មិនគួរឲ្យជឿ! មកស្គាល់កីឡាករល្បីឈ្មោះ៥រូប ដែលមិនធ្លាប់ស្គាល់ជាតិឈ្នះពាន Premier League សូម្បីម្តង

//s9.kh1.co/47/4736264bc1580231ff5cf6e713385414dd4b3efc.jpg
កីទ្បា

 ២៤-កក្កដា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

Xabi Alonso, Gareth Bale, Luis Suarez Steven Gerrard និង Gianfranco Zola ពុំធ្លាប់ឈ្នះ Premier League ទេ

អង់គ្លេស៖ ក្របខណ្ឌ Premier League ត្រូវបានបង្កើតឡើងចាប់តាំងពីឆ្នាំ១៩៩២ ហើយ បានក្លាយជាលីគដែលមានប្រជាប្រិយភាពបំផុតនៅលើពិភពលោក។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចាប់តាំងពីបង្កើតក្របខណ្ឌនេះឡើង មានក្រុមសរុបចំនួន៥០ និង កីឡាកររាប់ពាន់នាក់បានចូលរួមប្រកួតប្រជែង ហើយ មានក្លិបមួយចំនួនដូចជា Manchester United, Manchester City, Arsenal និង Chelsea ធ្លាប់ឈ្នះពានមួយនេះលើសពីមួយដង។ យ៉ាងណាក្តី ក៏មានក្លិប ឬ កីឡាករល្បីឈ្មោះមួយចំនួន ​មិនដែលបានស្គាល់រសជាតិឈ្នះពាន Premier League សូម្បីតែម្តង។

ខាងក្រោមនេះជាបញ្ជីឈ្មោះកីឡាករល្បីឈ្មោះ៥រូបដែលមិនធ្លាប់ស្គាល់រសជាតិពានរង្វាន់ Premier League ទាល់តែសោះ៖

១. Xabi Alonso (Liverpool)

Alonso បានចាកចេញពី Real Sociedad ដើម្បីផ្លាស់មកកាន់ Liverpool នៅក្នុងឆ្នាំ២០០៤ និង បានចំណាយពេលចំនួនប្រាំឆ្នាំនៅកីឡដ្ឋាន​ Anfield Stadium។ កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះបានក្លាយជាតួអង្គសំខាន់របស់លោក Rafael Benitez ក្នុងការឈ្នះពានរង្វាន់ Champions League, FA Cup, UEFA Super Cup និង Community Shield ប៉ុន្តែ រូបគេពុំធ្លាប់បានឈ្នះពានរង្វាន់ Premier League ឡើយ។

លោក Xabi Alonso
លោក Xabi Alonso

២. Gareth Bale (Tottenham)

Bale ត្រូវបានគេចាត់ទុកជាកីឡាករដែលល្អជាងគេម្នាក់ក្នុងប្រវត្តិសាស្រ្តក្របខណ្ឌ Premier League ដោយកិត្តិនាមរបស់គេបានរីកសុះសាយដំបូងជាមួយនឹង Tottenham នេះហើយ។ គេបានលេងឲ្យ Spurs នៅក្នុងឆ្នាំ២០០៧ និង ចំណាយពេលចំនួនប្រាំមួយរដូវកាលនៅទីនោះ ដោយបង្ហាញខ្លួនបានជាង២០០ប្រកួត ហើយ រូបគេក៏បានវិលត្រឡប់មកវិញកាលពីរដូវកាលមុន ប៉ុន្តែ រូបគេនៅតែមិនអាចឈ្នះពានរង្វាន់ Premier League បានសូម្បីតែម្តង។

កីឡាករ Gareth Bale
កីឡាករ Gareth Bale

៣. Luis Suarez (Liverpool)

Suarez បានផ្លាស់មកកាន់ Liverpool នៅក្នុងឆ្នាំ២០១១ ដោយបានបង្ហាញខ្លួនចំនួន១១០ប្រកួតក្នុងក្របខណ្ឌ Premier League និង ស៊ុតបញ្ចូលទីបាន៦៩គ្រាប់។ គេធ្លាប់បានឈ្នះពានរង្វាន់កីឡាករល្អជាងគេប្រចាំរដូវកាល និង ឈ្នះស្បែកជើសមាសម្តង ប៉ុន្តែ កីឡាករសញ្ជាតិអ៊ុយរ៉ាហ្កាយ រូបនេះពុំធ្លាប់ជួយក្រុមឈ្នះ Premier League ឡើយ។

កីឡាករ Luis Sauarez
កីឡាករ Luis Sauarez

៤. Steven Gerrard (Liverpool)

Gerrard ចំណាយពេលដល់ទៅ១៧រដូវកាលជាមួយ Liverpool និង ជាប្រធានក្រុមចំនួន១២រដូវកាល ហើយ ធ្លាប់ឈ្នះពានរង្វាន់ចំនួនប្រាំបួនជាមួយក្រុមដូចជា Champions League, UEFA Cup, UEFA Super Cup, Community Shield, FA Cup ២ដង និង League Cup ៣ដង។ យ៉ាងណាក្តី អ្វីដែលគួរឲ្យភ្ញាក់ផ្អើលបំផុត គឺ មិនមានពានរង្វាន់ Premier League ក្នុងសមិទ្ធផលដែល Gerrard ធ្លាប់បានឈ្នះឡើយ។

លោក Steven Gerrard
លោក Steven Gerrard

៥. Gianfranco Zola (Chelsea)

Zola បានចាប់ផ្តើមប្រកបអាជីពជាមួយ Chelsea នៅក្នុងឆ្នាំ១៩៩៦ និង បានចាប់ផ្តើមឆក់យកបេះដូងអ្នកគាំទ្រ Chelsea យ៉ាងរហ័ស ហើយ ក្នុងរយៈពេល៧ឆ្នាំគេបានបង្ហាញខ្លួនលើសពី២០០ប្រកួត និង ស៊ុតបញ្ចូលទីបាន៥៩គ្រាប់ ក្នុងក្របខណ្ឌ Premier League។ Zola ធ្លាប់ឈ្នះពានរង្វាន់ចំនួនប្រាំមួយនៅ Chelsea ប៉ុន្តែ មិនធ្លាប់ឈ្នះ Premier League ឡើយ៕

លោក Gianfranco Zola
លោក Gianfranco Zola

ប្រភពsportskeeda

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T