កាន់តែច្រើនហើយ! វៀតណាម កត់ត្រាករណីឆ្លងកូវីដ១៩ ច្រើនបំផុតមិនធ្លាប់មាន ខណៈទីក្រុងធំៗស្ថិតក្រោមវិធានការតឹងរ៉ឹង​

//s9.kh1.co/e6/e6a842141f6c6943beb1c578a3fb5b41f336a164.jpg
សង្គម

 ២៤-កក្កដា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

​វៀតណាម កត់ត្រាពីករណីឆ្លងថ្មី​ខ្ពស់បំផុត ​រហូតដល់ ៧,៣០៧នាក់ ដែលនាំករណីឆ្លងសរុបរបស់វៀតណាមកើនដល់ ៨១,៦៧៨ នាក់

ហាណូយ៖ ​វៀតណាមនឹងបន្តបិទ​ខ្ទប់​ទីក្រុងហូជីមិញ រហូតដល់ថ្ងៃទី ១ ខែសីហា និងដាក់ការរឹតបន្តឹងបន្ថែមទៀតនៅក្នុងរដ្ឋធានីហាណូយ ចាប់ពីថ្ងៃសៅរ៍នេះតទៅ ខណៈដែលប្រទេស​នៅតំបន់អាស៊ានមួយនេះ កំពុងតែប្រយុទ្ធប្រឆាំងនឹងរលកឆ្លងកូវីដ១៩ ដ៏អាក្រក់បំផុត​។ នេះបើតាមប្រភពព័ត៌មាន Reuters ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
បុរសម្នាក់រស់នៅតំបន់មួយ ដែលស្ថិតនៅក្រោមការ​បិទខ្ទប់ ទទួល​អាហារតាមរយៈរនាំងការពារ ក្នុងអំឡុងពេលជំងឺរាតត្បាតឆ្លង (COVID-១៩) នៅទីក្រុងហូជីមិញ
បុរសម្នាក់រស់នៅតំបន់មួយ ដែលស្ថិតនៅក្រោមការ​បិទខ្ទប់ ទទួល​អាហារតាមរយៈរនាំងការពារ ក្នុងអំឡុងពេលជំងឺរាតត្បាតឆ្លង (COVID-១៩) នៅទីក្រុងហូជីមិញ

ក្នុងនោះដែរ កាលពីយប់ថ្ងៃសុក្រ ក្រសួងសុខាភិបាលវៀតណាម បាន​កត់ត្រាពីករណីឆ្លងថ្មី​ខ្ពស់បំផុត ​រហូតដល់ ៧,៣០៧នាក់ ដែលនាំឱ្យ​អ្នកឆ្លងសរុបនៅវៀតណាមកើនដល់ ៨១,៦៧៨ នាក់ ហើយ​មកគិតមកទល់ពេលនេះ មាន​មនុស្សស្លាប់សរុប ៣៧០នាក់ហើយ។

សកម្មភាពតេស្ត រកមេរោគកូវីដ១៩
សកម្មភាពតេស្ត រកមេរោគកូវីដ១៩

អាជ្ញាធរ​ប្រចាំទីក្រុងហូជីមិញ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ដោយសារ​តែការកើនឡើងយ៉ាងរហ័ស ដែលមិនអាចប៉ាន់ស្មានបាន និងដើម្បីការពារប្រជាជន ក៏ដូចជាកាត់បន្ថយ​ករណី​អ្នកស្លាប់ អាជ្ញាធរក្នុងទីក្រុង បានសម្រេចចិត្តពង្រឹងវិធានការមួយចំនួន ​គោលបំណងគ្រប់គ្រងការផ្ទុះឡើងនេះនៃវីរុសកូវីដ១៩ដែលតា «Delta variant» បំប្លែងខ្លួនថ្មីនេះ៕

បុគ្គលិកសុខាភិបាលម្នាក់ បាន​ថ្នាំសម្លាប់មរោគលើអ្នក​ជំងឺកូវីដ១៩ ជនជាតិវៀតណាម ដែលមកសំរាកព្យាលបាលនៅមន្ទីរពេទ្យជាតិ
បុគ្គលិកសុខាភិបាលម្នាក់ បាន​ថ្នាំសម្លាប់មរោគលើអ្នក​ជំងឺកូវីដ១៩ ជនជាតិវៀតណាម ដែលមកសំរាកព្យាលបាលនៅមន្ទីរពេទ្យជាតិ
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T