គ្រោះរញ្ជួយដីនៅលើភពអង្គារ អាចជួយណាសាបំបែកអាថ៌កំបាំង ហែកមើលស្រទាប់ខាងក្នុងរបស់ភពនេះ

//s9.kh1.co/23/235f16333162b67528f4945fd10679fa1027690f.jpg
បច្ចេកវិទ្យា

 ២៥-កក្កដា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

នេះជាលើកទីមួយហើយ ដែលខាងវិទ្យាសាស្ត្រអាចធ្វើផែនទី ផ្នែកខាងក្នុងនៃភពមួយ ក្រៅពីភពផែនដី។

បរទេស៖ អ្នកវិទ្យាសាស្ត្រនិយាយថា ឥឡូវនេះពួកគាត់មានតួលេខពេញលេញមួយចំនួន ដើម្បីពិពណ៌នាអំពីរចនាសម្ព័ន្ធថ្មខាងក្នុង នៃភពអង្គារ។ ទិន្នន័យនេះបានមកពីយានអវកាស InSight ដែលកំពុងចាប់សញ្ញាការរញ្ជួយដីនៅលើភពនេះ តាំងពីដើមឆ្នាំ២០១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បេសកកម្មដឹកនាំដោយណាសាបង្ហាញ កម្រាស់ជាមធ្យមនៃសម្បករបស់ភពអង្គារ ដែលស្ថិតនៅចន្លោះ២៤គីឡូម៉ែត្រនិង៧២គីឡូម៉ែត្រ ដែលស្ដើងជាងការរំពឹងទុក។ ប៉ុន្តែការរកឃើញសំខាន់គឺ ទំហំនៃស្នូលរបស់ភពមួយនេះ។ កាំរបស់ស្នូលមានប្រវែង១,៨៣០គីឡូម៉ែត្រ។ នេះជាលើកទីមួយហើយ ដែលខាងវិទ្យាសាស្ត្រអាចធ្វើផែនទី ផ្នែកខាងក្នុងនៃភពមួយ ក្រៅពីភពផែនដី។ យាន Insight បានសម្រេចលទ្ធផលរបស់វា តាមរបៀបដូចគ្នាដែលអ្នកជំនាញផ្នែករញ្ជួយដី សិក្សាលើស្រទាប់ខាងក្នុងនៃផែនដី ដោយតាមដានសញ្ញាពីការរញ្ជួយដី។ ព្រឹត្តិការណ៍ទាំងនេះបានបញ្ចេញរលកថាមពល។

រូបភាពពី BBC
រូបភាពពី BBC

ក្រុមផ្នែកឧបករណ៍ដឹកនាំពីប្រទេសបារាំងនិងអង់គ្លេស បានកំណត់ផ្នែកខាងក្រៅឬសម្បករឹងនៃភពអង្គារ មានកម្រាស់២០ម៉ែត្រឬ៣៩គីឡូម៉ែត្រ ក្រោមការអង្កេតដោយផ្ទាល់។ ក្រុមបេសកកម្មនិយាយថា លទ្ធផលគួរឲ្យចាប់អារម្មណ៍ចំនួនពីរ បានមកពីការអង្កេតថ្មីដោយផ្ទាល់។ ទីមួយគឺម៉ាសនិងនិចលភាពសម្រាប់ភពអង្គារ បញ្ជាក់ថាស្នូលនឹងមានកម្រាស់តិចជាងអ្វី ដែលបានគិតពីមុន ហើយសំលោហៈដែក-នីកែលដែលមានឥទ្ធិពលលើសមាសភាពរបស់វា ត្រូវតែមានធាតុផ្សំដែលស្រាលជាង ដូចជាស្ពាន់ធ័រ។ លទ្ធផលទីពីរទាក់ទងនឹងស្រទាប់ខាងក្នុង ដែលមានស្នូល និងសម្បក mantle។ ឥឡូវនេះ វាស្ដើងជាងការស្មានពីមុន ហើយមើលទៅដូចជាស្រទាប់ថ្មធម្មតា ដែលគ្មានលំដាប់ធំៗ ដូចនៅក្នុងផែនដី៕

ឧបករណ៍នៃយាន InSight កំពុងធ្វើការ លើភពអង្គារ
ឧបករណ៍នៃយាន InSight កំពុងធ្វើការ លើភពអង្គារ

ប្រភព: BBC

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T