សាហាវម្ល៉េះ! ប្អូន​ស្រី​កីឡាករ​ប្រដាល់ អ៊ូច ធារិទ្ធិ វ័យ១៦ឆ្នាំ ត្រូវដេរ១៦ថ្នេរ ក្រោយជន​ដៃ​ដល់​ម្នាក់​មានបំណង...

//s9.kh1.co/51/514bc5b02f32f2682f6d1305a3f6b4d9e55a72b6.jpg
សង្គម

 ២៤-កក្កដា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

អាណិតណាស់! ប្អូន​ស្រី​កីឡាករ​ប្រដាល់ អ៊ូច ធារិទ្ធ​ អាយុ​១៦ឆ្នាំ​ ត្រូវដេរ១៦ថ្នេរ ក្រោយជន​ដៃ​ដល់​ម្នាក់​ចាប់អារកសម្លាប់តែមិនបានសម្រេច

ភ្នំពេញ: កាលពីអាធាត្រម៉ោង១២ឈានចូលថ្ងៃ២៤ ខែកក្កដា ឆ្នាំ២០២១កន្លងទៅនេះ នៅចំណុចកន្លែងសម្រាកព្យាបាលជំងឺកូវីត១៩ ស្ថិតនៅពហុកីឡាដ្ឋានជាតិ អូឡាំពិក មានអ្នកជំងឺកូវីត១៩ម្នាក់ត្រូវជាប្អូនស្រីបង្កើតកីឡាករប្រដាល់ អ៊ូច ធារិទ្ធ ឈ្មោះអ៊ូច រាជនី អាយុ១៦ឆ្នាំ ត្រូវបានជនដៃម្នាក់ចាប់អារក សម្លាប់តែមិនបានសម្រេច ខណៈដែលជនដៃដល់ ធ្វើសកម្មភាពអារក ប៉ុន្តែនាងបានយកដៃរងបណ្ដាលឲ្យនាងរងរបួសធ្ងន់ធ្ងរ និងត្រូវដេរ១០ថ្នេរនៅដៃ និង៦ថ្នេរនៅក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រោយកើតហេតុការណ៍ដ៏តក់ស្លុតនេះមកលើប្អូនស្រីខ្លួន កីឡាករ អ៊ូច ធារិទ្ធ បានសម្តែងនូវការខូចចិត្តអាណិតអាសូរ ប្អូនស្រីយ៉ាងក្រៃលែង និងសំណូមពរដល់សមត្ថកិច្ចជួយរក យុត្តិធម៌ចាត់ការតាមផ្លូវច្បាប់ចំពោះជនដៃដល់ដែលបាន ធ្វើសកម្មភាពប៉ុនប៉ងឃាតកម្មមកលើប្អូនស្រីរបស់ខ្លួនឲ្យច្បាប់ជាអ្នកកាត់ទោសឲ្យខានតែបាន។

បច្ចុប្បន្នជនល្មើសត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដើម្បីសួរនាំនិងចាត់ការទៅតាមនីតិវិធីច្បាប់ជាធរមាន៕

ប្អូន​ស្រី​កីឡាករ​ប្រដាល់ អ៊ូច ធារិទ្ធិ និងម្តាយ 
ប្អូន​ស្រី​កីឡាករ​ប្រដាល់ អ៊ូច ធារិទ្ធិ និងម្តាយ 
ប្អូន​ស្រី​កីឡាករ​ប្រដាល់ អ៊ូច ធារិទ្ធិ
ប្អូន​ស្រី​កីឡាករ​ប្រដាល់ អ៊ូច ធារិទ្ធិ
កីឡាករប្រដាល់ អ៊ូច ធារិទ្ធិ
កីឡាករប្រដាល់ អ៊ូច ធារិទ្ធិ
Sun Vannak
V.N

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយម៉ោងមុន
//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T