ហេតុផលទាំងនេះ ដែលធ្វើឱ្យមនុស្សស្រីពូកែ ភាគច្រើន ពិបាកនឹងមានស្នេហា ជាងមនុស្សស្រីទូទៅ

//s9.kh1.co/50/50813fa51ca93bc1f449736dfa60c13f09d54cd2.jpg
នារី

 ២៤-កក្កដា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

មិនមែនមនុស្សស្រីដែលពូកែ គ្មានមនុស្សប្រុសណាចង់បាននោះទេ តែមកពីមូលហេតុទាំងនេះ ទើបធ្វើឱ្យមនុស្សស្រីដែលពូកែភាគច្រើន គឺពិបាកនឹងមានស្នេហា ដូចជាមនុស្សស្រីទូទៅ។

យល់ដឹង៖ មនុស្សស្រីដែលមានភាពវៃឆ្លាត និងពូកែភាគច្រើន គឺកម្រនឹងមានស្នេហា ដូចជាមនុស្សស្រីទូទៅខ្លាំងណាស់ ហើយកាលដែលមនុស្សស្រី មានភាពវៃឆ្លាត និងពូកែ ពិបាកនឹងមានស្នេហានោះ គឺមិនមែនមកពីមនុស្សស្រីដែលពូកែនោះ គ្មានចំណុចណាដែលល្អ សម្រាប់មនុស្សប្រុស នោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ផ្ទុយទៅវិញ មកពីមនុស្សស្រីដែលឆ្លាតវៃ និងពូកែភាគច្រើន មិនមែនត្រឹមតែមិនមានចំណុចល្អនោះទេ តែមកពីមនុស្សស្រី ដែលពូកែនិងឆ្លាតវៃទាំងនោះ មានហេតុផលសំខាន់ៗមួយចំនួន ទើបធ្វើឱ្យមនុស្សស្រីទាំងនោះ ពិបាកក្នុងការមានស្នេហា ដូចជាមនុស្សស្រីដទៃទៀត។

ហេតុផលទាំងនេះ ដែលធ្វើឱ្យមនុស្សស្រីពូកែភាគច្រើន ពិបាកនឹងមានស្នេហា ដូចជាមនុស្សស្រីទូទៅ៖

១. មនុស្សស្រីពូកែ ភាគច្រើនចូលចិត្តវិភាគ

រូបតំណាង
រូបតំណាង

មនុស្សស្រីនៅពេលដែលឆ្លាត និងពូកែខ្លាំងពេក វានឹងធ្វើឱ្យពួកគេ ក្លាយទៅជាមនុស្សស្រី ដែលពូកែវិភាគ ទៅលើមនុស្សជុំវិញខ្លួន ប៉ុន្តែការវិភាគរបស់ពួកគេ អាចនិយាយបានថា ពេលខ្លះត្រូវ រីឯពេលខ្លះទៀតក៏ខុស ម្យ៉ាងវិញ ដោយសារតែការវិភាគខ្លាំងពេក នេះហើយ ទើបធ្វើឱ្យពួកគេ ពិបាកក្នុងការជ្រើសរើស មនុស្សប្រុសណាម្នាក់ដែលត្រូវចិត្ត យកមកធ្វើជាគូស្នេហ៍។

២. ពួកគេគិតថាជីវិតនៅម្នាក់ឯងវាល្អជាង

រូបតំណាង
រូបតំណាង

វាជាការពិត ដែលមនុស្សស្រីមានភាពវៃឆ្លាត និងពូកែភាគច្រើន ពួកគេតែងតែមានការគិតថា ជីវិតដែលរស់នៅម្នាក់ឯង គឺវាល្អជាងជីវិត ដែលរស់នៅមានស្នេហា ហើយក៏វាក្លាយទៅជាហេតុផលមួយ ដែលមនុស្សស្រីឆ្លាត និងពូកែ កម្រនឹងទទួលយកស្នេហា ដូចជាមនុស្សស្រីដទៃខ្លាំងណាស់។ ជាងនេះទៅទៀត មនុស្សស្រីដែលពូកែ គឺតែងតែគិតថា ទោះជីវិតរស់នៅដោយគ្មានស្នេហា ក៏ពួកគេអាចរស់នៅ យ៉ាងមានសេចក្តីសុខបានដែរ។

