អុញម៉េចអ៊ីចឹង! អ្នកគាំទ្រ PSG នាំគ្នាលើកបដាប្រឆាំងមិនឱ្យក្លិបនាំចូលតារាឆ្នើមរូបនេះ មកកាន់ទឹកដីបារាំងដាច់ខាត

//s9.kh1.co/ca/ca8bd4247a4e0e1d53deb9de13e404cf02ce127a.jpg
កីទ្បា

 ២៥-កក្កដា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

អ្នកគាំទ្រ PSG នាំគ្នាលើកបដាប្រឆាំងមិនឱ្យក្លិបនាំចូល Pogba មកកាន់ទឹកដីបារាំងដាច់ខាត

អឺរ៉ុប៖ កីឡាករ Paul Pogba ត្រូវបានអ្នកគាំទ្ររបស់ក្រុម Paris Saint-Germain ផ្ញើសារថា គាត់នឹងមិនត្រូវបានស្វាគមន៍ក្នុងការមកចូលរួមជាមួយក្លិបយក្សរបស់បារាំងនៅរដូវក្តៅនេះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អ្នកគាំទ្ររបស់ PSG
អ្នកគាំទ្ររបស់ PSG

ជាការពិតណាស់ ក្លិប PSG មួយរយៈចុងក្រោយនេះកំពុងមានព័ត៌មានលេចឮថា ពួកគេចង់ចុះកុងត្រាយក Pogba នៅរដូវក្តៅនេះ, ខណៈក្លិបយក្សនៅ Ligue ១ ក៏កំពុងតែព្យាយាមបញ្ចុះបញ្ចូលឱ្យខ្សែប្រយុទ្ធ Kylian Mbappe ស្នាក់នៅបន្តផងដែរ។

   កីឡាករ Paul Pogba
   កីឡាករ Paul Pogba

ទោះបីជាយ៉ាងណាក៏ដោយ អ្នកគាំទ្រមួយចំនួនរបស់ PSG បានប្រកាសជំទាស់ដោយបើកចំហ ចំពោះគំនិតដែលក្លិបយក្សរបស់បារាំងមួយនេះចង់ចុះកុងត្រាយកខ្សែបម្រើរបស់ក្រុម Manchester United, ខណៈកាលពីថ្ងៃ សៅរិ៍ កន្លងទៅអ្នកគាំទ្រទាំងអស់នោះបានយកបដាមួយទៅចងនៅកីឡដ្ឋាន Parc des Princes

សារដែលបានសរសេរនោះ មានន័យយ៉ាងដូច្នេះថា៖

Pogba សូមអ្នកស្តាប់តាមម្តាយរបស់អ្នកទៅ, នាងមិនចង់ឱ្យអ្នកមកទីនេះទេ, រួមទាំងពួកយើងក៏មិនស្វាគមន៍អ្នកមកទីនេះដែរ!។

  អ្នកគាំទ្ររបស់ PSG
បដារបស់អ្នកគាំទ្រក្រុម PSG
បដារបស់អ្នកគាំទ្រក្រុម PSG

មូលហេតុចម្បងដែលអ្នកគាំទ្ររបស់ PSG មិនពេញចិត្តក្នុងការចុះកុងត្រាយកខ្សែបម្រើវ័យ ២៨ ឆ្នាំរូបនេះ គឺដោយសារតែគាត់ធ្លាប់បានផ្តល់បទសម្ភាសន៍មួយកាលពីខែ ឧសភា ឆ្នាំ ២០១៨ ទៅកាន់គេហទំព័រ Canal+ ថា៖

ខ្ញុំប្រាកដណាស់ ខ្ញុំនឹងមិនមកលេងនៅទឹកដី Parc des Princes នោះទេ។ ខ្ញុំមិនចាប់អារម្មណ៍នឹងក្លិបមួយនេះទេ ព្រោះថាឪពុក និងម្តាយរបស់ខ្ញុំ ពួកគាត់គឺជាអ្នកគាំទ្ររបស់ក្រុម Marseille ដូច្នេះ Paris គឺមិនសមនឹងផែនការរបស់ខ្ញុំនោះទេ៕

  កីឡាករ Paul Pogba
   កីឡាករ Paul Pogba
   កីឡាករ Paul Pogba

ប្រភពMarca

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T