អុញនោះ! លោក Carragher បានព្រលះ Wijnaldum ចាស់ដៃ ក្រោយគេបកស្រាយរឿងចាកចេញពី Liverpool ថ្ងៃមុន

//s9.kh1.co/f5/f5a25a62a75bb16361cb9e610242d3c335d81f26.jpg
កីទ្បា

 ២៥-កក្កដា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

លោក Carragher បានព្រលះ Wijnaldum ចាស់ដៃ ក្រោយគេបកស្រាយរឿងចាកចេញពី Liverpool ថ្ងៃមុន

បរទេស៖ លោក Jamie Carragher បានចេញមុខជំទាស់ ជុំវិញការអះអាងរបស់កីឡាករ Gini Wijnaldum អំពីមូលហេតុដែលរូបគេសម្រេចចិត្តចាកចេញពី Liverpool ហើយទៅចូលរួមជាមួយក្រុម Paris Saint-Germain។ ក្នុងនោះដែរ អតីតជើងចាស់លោក Carragher បានលើកឡើងថា ខ្សែបម្រើរូបនេះគេចាកចេញដោយសារតែចង់បានលុយតែប៉ុណ្ណោះ មិនមែនដោយសារតែអ្នកគាំទ្របន្ទោសគេនៅលើបណ្តាញសង្គមនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក Jamie Carragher
  លោក Jamie Carragher

ជាការពិតណាស់ ខ្សែបម្រើសញ្ជាតិ ហូល្លង់ បានចាកចេញពីទឹកដី Anfield ក្រោយរួមរស់ជាមួយ Liverpool បានរយៈពេល ៥ ឆ្នាំ ហើយបន្ទាប់ពីកុងត្រារបស់គាត់ត្រូវបានផុតកំណត់ គាត់គឺមិនបានយល់ព្រមជាមួយក្លិបក្នុងការបន្តកិច្ចកុងត្រាថ្មីឡើយ, ក្នុងនោះដែរខ្សែបម្រើវ័យ ៣០ ឆ្នាំក៏បានចេញមុខទម្លាយឱ្យដឹងផងដែរ អំពីមូលហេតុដែលខ្លួនចាកចេញពីក្របខណ្ឌ Premier League

  កីឡាករ Gini Wijnaldum
  កីឡាករ Gini Wijnaldum

ថ្លែងប្រាប់គេហទំព័រ The Times, Wijnaldum បាននិយាយយ៉ាងដូច្នេះថា៖

អ្នកគាំទ្រនៅកីឡដ្ឋាន និង អ្នកគាំទ្រនៅលើបណ្តាញសង្គម គឺមានរឿង ២ ផ្សេងគ្នា។ នៅកីឡដ្ឋាន ខ្ញុំអាចនិយាយបានថា ពួកគេគឺមិនអាក្រក់នោះទេ។ ពួកគេតែងតែគាំទ្រខ្ញុំជានិច្ច។ ចំណែកឯនៅលើបណ្តាញសង្គមវិញ ប្រសិនបើយើងចាញ់ ខ្ញុំជាមនុស្សម្នាក់ដែលទទួលបាននូវការស្តីបន្ទោស, នោះហើយជាមូលហេតុដែលខ្ញុំចង់ចាកចេញ។

  កីឡាករ Gini Wijnaldum
  កីឡាករ Gini Wijnaldum
  កីឡាករ Gini Wijnaldum

ទន្ទឹមនឹងការបកស្រាយរបស់ Wijnaldum ខាងលើ លោក Carragher ក៏បានចេញមុខឆ្លើយតបទៅវិញយ៉ាងដូច្នេះថា៖

ខ្ញុំស្រឡាញ់ Gini ប៉ុន្តែនៅត្រង់នេះវាគឺមិនត្រឹមត្រូវនោះទេ, នៅលើបណ្តាញសង្គមវាជារឿងទូទៅប៉ុណ្ណោះ ហើយគ្រប់ក្លិបទាំងអស់តែងតែមានរឿងបែបនេះ។ សូមបញ្ឈប់ការជូនដំណឹងរបស់អ្នកមួយនេះ ហើយវាក៏ជារឿងរំខានមួយផងដែរ ដែលឱ្យអ្នកលុបកម្មវិធីមួយនេះចោល! គាត់ចង់បានលុយច្រើនជាងនេះ ប៉ុន្តែក្លិបបាននិយាយថាទេ, នោះហើយគឺបាល់ទាត់!៕

  លោក Jamie Carragher

ប្រភពMetro

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T