ប្ដីប្រពន្ធមែន តែ Emily Blunt ទម្លាយថា ស្វាមីខ្លួនមិនប្រច័ណ្ឌទោះបីជានាងថើបតារាប្រុសនេះក៏ដោយ

//s9.kh1.co/c3/c396bf9074d23bb3d663b7138d3180eb99ad2e94.png
តារា & កម្សាន្ដ

 ២៥-កក្កដា-២០២១ ៥ល្ងាច · ៣ ឆ្នាំមុន

តារាសម្ដែងស្រីរូបនេះ បានសារភាពថា Jonh Krasinski ដែលជាស្វាមីមិនដែលមានចិត្តប្រច័ណ្ឌមកលើខ្លួនឡើយ នៅពេលដែលនាងសម្ដែងយ៉ាងស្និតស្នាលជាមួយដៃគូដែលជាតារាប្រុសក៏ដោយ។

បរទេស៖ មិនថាជាសង្សាឬគូស្វាមីនឹងគ្នានោះទេ បើសិនជាឃើញមនុស្សដែលខ្លួនស្រលាញ់ទៅស្និតស្នាលនឹងអ្នកដ៏ទៃទោះបីជាមិត្តយ៉ាងណាក៏ដោយ ក៏តែងតែមានចិត្តប្រច័ណ្ឌជានិច្ច។ ប៉ុន្ដែខុសប្លែកពីគូស្នេហ៍មួយគូនេះទៅវិញ Emily Blunt បានបង្ហើបថា ប្ដីរបស់នាងមិនប្រច័ណ្ឌនោះទេ ទោះបីជាខ្លួនសម្ដែងក្នុងឈុតថើបគ្នាជាមួយអ្នកដ៏ទៃក៏ដោយ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Emily Blunt និង Jonh Krasinski 
Emily Blunt និង Jonh Krasinski 

កាលពីថ្ងៃទី២៤ ខែកក្កដា កន្លងទៅនេះ នៅក្នុងកិច្ចសម្ភាសន៍ជាមួយទស្សនាវដ្តី Mirror តារាសម្ដែងលំដាប់ហូលីវូដ Emily Blunt បានទម្លាយរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយរបស់ស្វាមីខ្លួន លោក John Krasinski ថា ៖ 

John Krasinski មិនបានប្រច័ណ្ឌនៅពេលខ្ញុំថើប The Rock នៅក្នុងរឿង Jungle Cruise នោះទេ។ ក្នុងអាជីពជាអ្នកសម្ដែង ខ្ញុំត្រូវតែទម្លាប់ខ្លួនជាមួយនឹងការស្និតស្នាលនឹងតួឯកប្រុស

Emily Blunt 
Emily Blunt និង The Rock នៅក្នុងរឿង Jungle Cruise 
Emily Blunt និង The Rock នៅក្នុងរឿង Jungle Cruise 

Emily បានបញ្ជាក់ថានាងនឹងស្វាមីរបស់នាងបានឆ្លងផុតនៅអារម្មណ៍ប្រចណ្ឌគ្នាហើយ ព្រោះតែ John Krasinski គឺជាអ្នកដឹកនាំ យល់ច្បាស់ថាវាជារឿងធម្មតាដែលតួឯកស្រីត្រូវជិតស្និតជាមួយតួឯកប្រុស។

Emily Blunt និង Jonh Krasinski 
Emily Blunt និង Jonh Krasinski 

នាងថែមទាំងបន្ដទៀតថា ពួកគេទាំងពីរប្រើរយៈពេលរួមរស់ជាមួយគ្នាយូរគ្រាន់អាចនឹងជឿចិត្តគ្នាទៅវិញទៅមកហើយ លើសពីនោះ មុននឹងរៀបការពួកគេបានព្រមព្រៀងគ្នាទុកជាមុនថា Emily នឹងត្រូវសម្ដែងរឿងបែបនេះ៕ 

ប្រភព៖ Zingnews

Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T