ផាត់ភ្នែក Smokey eye ស្លៀកឈុតបែបនេះទៅ មើល ស៊ីន យូប៊ីន សឹងមិនស្គាល់

//s9.kh1.co/16/160e9e3136be40b443185da0ae08fe47e01a8bd4.jpg
តារា & កម្សាន្ដ

 ២៤-កក្កដា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

មិនប្លែក មិនស្អាតម៉េចហៅកញ្ញា ស៊ីន យូប៊ីន ដោយរូបភាពថ្មីជាច្រើនសន្លឹក តារារូបនេះ ធ្វើឲ្យអ្នកគាំទ្រភ្លឹក លង់នឹងសម្រស់នាងគ្រប់គ្នា។

ភ្នំពេញ៖ តារាសម្ដែងស្រីមុខឃ្យូតកញ្ញា ស៊ីន យូប៊ីន ចាប់តាំងពីឈានជើងចូលសិល្បៈមកទលើនឹងបចកចុប្បន្ននេះ នាងកាន់តែទទួលបានប្រជាប្រិយភាពខ្លាំងគួរឲ្យកត់សម្គាល់។ ម្យ៉ាងតារារូបនេះ ធ្លាប់បានចេញទៅសម្ដែងនៅឯក្រៅប្រទេស ធ្វើឲ្យអ្នកគាំទ្ររីករាយជំនួសនាងគ្រប់គ្នា។ មិនតែប៉ុណ្ណោះ គ្រប់ការងារសិល្បៈរបស់នាង សុទ្ធសឹងតែទទួលបានការចាប់អារម្មណ៍ និងគាំទ្រច្រើនពីមហាជន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត អ្វីដែលកាន់តែធ្វើឲ្យគេចាប់អារម្មណ៍ខ្លាំងនោះ មួយរយៈចុងក្រោយនេះ គេតែងតែឃើញកញ្ញា ស៊ីន យូប៊ីន បង្ហោះរូបភាព ជាមួយស្ទាយ៍តុបតែងខ្លួនប្លែកៗ និងទាន់សម័យជានិច្ច។ ហើយគ្រប់រូបភាពទាំងនោះ មើលទៅពិតជាមានភាពលេចធ្លោ គួរឲ្យទាក់ទាញខ្លាំងផងដែរ។

ជាក់ស្ដែង មុននេះកញ្ញា ស៊ីន យូប៊ីន ធ្វើឲ្យអ្នកលេងបណ្ដាញសង្គម និងហ្វេនជាច្រើននាក់ មើលនាងសឹងតែមិនស្គាល់ ខណៈតារារូបនេះតុបតែងខ្លួនស្លៀកឈុតខ្មៅ ផាត់ភ្នែកបែប Smokey eye ហើយពាក់ម៉ាសយ៉ាងដូច្នេះ។ បើទោះបីរូបភាពទាំងនេះ នាងបានពាក់ម៉ាស តែមើលទៅនាងពិតជាស្រស់ស្អាត បែបឆើតឆាយផងដែរ។ ម្យ៉ាងវិញទៀត ក្រោយបង្ហោះរូប មិនបានប៉ុន្មានផង ក៏ត្រូវបានហ្វេនពោលពាក្យសសសើរថាស្រស់សោភាគ្រប់គ្នា៕

សូមទស្សនារូបភាពខាងក្រោម៖ 

  កញ្ញា ស៊ីន យូប៊ីន
  កញ្ញា ស៊ីន យូប៊ីន
កញ្ញា ស៊ីន យូប៊ីន
កញ្ញា ស៊ីន យូប៊ីន
  កញ្ញា ស៊ីន យូប៊ីន
  កញ្ញា ស៊ីន យូប៊ីន
  កញ្ញា ស៊ីន យូប៊ីន
  កញ្ញា ស៊ីន យូប៊ីន
  កញ្ញា ស៊ីន យូប៊ីន
  កញ្ញា ស៊ីន យូប៊ីន
  កញ្ញា ស៊ីន យូប៊ីន
  កញ្ញា ស៊ីន យូប៊ីន
  កញ្ញា ស៊ីន យូប៊ីន
  កញ្ញា ស៊ីន យូប៊ីន
  កញ្ញា ស៊ីន យូប៊ីន
  កញ្ញា ស៊ីន យូប៊ីន
ស៊ីន យូប៊ីន
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T