ហ្វេនៗភ្ញាក់ផ្អើល ក្រោយឃើញតារាTiktokម្នាក់ មានមុខមាត់ស្រដៀង Jimin

//s9.kh1.co/f0/f0fd783a011c62d7a814429252c89521d2de4b53.png
តារា & កម្សាន្ដ

 ២៥-កក្កដា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

តារា Tiktok ម្នាក់ត្រូវមហាជនចាប់អារម្មណ៍ជាខ្លាំង ក៏ព្រោះតែខ្លួនមានមុខមាត់ដូចទៅនឹង Jimin សមាជិកក្រុម BTS ដែលជា ក្រុមតារា Kpop ដ៏ល្បីល្បាញ។

កម្សាន្ត៖ ប្រិយមិត្តច្បាស់ជាស្គាល់ក្រុមតារាចម្រៀង Kpop ដ៏ល្បីល្បាញ BTS តាមរយៈចម្រៀងរបស់ពួកគេរួចរាល់ហើយ​ ពួកគេជាក្រុមតារាចម្រៀងដែលបំបែកកំណត់ត្រាពិភពលោកជាច្រើន និងជាគ្រាប់ពេជ្ររបស់ប្រទេសកូរ៉េខាងត្បូងទៀតផង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមតារាចម្រៀង BTS
ក្រុមតារាចម្រៀង BTS

ក្រុមចម្រៀងដ៏មានឥទ្ធិពលមួយនេះ មិនត្រឹមតែមានភាពល្បីល្បាញនិងទេពកោសល្យពិសេសប៉ុណ្ណោះទេ BTS បានធ្វើឲ្យមហាជនលង់ជាមួយនឹងរូបរាងសង្ហារបស់សមាជិកនីមួយៗផងដែរ ។ ថ្មីៗនេះ ហ្វេនៗមានការចាប់អារម្មណ៍ជាខ្លាំងទៅលើតារា Tiktok ម្នាក់ ដែលមានមុខមាត់ស្រដៀង Jimin សមាជិកក្រុម BTS ដូចបងប្អូនភ្លោះអញ្ចឹង។ 

Jimin សមាជិកក្រុម BTS 
Jimin សមាជិកក្រុម BTS 

តារា TikTok សញ្ជាតិ ហ្វីលីពីន Ian Noel De Leon បានកើនចំនួនអ្នកតាមដានក្នុងគណនី Tiktok របស់ខ្លួនជិត ១លាន នាក់ ដោយគ្រាន់តែខ្លួនបានបង្ហោះវីដេអូបង្ហាញមុខមាត់ដែលស្រដៀងទៅនឹង Jimin ។ ហ្វេនៗមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីឃើញមុខមាត់របស់ Ian ដែលដូចទៅនឹងអាយដលខ្លួនមែនទែន។ 

 Ian Noel De Leon
 Ian Noel De Leon

បន្ទាប់ពីបង្ហាញមុខក្នុង TikTok មក Ian ទទួលបានការស្រលាញ់ចូលចិត្ត និងមានអ្នកចូលមើលវីដេអូរបស់គេរាប់លាននាក់ឯណោះ។ មិនតែប៉ុណ្ណោះ មហាជននាំគ្នាសរសើថា តារាTikTok ម្នាក់នេះ សង្ហាដូច Jimin សមាជិកក្រុម BTS ស្ទើតែច្រឡំថាជាបងប្អូនភ្លោះទៀតផង៕ 

 Ian Noel De Leon
 Ian Noel De Leon

សូមទស្សនាវីដេអូខាងក្រោមរបស់ Ian ដែលមានអ្នកចូលមើលរាប់លាននាក់៖ 

 Ian Noel De Leon

ប្រភព៖ Koreaboo 

Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T