អនាគតរបស់ Ronaldo ហាក់មិនទាន់ច្បាស់លាស់នៅឡើយ ក្រោយលោកបង្ហោះសារមួយឃ្លានេះនៅលើ Instagram

//s9.kh1.co/04/0458bcce2203a4f55f2959d2e24c62ed5627fc9e.jpg
កីទ្បា

 ២៥-កក្កដា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

Ronaldo បានបង្ហោះសារខ្លីមួយថា ការសម្រេចចិត្តពិតប្រាករបស់លោកគឺជិតមកដល់ហើយ

បរទេស៖ ខ្សែប្រយុទ្ធរបស់ក្រុម Juventus កីឡាករ Cristiano Ronaldo បច្ចុប្បន្នលោកគឺមិនទាន់មានតម្រុយច្បាស់លាស់ណាមួយដែលអាចបញ្ជាក់បានថា លោកនឹងចាកចេញ ឬមួយក៏ស្នាក់នៅក្លិបសេះបង្កង់បន្តនោះទេ, ហើយម្យ៉ាងទៀតថ្មីៗនេះលោកទើបតែបានបង្ហោះសារខ្លីមួយថា ការសម្រេចចិត្តពិតប្រាករបស់លោកគឺជិតមកដល់ហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Cristiano Ronaldo
Cristiano Ronaldo

ទោះបីជាមើលទៅ Ronaldo ទំនងជាអាចនឹងស្នាក់នៅក្របខណ្ឌ Serie A បន្តក៏ដោយ ក៏ពេលនេះយើងនៅមិនទាន់អាចប្រាកដបានដែរ ព្រោះថាខ្សែប្រយុទ្ធសញ្ជាតិ ព័រទុយកាល់ ទើបតែបានបង្ហោះរូបមួយនៅលើបណ្តាញសង្គម Instagram ដោយនៅក្នុងរូបនោះលោកកំពុងឈរនៅជិតរថយន្ត Rolls-Royce Ghost ហើយក្នុងនោះលោកក៏បានសរសេរចំណងជើងមួយឃ្លាផងដែរ, ដូច្នេះហើយទើបពេលនេះកាន់តែធ្វើឱ្យអ្នកគ្រប់គ្នាសង្ស័យពីអនាគតរបស់លោក។

Cristiano Ronaldo
Cristiano Ronaldo

សម្រាប់ចំណងជើងដែលលោកបានសរសេរនៅលើការបង្ហោះនោះ គឺមានអត្ថន័យយ៉ាងដូច្នេះថា៖

ថ្ងៃសម្រេចចិត្តគឺជិតមកដល់ហើយ៕

  កីឡាករ Cristiano Ronaldo

ប្រភពMarca

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T