បណ្ដើរគ្នាយ៉ាងស្វីតហើយ តែ Camila ត្រូវគេថាឲ្យ ព្រោះតែស្លៀកពាក់បែបនេះ

//s9.kh1.co/51/51b66a58dab24123bc1585c8771b33082d3b519a.jpg
តារា & កម្សាន្ដ

 ២៥-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

បានបណ្ដើរគ្នាជាមួយនឹងគូស្នេហ៍តាមផ្លូវឡើងស្វីតហើយ តែតារាចម្រៀងស្រី Camila Cabello បែរជាធ្វើឲ្យអ្នកទស្សនាខកចិត្តចំពោះការតែងខ្លួនរបស់នាង ដែលធ្វើឲ្យមើលទៅនាងកាន់តែចាស់ជាងមុន

បរទេស៖ ក្រោយពីបានទាក់ទងគ្នាអស់រយៈពេល ២ ឆ្នាំមកនេះ គូស្នេហ៍ដ៏ពេញនិយមរវាង តារាចម្រៀងស្រី Camila Cabello និង លោក Shawn Mendes តែងតែបានចែករំលែកពីពេលវេលាដ៏ផ្អែមល្ហែម នៅលើបណ្តាញសង្គម ដែលធ្វើឱ្យមនុស្សជាច្រើនកាន់តែច្រណែនពីទំនាក់ទំនងរបស់អ្នកទាំងពីរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក កាលពីថ្មីៗនេះ គូស្នេហ៍មួយគូនេះ ស្រាប់តែបានក្លាយជាចំណាប់អារម្មណ៍យ៉ាងខ្លាំងម្ដងទៀត នៅពេលដែលអ្នកទាំងពីរ បានទៅទិញទំនិញនៅញូវយ៉ក និងបានបង្ហាញពីកាយវិការសកម្មភាព បណ្ដើរគ្នានៅតាមចិញ្ចើមផ្លូវ យ៉ាងផ្អែមល្ហែមថែមទៀត។ 

ប៉ុន្តែមិនយូរប៉ុន្មាន ចំពោះរូបភាពទាំងនេះ ក៏បានក្លាយជាប្រធានបទដ៏ចម្រូងចម្រាសទៅវិញ ដោយសារតែនៅក្នុងនោះ មនុស្សជាច្រើនបានពោលពាក្យសរសើរទៅលើភាពស្រស់សង្ហារបស់ គូស្នេហ៍ Camila ដែលធ្វើឲ្យមើលទៅមានភាពលេចធ្លោយ៉ាងខ្លាំង តែនៅពេលក្រឡេកមកមើលសម្រស់តារាស្រីរូបនេះវិញ ហាក់ដូចជាធ្វើឲ្យអ្នកទស្សនាខកចិត្ត ដោយសារតែរូបនាងស្លៀកសម្លៀកបំពាក់បែបរលុង និងមើលទៅរូបនាងកាន់តែចាស់ជាងមុន ព្រមជាមួយនឹងកម្ពស់ដែលឃ្លាតឆ្ងាយពីគូស្នេហ៍បណ្ដូលចិត្តរបស់នាងយ៉ាងខ្លាំងថែមទៀត៕ 

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Camila Cabello
Camila Cabello
Camila Cabello
Camila Cabello
Camila Cabello និង គូស្នេហ៍
Camila Cabello និង គូស្នេហ៍
Camila Cabello និង គូស្នេហ៍
Camila Cabello និង គូស្នេហ៍
Camila Cabello និង គូស្នេហ៍
Camila Cabello និង គូស្នេហ៍
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T