ឧស្សាហ៍ឃើញ Sweet ជាមួយគ្នាចឹង មានដឹងពីប្រវត្តិដៃគូពូដូទេ ហើយពួកគេជួបគ្នាដោយរបៀបណា?

//s9.kh1.co/87/8782a1599747ff1072b57d194c806b92300d1f95.jpg
កីទ្បា

 ២៤-កក្កដា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ឧស្សាហ៍ឃើញ Sweet ជាមួយគ្នាចឹង មានដឹងថាដៃគូពូដូជានរណា ហើយពួកគេជួបគ្នាដោយរបៀបណា?

បរទេស៖ ជឿជាក់ថា ប្រិយមិត្ដបាល់ទាត់ប្រាកដជាឧស្សាហ៍បានឃើញរូបភាពផ្អែមល្ហែម របស់កីឡាករលំដាប់ពិភពលោក Cristiano Ronaldo ជាមួយនឹងដៃគូ Georgina Rodriguez នៅពេលអ្នកទាំងពីរទៅលំហែកាយនៅកន្លែងនានា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ ក៏ជឿជាក់ថាមានប្រិយមិត្ដមួយចំនួនប្រហែលជាពុំទាន់បានស្គាល់ពីប្រវត្ដិរបស់ Rodriguez និងរបៀបដែលអ្នកទាំងពីរបានស្គាល់គ្នានៅឡើយទេ។

https://s9.kh1.co/__image/w=650,h=533,q=100/09/09bb787a6a9d94867cb30e942e5c12b5a1ed3338.jpg

តាមការដកស្រង់ពីសារព័ត៌មាន Sportbible បានឲ្យដឹងថា Rodriguez គឺជាតារាម៉ូដែលកូនកាត់អេស្ប៉ាញ-អាហ្សង់ទីន និងតែងតែលេចមុខនៅក្នុងទស្សនាវដ្ដីធំៗជាច្រើន។ នាងបានកើតនៅថ្ងៃទី២៧ ខែមករា ឆ្នាំ១៩៩៤ បច្ចុប្បន្នមានអាយុ២៧ឆ្នាំ (ប្អូន Ronaldo ៩ឆ្នាំ) មានឪពុកជាជនជាតិអាហ្សង់ទីន និងម្ដាយជាជនជាតិអេស្ប៉ាញ ហើយបានធំធាត់នៅក្នុងទីក្រុង Jaca ប្រទេសអេស្ប៉ាញផ្ទាល់តែម្ដង។

https://s9.kh1.co/__image/w=640,h=420,q=100/bf/bfa2f55acbd04c263d431ff8130d300e5730c6cd.jpg

Rodriguez តែងតែមានក្ដីស្រមៃចង់ធ្វើការនៅក្នុងហាងល្បីៗដូចជា Gucci នៅក្នុងទីក្រុង Madrid ។ ប៉ុន្ដែនាងត្រូវរៀនភាសាអង់គ្លេស ដើម្បីអាចធ្វើការនៅកន្លែងទាំងនោះ ដូច្នេះនាងទៅធ្វើការជាអ្នកមើលក្មេង (ម៉ែដោះ) នៅក្នុងប្រទេសអង់គ្លេស មុនត្រលប់មកប្រទេសអេស្ប៉ាញវិញ ហើយធ្វើការងារដែលនាងស្រលាញ់។

អំឡុងពេលកំពុងធ្វើការក្នុងទីក្រុង Madrid នាងបានជួប ​Ronaldo លើកដំបូងក្នុងកម្មវិធីមួយ ហើយក្រោយមក បានជួបគ្នាជាលើកទីពីរនៅក្នុងកម្មវិធីមួយផ្សេងទៀត ជាពេលដែលពួកគេមានឳកាសនិយាយសាសងគ្នា។ អ្នកទាំងពីរ ត្រូវគេប្រទះឃើញស្និទ្ធស្នាលជាលក្ខណៈស្នេហា ជាសាធារណៈក្នុងឆ្នាំ២០១៦។

https://s9.kh1.co/__image/w=650,h=440,q=100/63/6385b074e9cf9549b0e31d588743d1b6d573462e.jpg

បន្ទាប់ពីអ្នកទាំងពីរត្រូវគេគិតថាកំពុងមានទំនាក់ទំនងស្នេហា ពេលនោះ Rodriguez ទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកគាំទ្របាល់ទាត់។ ក្រោយមកនាងបានលាឈប់ពីការងារ និងបានចាប់ផ្ដើមអាជីពជាតារាបង្ហាញម៉ូតចាប់ពីពេលនោះតែម្ដង។

https://s9.kh1.co/__image/w=650,h=366,q=100/87/8782a1599747ff1072b57d194c806b92300d1f95.jpg

គួរឲ្យដឹងថា មកទល់ពេលនេះ Ronaldo មានកូនចំនួន ៤នាក់ ដោយកូនប្រុសច្បង Cristiano Ronaldo Jr បានកើតនៅក្នុងខែមិថុនា ឆ្នាំ២០១០ ហើយពុំមាននរណស្គាល់ម្ដាយរបស់គេឡើយ។ បន្ទាប់មក ទទួលបានកូនភ្លោះ២នាក់ទៀតរួមមាន Eva និង Mateo ដែលត្រូវគេគិតថាបានកើតពីម្ដាយដែលពពោះជំនួស នៅសហរដ្ឋអាមេរិក ក្នុងខែមិថុនា ឆ្នាំ២០១៧។ ហើយនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ដដែល Rodriguez បានបង្កើតកូនស្រីដំបូងរបស់នាង ក៏ដូចជាកូនទី៤ របស់ Ronaldo ឈ្មោះ Alana

https://s9.kh1.co/__image/w=650,h=482,q=100/57/5702804a36d72e8a61b0320f2e4201bcfcfb70fb.png
https://s9.kh1.co/__image/w=650,h=576,q=100/93/9355043c40eebb5258b493696a191e879b777cef.png

ប្រភពsportbible

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T