ចុះចាប់ដល់ក្នុងសមុទ្រ! David Beckham ត្រូវប៉ូលីសសួរនាំបន្ទាប់ពីឲ្យកូនជិះម៉ូតូទឹកមិនទាន់គ្រប់អាយុ!

//s9.kh1.co/45/456ca4b0bacaef3f2247c1e72c6c13dbddcd5802.jpg
តារា & កម្សាន្ដ

 ២៥-កក្កដា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

លោក David Beckham បានសាកសួរដោយប៉ូលីសអ៉ីតាលី អំពីការជិះម៉ូតូទឹកកូនរបស់លោក នៅលើវិស្សមកាលនៅឆ្នេរ Amalfi

បរទេស៖ កាលពីថ្មីនេះ អតីតតារាបាល់ទាត់ដ៏ឆ្នើមពិភពលោក David Beckham ត្រូវបានគេរាយការណ៍មកថា លោកប៉ាកូន ៤រូបនេះ ត្រូវមានបញ្ហា ជាមួយឆ្មាំឆ្នេរសមុទ្រ បន្ទាប់ពីបណ្តោយកូនប្រុសរបស់ខ្លួន ជិះម៉ូតូទឹកមិនទាន់គ្រប់អាយុ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាងរឿងរ៉ាវនេះ បានកើតឡើងនៅថ្ងៃទី ២៥ ខែកក្កដានេះបើយោងតាមការសែត The Sun ក្នុងអំឡុងពេលធ្វើដំណើរកម្សាន្តវិស្សមកាល សម្រាកពីការងារ ជាលក្ខណៈឯកជនគ្រួសារ ទៅកាន់ប្រទេសអ៉ីតាលីនៅតំបន់សមុទ្រមួយកន្លែង។

បន្ថែមពីនេះ ខណៈពេលដែលក្រុមគ្រួសារសម្រាកនៅលើទូកនោះ កូនទាំងពីរនាក់របស់អតីតតារាបាល់ទាត់រូបនេះ Cruz (អាយុ ១៦ ឆ្នាំ) បានជិះម៉ូតូទឹកលេងកម្សាន្ត។ ទោះយ៉ាងណាការមិនយូរប៉ុន្មាន ប៉ូលីសឆ្មាំសមុទ្រ បានមកដល់កន្លែងភ្លាមៗតែម្តង។

ក្នុងនោះផងដែរ សកម្មភាពបែបនេះ វាជាការល្មើសច្បាប់ ក្នុងការជិះម៉ូតូទឹក នៅតំបន់សមុទ្រ Amalfi នៅពេលអ្នកមានអាយុក្រោម ១៨ ឆ្នាំដូចជា Cruz ជាដើម។ ស្វាមីរបស់ Victoria ត្រូវបានចរចារ ក៏ដូចជាបានណែនាំ ពីប៉ូលីសឆ្មាំសមុទ្រ យ៉ាងហោចណាស់អស់រយៈពេលជាង ៤៥នាទីដូច្នេះដែរ៕

ប្រភព៖ https://www.thesun.co.uk/

សូមទស្សនារូបភាពខាងក្រោម៖ 

Cruz និង David Beckham
Cruz និង David Beckham
 ប៉ូលីសឆ្មាំសមុទ្រ បានទៅដល់កន្លែងកើតហេតុ 
 ប៉ូលីសឆ្មាំសមុទ្រ បានទៅដល់កន្លែងកើតហេតុ 
Cruz ពេលកំពុងជិះយ៉ាងសប្បាយ
Cruz ពេលកំពុងជិះយ៉ាងសប្បាយ
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T