តាមយូរហើយ! មិនទាន់លេងមួយប្រកួផង តែ លោក Solskjaer ពោលពាក្យជឿជាក់ទៅលើ Sancho បែបនេះ

//s9.kh1.co/88/885214c77d1e6d6c2ab16b976ab9f7a695a389a6.jpg
កីទ្បា

 ២៤-កក្កដា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

លោក Ole Gunnar Solskjaer ថា Jadon Sancho នឹងក្លាយជាផ្នែកដ៏សំខាន់នៅក្នុងក្រុម

អង់គ្លេស៖ អ្នកចាត់ការទូទៅក្លិប Manchester United លោក​ Ole Gunnar Solskjaer បានបង្ហាញអំពីអារម្មណ៍រីករាយចំពោះការមកដល់របស់ Jadon Sancho ហើយ លោករំពឹងថា កីឡាករសញ្ជាតិអង់គ្លេសខាងលើនឹងក្លាយទៅជាតួអង្គដ៏សំខាន់ប្រចាំក្រុម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Ole Gunnar Solskjaer និង Jadon Sancho
លោក Ole Gunnar Solskjaer និង Jadon Sancho

ជាការពិតណាស់ កាលពីម្សិលមិញនេះ លោក Solskjaer បានសម្រេចបំណងប្រាថ្នាក្នុងការនាំយក Sancho មកកាន់កីឡដ្ឋាន Old Trafford  ពី Borussia Dortmund ក្នុងតម្លៃខ្លួន៧៣លានផោន (១០១លានដុល្លារ)។

កីឡាករ Jadon Sancho
កីឡាករ Jadon Sancho

លោក Solskjaer បាននិយាយថា៖

Sancho គឺ ជាប្រភេទកីឡាករដែលខ្ញុំចង់បានមកចូលរួមជាមួយ Man Utd។ គាត់នឹងក្លាយទៅជាផ្នែកដ៏សំខាន់នៅក្នុងក្រុមរបស់ខ្ញុំជាច្រើនឆ្នាំតទៅមុខទៀត។ កំណត់ត្រាគ្រាប់បាល់ និង ការបញ្ចូនបាល់ បានបង្ហាញឲ្យដឹងពីគុណភាពរបស់គាត់ ហើយ គេនឹងនាំយកល្បឿន និង ភាពច្នៃប្រឌិតមកដល់ក្រុម៕

លោក Ole Gunnar Solskjaer
កីឡាករ Jadon Sancho
កីឡាករ Jadon Sancho

ប្រភពmetro

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T