ចំពោះស្រ្តីមេម៉ាយ មុននឹងសម្រេចចិត្តចាប់ផ្តើមស្នេហាថ្មី រឿងទាំងនេះហើយដែលអ្នកគួរតែធ្វើ

//s9.kh1.co/ef/efd681c4d4bf4a485ea6271cdfe3f55d649f89cc.jpg
នារី

 ២៤-កក្កដា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ចំពោះមនុស្សស្រី ដែលធ្លាប់ឆ្លងកាត់ការរៀបការហើយម្តង ឬហៅថាជាស្ត្រីមេម៉ាយនោះ មុននឹងអ្នកសម្រេចចិត្ត ទទួលយកស្នេហាថ្មី រឿងទាំងនេះហើយ ដែលអ្នក តែធ្វើ។

យល់ដឹង៖ មនុស្សស្រីដែលធ្លាប់មានការលែងលះគ្នាហើយម្តង ពួកគេក៏នៅតែមានសិទ្ធ ក្នុងទទួលយកនូវស្នេហាថ្មី ដើម្បីចាប់ផ្តើមជីវិតថ្មី ​ ប៉ុន្តែការចាប់ផ្តើមមានទំនាក់ទំនងស្នេហាថ្មី វាមិនមែនចេះចង់ចាប់ផ្តើម គឺអាចចាប់ផ្តើមបានភ្លាមៗនោះទេ ទោះជាស្រ្តីមេម៉ាយក៏ដោយ ក៏ត្រូវមានការគិតពិចារណា ឱ្យបានល្អិតល្អន់ជាមុន ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូច្នេះហើយ ចំពោះមនុស្សស្រីមេម៉ាយ មុននឹងអ្នកសម្រេចចិត្តថា អ្នកនឹងចាប់ផ្តើមស្នេហាថ្មី ជាមួយនឹងមនុស្សប្រុសណាម្នាក់ហើយនោះ មានរឿងមួយចំនួន ដែលអ្នកគួរតែធ្វើវា ឱ្យបានមុននឹងចាប់ផ្តើម ទំនាក់ទំនងស្នេហានោះ ដើម្បីបញ្ចៀសពីការមានបញ្ហា ដែលនឹកស្មានមិនដល់។

ចំពោះមនុស្សស្រីមេម៉ាយ មុននឹងសម្រេចចិត្តចាប់ផ្តើមស្នេហាថ្មី រឿងទាំងនេះហើយដែលអ្នកគួរតែធ្វើ៖

១. កុំមានអារម្មណ៍ថាខ្មាសអៀន

រូបតំណាង
រូបតំណាង

ឈ្មោះថាជាស្ត្រីមេម៉ាយ គ្មានអ្វីដែលគួរឱ្យខ្មាសអៀននោះទេ ព្រោះថាប្តីប្រពន្ធ ដែលរស់នៅមិនចុះសម្រុងគ្នា ហើយក៏លែងលះគ្នាវិញ គឺគ្មានអ្វីដែលចម្លែកនោះទេ ម្យ៉ាងវិញ ស្ត្រីមេម៉ាយនៅសម័យនេះ គឺសុទ្ធតែពូកែៗ ដែលមនុស្សប្រុសណាក៏ចង់បាន ដូច្នេះហើយ ស្រ្តីមេម៉ាយមុននឹងសម្រេចចិត្ត ថានឹងទទួលយកស្នេហាថ្មី អ្នកគួរតែកុំដាក់សម្ពាធលើខ្លួនឯង ថាខ្លួនជាស្ត្រីមេម៉ាយ ដែលអ្នកដទៃ មើលមកមិនល្អឱ្យសោះ អ្វីដែលសំខាន់ គឺអ្នកដឹងត្រឹមថាខ្លួនឯងល្អទៅបានហើយ អញ្ចឹងហើយ មិនចាំបាច់មានអារម្មណ៍ថាខ្មាសអៀន ក្នុងការទទួលយកស្នេហាថ្មីទេ។