៣. មនុស្សស្រីពូកែខ្លាំងពេក អាចធ្វើឱ្យមនុស្សប្រុសមិនហ៊ានចូលក្បែរ

រូបតំណាង
រូបតំណាង

ភាពវៃឆ្លាត និងភាពពូកែរបស់មនុស្សស្រី តែងតែធ្វើឱ្យមនុស្សប្រុសជាច្រើន បានត្រឹមតែសម្លឹងមើល ហើយមិនហ៊ានចូលក្បែរ ឬហ៊ានសុំស្រលាញ់ឡើយ ព្រោះមនុស្សប្រុសមួយចំនួន គិតថាមនុស្សស្រីដែលឆ្លាតនិងពូកែ គឺមានសមត្ថភាព និងចំណុចល្អលើសពួកគេខ្លាំងពេក ទើបវាជាហេតុធ្វើឱ្យមនុស្សប្រុសភាគច្រើន មិនហ៊ានចូលក្បែរមនុស្សស្រីពូកែឡើយ។ លើសពីនេះ វាក៏ជាមូលហេតុ ដែលធ្វើឱ្យមនុស្សស្រីដែលពូកែ ពិបាកនឹងមានស្នេហា ដូចជាមនុស្សស្រីទូទៅ ខ្លាំងណាស់។

៤. មនុស្សស្រីឆ្លាត ផ្តោតតែទៅលើគោលដៅ

រូបតំណាង
រូបតំណាង

សម្រាប់មនុស្សស្រីដែលពូកែ អ្វីដែលសំខាន់បំផុតសម្រាប់ពួកគេនោះ គឺជាគោលដៅ និងក្តីសុបន្តិ ដូច្នេះហើយ ទើបមនុស្សស្រី ដែលតែងតែផ្តោតអារម្មណ៍ ទៅលើតែការសម្រេចគោលដៅ និងក្តីសុបិន្តរបស់ពួកគេនោះ គឺឃើញថា ពួកគេ ពិបាកនឹងមានស្នេហាខ្លាំងណាស់ ព្រោះពួកគេមិនចង់បែកអារម្មណ៍ ដោយសារតែស្នេហាឡើយ។ ម្យ៉ាងវិញ សម្រាប់មនុស្សស្រីដែលពូកែ គោលដៅ និងក្តីសុបិន្ត គឺជាអ្វីសំខាន់ខ្លាំងជាងស្នេហាទៅទៀត ដូច្នេះហើយ ទើបធ្វើឱ្យពួកគេពិបាកនឹងមានស្នេហា។

៥. មនុស្សស្រីពូកែ តែងរើសមនុស្សប្រុសដែលមានស្តង់ដាខ្ពស់ជាងខ្លួន

រូបតំណាង
រូបតំណាង

ចំពោះមនុស្សស្រីដែលពូកែ ភាគច្រើនគឺពួកគេ តែងតែចង់បានមនុស្សប្រុស ដែលមានស្តង់ដាខ្ពស់ ព្រោះពួកគេគិតថា មនុស្សប្រុស ដែលពូកែជាងពួកគេ គឺជាមនុស្សប្រុស ដែលមានមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការអាចមើលថែពួកគេបាន ប៉ុន្តែនៅក្នុងសង្គមសព្វថ្ងៃនេះ មនុស្សប្រុសដែលពូកែខ្លាំង និងមានស្តង់ដាខ្ពស់ គឺមិនសូវមានឡើយ។ ហេតុនេះហើយ ទើបធ្វើឱ្យមនុស្សស្រីដែលពូកែ ពិបាកនឹងរកមនុស្សប្រុសដែលមានស្តង់ដាខ្ពស់ អញ្ចឹងហើយ ទើបមនុស្សស្រីដែលពូកែភាពច្រើន កម្រនឹងមានស្នេហា ដូចជាមនុស្សស្រីដទៃខ្លាំងណាស់ ណាមួយមនុស្សប្រុស ដែលល្អឥតខ្ជោះ ដូចជាតួអង្គប្រុសក្នុងប្រលោមលោក គឺមិនងាយមានឡើយ៕

ប្រភពphunuvagiadinh.vn

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T