ឡាបូលាងដៃនៅជប៉ុន អាចលាងដៃបណ្ដើរ និងសម្អាតទូរសព្ទបណ្ដើរបានទៀត (មានវីដេអូ)

//s9.kh1.co/d0/d0725f6c4739e34a1b6184e5cdb71ca558fe4e9d.jpg
សង្គម

 ២៥-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

វីដេអូឃ្លីបខ្លីមួយ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្ដាញសង្គម Tik Tok ដែលថតបង្ហោះចែកចាយនូវសកម្មភាពពីលក្ខណៈពិសេសនៃឡាបូលាងដៃ។

ជប៉ុន៖ ថ្មីៗនេះ វីដេអូឃ្លីបខ្លីមួយ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្ដាញសង្គម Tik Tok ដែលថតបង្ហោះចែកចាយនូវសកម្មភាពពីលក្ខណៈពិសេសនៃឡាបូលាងដៃ អាចសម្អាតទូរសព្ទបានទៀត ក្នុងពេលតែមួយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែងតាម​រយៈវីដេអូឃ្លីប បានបង្ហាញឲ្យឃើញថា នៅលើឡាបូលាងដៃ មានប្រឡោះតូចមួយ សម្រាប់ឲ្យអ្នកប្រើប្រាស់ដាក់ទូរសព្ទរបស់ខ្លួនចូលទៅក្នុងនោះ ខណៈពេលលាងសម្អាតដៃ។ បន្ទាប់មក ទូរសព្ទនឹងស្រូបចូលទៅខាងក្នុង រួចបិទជិត ហើយបញ្ចេញភ្លើងពណ៌ខៀវ ដើម្បីកំចាត់នូវមេរោគ និងបាក់តេរីផ្សេងដែលតោងជាប់ទូរសព្ទ។ លុះពេលអ្នកប្រើប្រាស់លាងសម្អាតដៃហើយ នោះទូរសព្ទនឹងចេញមកក្រៅវិញតាមប្រឡោះដដែល។

យ៉ាងណាមិញ គេបានគិតថា នេះជាបច្ចេកវិទ្យាដ៏ប្លែកមួយ និងមើលទៅគួរឲ្យចង់សាកល្បង តែទន្ទឹមនឹងនេះដែរ ក៏មានមនុស្សមួយចំនួនទៀត បានលើកឡើងថា ពួកគេអាចនឹងមិនហ៊ានប្រើប្រាស់ឡាបូនេះឡើយ ដោយសារតែខ្លាចសំណាងអាក្រក់ ម៉ាស៊ីនមិនដំណើរការចេញទូរសព្ទឲ្យវិញ នៅពេលលាងសម្អាតដៃហើយផងដែរ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ

ប្រភព: Oddity / Tik Tok

Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T