ហេតុអ្វីបានជាតារានិករនីមួយៗ មិនព្រមដើរចេញពីទំនាក់ទំនងដែល Toxic សោះ?

//s9.kh1.co/02/02d5553ccf75d6bd3e20904368607324fff0116e.jpeg
យុវវ័យ

 ២៥-កក្កដា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

មកដឹងពីភាពសំខាន់នៃទំនាក់ទំនងស្នេហា ចំពោះតារានិករនីមួយៗ បើទោះជា Toxic ប៉ុណ្ណាក៏ដោយ ក៏ពួកគេមិនព្រមដើរចេញ!

យល់ដឹង៖ បើអ្នកនៅតែបន្តស្ថិតនៅក្នុងទំនាក់ទំនងមួយដែល Toxic វាក៏អាចធ្វើឲ្យប៉ះពាល់ដល់បញ្ហាសុខភាពរបស់អ្នកបានដែរ តែថា តើព្រោះហេតុអ្វី បានជាអ្នកមិនព្រមចុះចេញពីទំនាក់ទំនងមួយនោះ?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខាងក្រោមនេះនឹងបង្ហាញអ្នកថា ហេតុអ្វីបានជាតារានិករនីមួយៗ មិនព្រមដើរចេញពីទំនាក់ទំនងដែល Toxic ទាំងអស់នោះ ៖

♈️ Aries (Mar 21 – Apr 19)

ទោះជាយ៉ាងណាក៏ដោយ ក៏អ្នកតែងតែមានភាពរំភើប និងភាពប្រាកដប្រជាច្បាស់លាស់ ថាអ្វីៗនឹងមិនអី ហើយនោះជាអ្វីដែលមនុស្ស Toxic នាំមកឲ្យអ្នក ទោះបីជានាំមកនូវការឈឺចាប់ក៏ដោយ។

♉️ Taurus (Apr 20 – May 20)

អ្នកមានចរិតរឹងចចេសពេក ក្នុងការដើរចេញពីទំនាក់ទំនងដែលមិនដំណើរការនោះ។ ម៉្យាងទៀត អ្នកនៅតែគិតថាគេនៅស្មោះ និងនៅមានចិត្តនឹងអ្នក ទោះបីជាមិនចុះសម្រុងយ៉ាងណាក៏ដោយ។

♊️ Gemini (May 21 – Jun 20)

អ្នកមិនគិតថាអ្នកអាចធ្វើបានល្អ និងទទួលបានអ្វី ដែលល្អជាងនេះទេ ប្រសិនបើអ្នកឈានជើងចូលទៅក្នុងទំនាក់ទំនងថ្មី ដូច្នេះអ្នកអាចដោះស្រាយបាន ជាមួយទំនាក់ទំនងបច្ចុប្បន្ននេះ។

រូបតំនាង
រូបតំនាង

♋️ Cancer (Jun 21 – Jul 22)

អ្នកឆាប់លង់ស្រលាញ់ និងជឿជាក់ទៅលើអ្នកដទៃលឿន និងងាយខ្លាំងណាស់ ដូច្នេះអ្នកពិបាកក្នុងការចាកចេញពីទំនាក់ទំនងបច្ចប្បន្ន និងដោះលែងឲ្យគេចេញទៅណាស់។

♌️ Leo (Jul 23 – Aug 22)

អ្នកត្រូវបានគេស្គាល់ថា ជាមនុស្សដែល ធ្វើគ្រប់យ៉ាងចំពោះបញ្ហា និងមិនងាយនឹងដើរចេញពីបញ្ហាដែរ។ អ្នកនឹងដោះស្រាយបញ្ហានៅក្នុងទំនាក់ទំនងនោះ ហើយមិនងាយចាកចេញងាយៗឡើយ។

♍️ Virgo (Aug 23 – Sep 22)

អ្នកប្រៀបដូចជាមនុស្សម្នាក់ដែលពិការភ្នែក មើលមិនឃើញភាព Toxic ទាំងនោះ និងជឿជាក់លើការសុំទោសរបស់ពួកគេ ហើយនៅតែផ្តល់ឱកាសលើកទីពីរ ដល់ពួកគេគ្មានដែនកំណត់រហូត។

រូបតំនាង
រូបតំនាង

♎️ Libra (Sep 23 – Oct 22)

អ្នកតែងតែមើលឃើញអ្វីៗល្អជានិច្ចចំពោះដៃគូ និងចំពោះមនុស្សគ្រប់គ្នា មិនថាពួកគេបង្ហាញពណ៌ពិត ហើយធ្វើឲ្យអ្នកខកចិត្តប៉ុន្មានដងក៏ដោយ។

♏️ Scorpio (Oct 23 – Nov 21)

អ្នកស្អប់ការរស់នៅតែម្នាក់ឯង ដូច្នេះអ្នកលោតចូលក្នុងទំនាក់ទំនងខុស ដើម្បីចៀសវាងពីជីវិតឯកកា តែនៅតែមិនដឹងខ្លួនថា កំពុងតែធ្វើឲ្យខ្លួនឯងកាន់តែឈឺចាប់ជាងមុន នៅក្នុងទំនាក់ទំនងនោះ។

♐️ Sagittarius (Nov 22 – Dec 21)

ទោះបីជាទំនាក់ទំនង Toxic ប៉ុណ្ណាក៏ដោយ អ្នកនៅតែប្រចណ្ឌច្រើន និងតែងមានទំនាស់ ដោយសារតែចំណង់ចំណូលចិត្តមិនដូចគ្នា។

រូបតំនាង
រូបតំនាង

♑️ Capricorn (Dec 22 – Jan 19)

អ្នកនៅតែជឿជាក់ថា មនុស្សម្នាក់នោះអាចផ្លាស់ប្តូរបាន ហើយអ្នកចូលចិត្តការប្រកួតប្រជែង ដែលកើតឡើង ជាមួយនឹងការព្យាយាមផ្លាស់ប្តូរពួកគេ ដូច្នេះអ្នកគ្មានបញ្ហានឹងការនៅបន្តក្នុងទំនាក់ទំនងមួយនេះឡើយ។

♒️ Aquarius (Jan 20 – Feb 18)

បេះដូងរបស់អ្នក នៅតែពុះកញ្ជ្រោល លើមនុស្សម្នាក់នោះ ដែលអាចធ្វើឲ្យអ្នកវង្វេងស្មារតី មើលមិនឃើញពីកំហុស និងគិតថាអ្វីៗនៅតែអស្ចារ្យសម្រាប់អ្នក ហើយនៅតែផ្តល់ឱកាសលើកទីពីរ ដល់ពួកគេជានិច្ច។

♓️ Pisces (Feb 19 – Mar 20)

អ្នកមានការជឿទុកចិត្តលើមនុស្សម្នាក់នោះពេក ហើយមិនដែលមើលឃើញ នូវទង់ក្រហមដែលពួកគេបានផ្ដល់ឲ្យ រហូតដល់វាយឺតពេល ទើបដឹងខ្លួនហើយស្ដាយក្រោយ នូវអ្វីគ្រប់យ៉ាង។

ប្រភព: thoughtcatalog

Tharith Moliny
L.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T