ញាក់ BTS ពិតជាមោទនភាពរបស់ប្រទេស ក្រោយលេចក្នុងការចាក់ផ្សាយបើកកម្មវិធីអូឡាំពិកទីក្រុងតូក្យូឆ្នាំ ២០២០!

//s9.kh1.co/45/4565f76cd5fc6a09f1fedf22373942ed9e60a000.jpg
តារា & កម្សាន្ដ

 ២៤-កក្កដា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ក្រុមតារាចម្រៀង BTS បានក្លាយទៅជាមោទនភាពរបស់ប្រទេសកូរ៉េទាំងមូល ក្រោយលេចក្នុងការចាក់ផ្សាយបើកកម្មវិធីអូឡាំពិកទីក្រុងតូក្យូឆ្នាំ ២០២០!

កូរ៉េខាងត្បូង ៖ ថ្មី MBC បានរងនូវការរិញគន់ ដោយការប្រើរូបភាពមិនសមរម្យ ដូចជារូបថតរោងចក្រថាមពលនុយក្លេអ៊ែរ Cobobyl ក្នុងពិធីបើកអូឡាំពិកទីក្រុងតូក្យូឆ្នាំ ២០២០ ដែលទូរទស្សន៍ MBC បានផ្សាយ ពិធីបើកការប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូ ដែលចាប់ផ្តើមនៅម៉ោង ៨ ល្ងាចនៅប្រទេសកូរ៉េ នៅថ្ងៃទី ២៣ ខែ កក្កដា កាលពីម្សិលមិញនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាពរបស់ BTS នៅក្នុងកម្មវិធី
រូបភាពរបស់ BTS នៅក្នុងកម្មវិធី

ទោះបីជាការចាក់ផ្សាយ ត្រូវបានគេរិះគន់ចំពោះការបង្ហាញរូបភាពមិនសមរម្យ សម្រាប់ប្រទេសដូចជាអ៊ុយក្រែនហៃទី និងច្រើនទៀតក៏ដោយ ក៏ពួកគេនៅតែទទួលបានការចាប់អារម្មណ៍ជាវិជ្ជមានពី អ្នកគាំទ្រក្រុមតារាចម្រៀង BTS ខណៈការចាក់ផ្សាយនេះ រួមមានរូបថតក្រុម K-pop ជាសកល សម្រាប់រូបថតយោងរបស់ប្រទេសកូរ៉េខាងត្បូង។

BTS
BTS

ក្នុងនោះ វាក៏មានរូបថតវប្បធម៌ប្រវត្តិសាស្រ្តផ្សេងទៀត ដែលតំណាងឱ្យប្រទេសកូរ៉េខាងត្បូងដែរ រួមទាំងខ្លោងទ្វារ Gwanghwamun និងរូបសំណាករបស់ឧត្តមនាវីឯកជនជាតិកូរ៉េ Yi Sun-sin ប៉ុន្តែរូបថតរបស់ BTS បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង។ 

ទន្ទឹមនឹងនោះ អ្នកគាំទ្រ BTS ជាច្រើន បាននាំយកវាទៅផ្សព្វផ្សាយ នៅលើបណ្តាញសង្គមដើម្បីបង្ហាញពីអារម្មណ៍រំភើបក្រៃលែង ដែលឃើញថា BTS ត្រូវបានគេមើលឃើញថាជា អ្នកតំណាងរបស់ប្រទេសកូរ៉េ និងជាមោទនភាពរបស់ប្រទេសជាតិទាំងមូលផងដែរ៕

ប្រភព : Allkpop

Hort Vasomatey
M.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T