២. សួរយោបល់ពីកូនៗ

រូបតំណាង
រូបតំណាង

រឿងនេះគឺជារឿង ដែលសំខាន់ខ្លាំងណាស់ ដែលស្រី្តមេម៉ាយគ្រប់រូប មុននឹងទទួលយកស្នេហាថ្មី គឺត្រូវតែសួរយោបល់ពីកូនៗ ថាពួកគេនឹងពេញចិត្តដែរឬក៏អត់ ក្នុងការឱ្យអ្នក ទទួលយកនូវស្នេហាថ្មី លើសពីនេះទៀត ភាគច្រើននៃកូនៗ គឺពួគគេមិនដែលហ៊ានជំទាស់ នូវអ្វីដែលជាក្តីសុខរបស់ម្តាយឡើយ។ ប៉ុន្តែការសួរយោបល់ពីកូនៗនេះ វាក៏បានធ្វើឱ្យអ្នក មានអារម្មណ៍ថាមិនបានធ្វើអ្វី ដែលខុសលើកូនៗដែរ។

 ៣. ត្រូវប្រាកដចិត្តជាមួយនឹងទំនាក់ទំនងស្នេហាថ្មី

រូបតំណាង
រូបតំណាង

មនុស្សស្រីមិនថាធ្លាប់រៀបការ ឬធ្លាប់ឆ្លងកាត់ទំនាក់ទំនងស្នេហា ច្រើនខ្លាំងប៉ុណ្ណាទេ ប្រសិនបើអ្នក មិនទាន់ប្រាកដចិត្តថា គេអាចនឹងផ្តល់សុភមង្គលឱ្យអ្នក បានឬក៏អត់ទេនោះ ដាច់ខាតកុំទាន់ធ្វើការសម្រេចចិត្តឱ្យសោះ ព្រោះវាអាចនឹងធ្វើឱ្យអ្នក ប្រឈមមុខទៅនឹងការខាតបង់ ទាំងផ្លូវចិត្ត ក៏ដូចជាទ្រព្យសម្បត្តិជាដើម។ ហេតុនេះហើយ មុននឹងសម្រេចចិត្តចាប់ផ្តើម គឺអ្នកត្រូវតែមានការប្រាកដចិត្ត ជាមួយនឹងទំនាក់ទំនងស្នេហាថ្មីនេះជាមុនសិន ទើបជាការប្រសើរ។

៤. កុំកុហក

រូបតំណាង
រូបតំណាង

ជាស្ត្រីមេម៉ាយ មានអ្វីដែលមិនល្អ គ្រាន់តែធ្លាប់ឆ្លងកាត់ការរៀបការហើយម្តង ហើយក៏ត្រូវលែងលះគ្នាវិញ តែប៉ុណ្ណោះ។ ដូច្នេះហើយ គ្មានអ្វីដែលត្រូវលាក់បាំង និងត្រូវកុហកមនុស្ស ដែលទើបតែចូលក្នុងជីវិតនោះទេ ម្យ៉ាងវិញ ការកុហក វាមិនបានជួយអ្វី ឱ្យល្អប្រសើរឡើយ លើសពីនេះ ប្រសិនបើអ្នក កុហកគូស្នេហ៍ថ្មីអ្នក ចំពោះរឿងអ្នកដែលជាស្ត្រីមេម៉ាយនោះ បើគេដឹងការពិត គេមិនមែនស្អប់អ្នក ដោយសារតែអ្នក ជាស្ត្រីមេម៉ាយទេ តែគេស្អប់អ្នកដោយសារតែអ្នក គ្មានភាពស្មោះត្រង់ជាមួយនឹងគេ ហេតុនេះហើយ មុននឹងសម្រេចចិត្ត ចាប់ផ្តើមស្នេហាថ្មី គឺអ្នកត្រូវតែប្រាប់ការពិត ដល់គូស្នេហ៍ថ្មីអ្នក ហើយដាច់ខាត កុំកុហកឱ្យសោះ៕

ប្រភពphunuvagiadinh.vn

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T