែនលើកទៅមួយទេ ដែលតារាប្រុសវ័យ ៤៦ឆ្នាំរូបនេះ បានដើរតួជាកូនប្រុសដ៏ល្អនោះ ព្រោះគឺថា កាលពីប៉ុន្មានឆ្នាំមុនតួប្រុស Jack រឿង Titanic ក៏បានទិញផ្ទះមួយកន្លែង សម្រាប់ឪពុករបស់លោក ក្នុងតម្លៃ ៤,៩ លានដុល្លារផងដែរ៕

ប្រភព៖ SCMP

សូមទស្សនារូបភាពខាងក្រោម៖

Leonardo DiCaprio
Leonardo DiCaprio
ម្តាយរបស់លោក និង Leonardo DiCaprio
ម្តាយរបស់លោក និង Leonardo DiCaprio
ទិដ្ឋភាពផ្ទះដែលលោក​ ទិញជូនម្តាយ
ទិដ្ឋភាពផ្ទះដែលលោក​ ទិញជូនម្តាយ
ទិដ្ឋភាពផ្ទះដែលលោក​ ទិញជូនម្តាយ
ទិដ្ឋភាពផ្ទះដែលលោក​ ទិញជូនម្តាយ
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T