កើតមានជាច្រើនប្រទេស ក្នុងខែកក្កដា! ឥឡូវឥណ្ឌាក៏កំពុងជួបទុក្ខ ដោយសារតែគ្រោះទឹកជំនន់ដ៏អាក្រក់ដែរ

//s9.kh1.co/13/13a1086076bc97cda52d133fd34677ec266ad657.jpg
សង្គម

 ២៥-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

កត្ដាជាច្រើនរួមចំណែកដល់ទឹកជំនន់ ប៉ុន្តែអ្នកជំនាញនិយាយថា ការប្រែប្រួលអាកាសធាតុបណ្ដាលមកពីការកើនឡើងកម្ដៅផែនដី ធ្វើឲ្យមានភ្លៀងធ្លាក់ខ្លាំង។

ឥណ្ឌា៖ ក្រុមអ្នកជួយសង្គ្រោះកំពុងសម្អាត ផ្នែកដែលបានបំផ្លិចបំផ្លាញនៅភាគខាងលិចប្រទេសឥណ្ឌា សម្រាប់អ្នករស់រានមានជីវិត បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង បណ្ដាលឲ្យមានទឹកជំនន់ដ៏គ្រោះថ្នាក់។ មនុស្សរាប់ម៉ឺននាក់ត្រូវបានជម្លៀសចេញពីតំបន់ដែលរងផលប៉ះពាល់ ដោយភ្លៀងធ្លាក់បំបែកកំណត់ត្រានេះត្រូវបានរាយការណ៍នៅតាមផ្នែកតំបន់ឆ្នេរផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រដ្ឋ Goa និង Maharashtra បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយមានមនុស្សជាច្រើន ភ័យខ្លាចថាបានបាត់ខ្លួននៅជិតមជ្ឈមណ្ឌលហិរញ្ញវត្ថុ Mumbai។ យ៉ាងហោចណាស់ មានមនុស្ស១៣៦នាក់បានស្លាប់ នៅរដ្ឋ Maharashtra ខណៈក្នុងរដ្ឋ Goa ផ្ទះរាប់រយខ្នងរងការខូចខាត។

កត្ដាជាច្រើនរួមចំណែកដល់ទឹកជំនន់ ប៉ុន្តែអ្នកជំនាញនិយាយថា ការប្រែប្រួលអាកាសធាតុបណ្ដាលមកពីការកើនឡើងកម្ដៅផែនដី ធ្វើឲ្យមានភ្លៀងធ្លាក់ខ្លាំង។ ភ្លៀងធ្លាក់ខ្លាំងនិងទឹកជំនន់ក៏បានវាយប្រហារនៅអឺរ៉ុបខាងលិច និងផ្នែកខ្លះនៃប្រទេសចិន ក្នុងប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ខណៈពេលដែលអាមេរិកខាងជើងបានដុតកម្លោចដោយរលកកម្ដៅ។

ក្រុមអ្នកជួយសង្គ្រោះបានពុះពារ ដើម្បីទៅដល់ប្រជាជនដែលរងផលប៉ះពាល់។ ការរអិលបាក់ដីបានបិទផ្លូវ រួមទាំងផ្លូវធំរវាង Mumbai និង Goa ហើយក្រុមមន្ត្រីបានដាក់ពង្រាយឧទ្ធម្ភាគចក្រ អ្នកមុជទឹក និងក្រុមអ្នកជួយសង្គ្រោះកងទ័ពជើងទឹក។ នៅរដ្ឋ Maharashtra ទន្លេសំខាន់ៗប្រឈមនឹងការបាក់ច្រាំង។ មនុស្ស៩០,០០០នាក់ ត្រូវបានជម្លៀសចេញនៅក្នុងរដ្ឋនេះ។

នៅភូមិ Taliye នៅភាគអាគ្នេយ៍ Mumbai ត្រូវបានគេឃើញថា ការអិលបាក់ដីបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិភាគច្រើន។ មន្ត្រីម្នាក់បានប្រាប់សារព័ត៌មានរ៉យទ័រថា យ៉ាងហោចណាស់មនុស្ស៤២នាក់បានស្លាប់នៅទីនោះ៕

https://s9.kh1.co/__image/w=650,h=366,q=100/ee/eeb1acf32520fcbe2cf66276ccd5728ccc8b7597.jpg
https://s9.kh1.co/__image/w=650,h=365,q=100/82/82351c218ce24bede8a699ed4ae32eb3eb980745.jpg

ប្រភព: BBC

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១០ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T