កីឡាកររបស់ Arsenal រូបនេះនៅតែចង់ចេញពីក្លិបទោះមិនទាន់មានក្លិបណាចាប់អារម្មណ៍ទិញគេក៏ដោយ

//s9.kh1.co/4c/4c58c1a90354f9f74f32730f0581477507be095e.jpg
កីទ្បា

 ២៤-កក្កដា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

Bellerin ទទូចចង់ចាកចេញពី Arsenal

អង់គ្លេស៖ ខ្សែការពារ Hector Bellerin នៅតែចិញ្ចឹមចិត្តចង់ចាកចេញពីក្លិបកាំភ្លើងធំ Arsenal នៅរដូវក្ដៅនេះបើទោះបីជាក្លិបកំពុងរង់ចាំសំណើល្អៗពីក្លិបដទៃក្នុងការទិញយកគេក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែការពារ Hector Bellerin
ខ្សែការពារ Hector Bellerin

អតីតយុវជនរបស់ Barcelona រូបនេះបានផ្ទេរមកទឹកដី Emirates តាំងពីឆ្នាំ២០១១ ដោយបានចូលលេងយ៉ាងញឹកញាប់ក្រោមការដឹកនាំរបស់លោក Arsena Wenger និង Unai Emery ប៉ុន្តែគេបានរងរបួសជង្គង់យ៉ាងដំណំកាលពីឆ្នាំ២០១៩ ដែលធ្វើឲ្យខកខានបង្ហាញមុខលើទីលានអស់រយៈពេល៩ខែ។

ខ្សែការពារ Hector Bellerin
ខ្សែការពារ Hector Bellerin

លោកគ្រូបង្វឹកបច្ចុប្បន្នរបស់ Arsenal គឺ Mikel Arteta ក៏មិនសូវចេះប្រើប្រាស់ Bellerin ប៉ុន្មានដែរ និងបានឮពាក្យចចាមអារ៉ាមថាក្លិបអស់ទំនុកចិត្តចង់លក់កីឡាករវ័យ២៦ឆ្នាំរូបនេះចេញទៀតផងដោយកាលពីរដូវកាលមុន Paris Saint-Germain និង Juventus ចាប់អារម្មណ៍ចង់ទិញយកគេ។

ខ្សែការពារ Hector Bellerin
ខ្សែការពារ Hector Bellerin

ប៉ុន្តែនៅរដូវកាលនេះគេពុំទាន់ឃើញមានក្លិបណាមកដាក់សំណើយក Hector Bellerin នោះឡើយហើយ Arsenal នៅតែរង់ចាំសំណើល្អៗដើម្បីលក់រូបគេចេញ៕

ខ្សែការពារ Hector Bellerin
ខ្សែការពារ Hector Bellerin

ប្រភពmetro

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T