ស្ងាត់ៗ AC Milan ចង់ទាក់ទងសុំខ្ចីជើងតារាឆ្នើមរបស់ Chelsea រូបនេះ

//s9.kh1.co/51/517814c74d54dde95d40faef89ab6ee10189a2c7.jpg
កីទ្បា

 ២៤-កក្កដា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

AC Milan ចង់ខ្ចីជើងខ្សែបម្រើ Ziyech

អ៊ីតាលី៖ ក្លិប AC Milan ចង់ខ្ចីជើងខ្សែបម្រើ Hakim Ziyech ពី Chelsea បន្ទាប់ពីឆក់យកខ្សែប្រយុទ្ធ Olivier Giroud រួចមក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែបម្រើ Hakim Ziyech
ខ្សែបម្រើ Hakim Ziyech

យោងតាមសារព័ត៌មាននៅអ៊ីតាលីគឺ Calciomercato លោកគ្រូបង្វឹក Stefano Pioli ចង់បាន Ziyech មករួមក្រុមខ្លាំងណាស់ក្រោយឃើញថាគេរកបាន ៦គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន៣៩ប្រកួតនៅរដូវកាលមុន។ 

ខ្សែបម្រើ Hakim Ziyech
ខ្សែបម្រើ Hakim Ziyech

កីឡាករសញ្ជាតិម៉ារ៉ុករូបនេះផ្ទេរពី Ajax មកទឹកដី Stamford Bridge កាលពីឆ្នាំ២០២០ ក្នុងតម្លៃខ្លួន៣៦.៧លានផោន(ស្មើនឹងប្រមាណ៥០.៤លានដុល្លារ) ប៉ុន្តែជាក់ស្ដែងគេមិនសូវជាប់ជម្រើស១១នាក់ដំបូងនោះឡើយ។

ខ្សែបម្រើ Hakim Ziyech
ខ្សែបម្រើ Hakim Ziyech

លោកគ្រូបង្វឹក Thomas Tuchel ចូលចិត្តដាក់ Christian Pulisic, Kai Havertz, Mason Mount មកជំនួសកន្លែងគេដែលធ្វើឲ្យ  Ziyech ពិតជាពិបាកប្រជែង។

ខ្សែបម្រើ Hakim Ziyech
ខ្សែបម្រើ Hakim Ziyech

យ៉ាងណាមិញ AC Milan នៅតែជ្រើសរើសយក ខ្សែបម្រើ Philippe Coutinho នៃក្លិប Barcelona និង Isco នៅក្លិប Real Madrid ជាជម្រើសចម្បងដដែល។ ក្លិបនឹងខ្ចីជើង Ziyech លុះត្រាណាតែតាមទិញខ្សែបម្រើមួយក្នុងចំណោមពីរនាក់នោះមិនបាន៕

ខ្សែបម្រើ Hakim Ziyech
ខ្សែបម្រើ Hakim Ziyech

ប្រភពthesun

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T