អាយដលមកទៀតហើយ! ហេតុតែស្រីស្អាតមួយកម្មវិធី Zhao Liying វ៉ាដាច់គេ

//s9.kh1.co/f3/f356617de14468ce6a5fc60d0a67ba5ea69b0725.jpg
តារា & កម្សាន្ដ

 ២៥-កក្កដា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

មកលើកណាមិនដែលធ្វើឲ្យហ្វេនខកបំណង Zhao Liying បង្ហាញសម្រស់លើកនេះស្អាតដាច់គេ។

ចិន៖ បើយោងតាមទំព័រ Sina បានរាយការណ៍ថានៅល្ងាចថ្ងៃទី ២៤ ខែកក្កដា Zhao Liying បានចូលរួមព្រឹត្តិការណ៍បង្ហាញម៉ូតម៉ាកយីហោ Dior ដ៏ពេញនិយមមួយ។ ដោយ អស់រយៈពេលជាយូរមកហើយចាប់តាំងពីតារាស្រីតូចច្រឡឹង បានទទួលការអញ្ជើញឱ្យចូលរួមព្រឹត្តិការណ៍នេះជាពិសេសបន្ទាប់ពីការប្រកាសលែងលះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះផងដែរ Zhao Liying បានលេចចេញនូវរស្មីនិងស្រស់ថ្លាបំផុតជាមួយនឹងសម្លៀកបំពាក់រ៉ូបវែងដែលបង្ហាញពីស្មារបើករបស់នាង និងមកជាមួយសាច់សខ្ចី ដែលមើលទៅសម្រស់របស់អ្នកមេម៉ាយរូបនេះពិតជាសុភាពរាបសាថ្លៃថ្នូបំផុត និងគួរឱ្យស្រឡាញ់ផងនោះ Zhao Liying បានទទួលការកោតសរសើររាប់មិនអស់ពីអ្នកគាំទ្រ។ 

ក្រោយពីបានឃើញរូបភាពស្រស់ស្អាតបែបនេះ បើទោះជានាងមានអាយុកាន់តែច្រើនក៏ដោយ ប៉ុន្តែសម្រស់របស់នាងហាក់មិនថមថយនោះទេ ផ្ទុយទៅវិញ កាន់តែស្រស់ស្អាតទាក់ទាញខ្លាំងឡើង ត្រូវចិត្តហ្វេនៗគ្រប់គ្នា ផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

 Zhao Liying
 Zhao Liying
 Zhao Liying
 Zhao Liying
 Zhao Liying
 Zhao Liying
 Zhao Liying
 Zhao Liying
 Zhao Liying
 Zhao Liying

ប្រភព៖ kenh14

Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T