បើមានមិត្តប្រុស តែងតែគិតអវិជ្ជមានដាក់អ្នក មនុស្សស្រីគួរតែដោះស្រាយជាមួយនឹងវិធីសាស្ត្រទាំងនេះ

//s9.kh1.co/e9/e910aca5d6ecb1437dc913726de280dd0c3ed465.jpg
នារី

 ២៤-កក្កដា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

មនុស្សស្រីប្រសិនបើអ្នក ​នៅតែចង់រក្សាចំណងស្នេហារបស់អ្នក ឱ្យនៅល្អដូចដើមនោះ អ្នកអាចប្រើវិធីសាស្ត្រទាំងនេះ ទៅបង្ក្រាបភាពអវិជ្ជមាន ដែលមិត្តប្រុសអ្នក តែងតែគិតលើអ្នកបាន។

ស្នេហា៖ នៅក្នុងទំនាក់ទំនងស្នេហា ការទុកចិត្តគ្នា និងការគិតគ្នា នៅក្នុងផ្លូវល្អ​ វាគឺជារឿងដែលសំខាន់ខ្លាំងណាស់ ដែលមនុស្សពីរនាក់ ត្រូវតែបានដឹង ហើយអនុវត្ត ចំពោះគ្នាទៅវិញទៅមក ប៉ុន្តែប្រសិនបើមនុស្សពីរនាក់ តែងតែគិតគ្នាក្នុងផ្លូវអាក្រក់នោះ ច្បាស់ណាស់ ថាទំនាក់ទំនងស្នេហានោះ ប្រាកដជាឈានដល់ការបែកបាក់ គ្នាជាមិនខាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូច្នេះហើយ ប្រសិនបើអ្នកទាំងអស់គ្នាមានមិត្តប្រុស ដែលជាមនុស្ស ដែលតែងតែមិនជឿទុកចិត្តលើអ្នក ហើយតែងតែគិតពីអ្នក ក្នុងផ្លូវអវិជ្ជមាននោះ ប៉ុន្តែអ្នកនៅតែចង់រក្សាទំនាក់ទំនងស្នេហា ឱ្យល្អដូចដើមនោះ មនុស្សស្រីគួរតែយកវិធីសាស្ត្រ ដែលមាននៅខាងក្រោមនេះ យកមកដោះស្រាយ ទើបវាជាការប្រសើរ។

បើមានមិត្តប្រុស តែងតែគិតអវិជ្ជមានដាក់អ្នក មនុស្សស្រីគួរតែដោះស្រាយជាមួយនឹងវិធីសាស្ត្រទាំងនេះ៖

១. យកភាពវិជ្ជមានរបស់អ្នក ទៅបង្ក្រាបភាពអវិជ្ជមានរបស់គេ

រូបតំណាង
រូបតំណាង

ប្រសិនបើមិត្តប្រុសរបស់អ្នក តែងតែមានភាពអវិជ្ជមានមកលើអ្នកហើយនោះ ហេតុអ្វីក៏អ្នកមិនព្រមយកភាពវិជ្ជមានរបស់ខ្លួនឯង ទៅបង្ក្រាបភាពអវិជ្ជមានរបស់គេទៅ? ព្រោះមិនថាមិត្តប្រុសអ្នក គេពោរពេញដោយការគិតអវិជ្ជមាន មកលើអ្នកខ្លាំងប៉ុណ្ណាទេ ឱ្យតែអ្នកបង្ហាញភាពវិជ្ជមាន ភាពទៀងត្រង់ និងសេចក្តីស្រលាញ់របស់អ្នក ដែលមានចំពោះគេនោះ ច្បាស់ណាស់ ថាគេអាចនឹងផ្លាស់ប្តូរការគិតអវិជ្ជមានមកលើអ្នក ជាមិនខាន។

២. សួរនាំរកមូលហេតុ ដែលធ្វើឱ្យគេគិតអវិជ្ជមានលើអ្នក

រូបតំណាង
រូបតំណាង

មិនមែននៅសុខៗ មិត្តប្រុសរបស់អ្នក ស្រាប់តែគិតអ្នក ក្នុងផ្លូវអវិជ្ជមានទេ កុំឱ្យតែអ្នក បានធ្វើអ្វីដែលខុស ឬធ្វើឱ្យមានរឿងយល់ច្រឡំរវាងគ្នា ទើបអាចធ្វើឱ្យគេ មានការគិតអវិជ្ជមានលើអ្នកបែបនេះ ហើយដំណោះស្រាយនោះ គឺមានតែការនិយាយគ្នា ឱ្យបានដឹងពីមូលហេតុទេ ទើបអាចនិយាយសម្រួលគ្នាបាន នាពេលនោះហើយ មិត្តប្រុសរបស់អ្នក ច្បាស់ជាយល់ពីអ្នក ហើយគេក៏នឹងព្យាយាម គិតអ្នកក្នុងផ្លូវវិជ្ជមានបន្តិចម្តងៗ ផងដែរ។

៣. ព្យាយាមនិយាយអ្វីដែលល្អៗ ដើម្បីឱ្យគេបានយល់

រូបតំណាង
រូបតំណាង

មនុស្សប្រុស មិនថាចិត្តរឹងខ្លាំងប៉ុណ្ណាទេ ពួកគេនៅតែអាចចាញ់នឹងពាក្យសម្តីដ៏ទន់ភ្លន់ របស់មនុស្សស្រីបាន ហេតុនេះហើយ ចំពោះមនុស្សស្រី ដែលនៅតែចង់រក្សាចំណងស្នេហា ឱ្យនៅស្ថិតស្ថេរបានយូរជាមួយគ្នាទៀតនោះ អ្នកគួរតែមានការព្យាយាម និយាយអ្វីដែលល្អៗ  ទៅកាន់មិត្តប្រុសអ្នក ម្យ៉ាងវិញ មិនមែនភ្លើងកំពុងតែឆេះ ហើយយកសាំងទៅជះពីលើថែមទៀតនោះទេ។ ដូច្នេះហើយ វិធីសាស្ត្រដើម្បីធ្វើឱ្យមិត្តប្រុសរបស់អ្នក គេផ្លាស់ប្តូរការគិតអវិជ្ជមានរបស់គេ ចំពោះអ្នកនោះ អ្នកគួរតែព្យាយាម ទៅនិយាយអ្វីដែលល្អជាមួយនឹងគេ នោះគេច្បាស់ជាអាចផ្លាស់ប្តូរការគិតរបស់គេ ជាមិនខាន។

៤. បើនៅតែមិនអាចផ្លាស់ប្តូរការគិតបាន ជម្រើសដ៏ល្អគឺមានតែការដើរចេញ

រូបតំណាង
រូបតំណាង

នៅពេលដែលមនុស្សស្រី ព្យាយាមធ្វើរឿងគ្រប់យ៉ាង ដើម្បីរក្សាចំណងស្នេហាមួយ ឱ្យមានភាពរឹងមាំនោះ មានន័យថាមនុស្សស្រីម្នាក់នោះ គឺពិតជាមានក្តីស្រលាញ់ ដ៏ជ្រាលជ្រៅខ្លាំងណាស់ ប៉ុន្តែប្រសិនបើវិធីសាស្ត្រ ទាំងប៉ុន្មានដែលមាននៅខាងលើនេះ មិនអាចធ្វើឱ្យមិត្តប្រុសអ្នក ផ្លាស់ប្តូរការគិតរបស់គេ ចំពោះអ្នកទេនោះ ជម្រើសដ៏ល្អបំផុតសម្រាប់មនុស្សស្រី គឺមានតែការដើរចេញ​ ហើយចាប់ផ្តើមជីវិតជាថ្មី ដោយគ្មានវត្តមានគេ តែប៉ុណ្ណោះ ព្រោះថាប្រសិនបើអ្នក មានការព្យាយាមខ្លាំងប៉ុណ្ណឹងហើយ នៅគេនៅតែមើលមិនឃើញ ពីតម្លៃរបស់អ្នកទៀតនោះ ទោះអ្នកព្យាយាមខ្លាំងប៉ុណ្ណាទៀត ក៏វាគ្មានន័យអ្វីទៀតដែរ៕

ប្រភពphunuvagiadinh.vn

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T