ញាក់សាច់! ពេលដឹងតម្លៃឧទ្ធម្ភាគចក្រថ្មី របស់លោកឧកញ៉ា Neymar

//s9.kh1.co/cb/cb6ad7872107740f85daf5a0cd76a0867082cd06.jpg
កីទ្បា

 ២៤-កក្កដា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ខ្សែប្រយុទ្ធឆ្នើមក្រុម Paris Saint-Germain កីឡាករ Neymar បានទិញឧទ្ធម្ភាគចក្រថ្មី ម៉ូដែលចុងក្រោយមួយគ្រឿងគឺ Airbus H-145 ។

ប្រេស៊ីល៖ ខ្សែប្រយុទ្ធឆ្នើមក្រុម Paris Saint-Germain កីឡាករ Neymar បានទិញឧទ្ធម្ភាគចក្រថ្មី ម៉ូដែលចុងក្រោយមួយគ្រឿងគឺ Airbus H-145 ក្នុងតម្លៃ ១៣លានអឺរ៉ូ (ឬប្រមាណ ១៥លានដុល្លារអាមេរិក) ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Neymar 
Neymar 

ឧទ្ធម្ភាគចក្រនេះ មានសមត្ថភាពផ្ទុកអ្នកដំណើររហូតដល់១០នាក់ (មិនរាប់បញ្ចូលអ្នកបើក) ហើយជាប្រភេទឧទ្ធម្ភាគចក្រដែលត្រូវបានរចនាឡើងសម្រាប់ការប្រើប្រាស់ជាលក្ខណៈស៊ីវិល ក៏ដូចជាដើម្បីប្រើប្រាស់ក្នុងការផ្ដល់សេវាកម្មវេជ្ជសាស្ដ្រ និងការជួយសង្គ្រោះជាដើម។

មូដែលនេះ ត្រូវបានប្រើប្រាស់រួចហើយដោយក្រុមវេជ្ជសាស្ដ្រនៅទីក្រុង Boston សហរដ្ឋអាមេរិក និងប៉ូលិសនៅប្រទេសកាណាដា។

ឧទ្ធម្ភាគចក្រ 
ឧទ្ធម្ភាគចក្រ 

យោងតាមសារព័ត៌មាន UOL Sport បានឲ្យដឹងថា Neymar បានប្រើប្រាស់ឧទ្ធម្ភាគចក្រនេះសម្រាប់ជិះមកហ្វឹកហាត់ជាមួយមិត្ដរួមក្រុមជម្រើសជាតិប្រស៊ីល អំឡុងព្រឹត្ដិការណ៍ Copa America នាពេលថ្មីៗនេះ ហើយមិត្ដរួមក្រុមជម្រើសជាតិមួយចំនួនដូចជា Arthur, Allan, Ederson, Richarlison និង Fernandinho ក៏បានរួមដំណើរជាមួយផងដែរ៕

ឧទ្ធម្ភាគចក្រ 
ឧទ្ធម្ភាគចក្រ 

ប្រភពas

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T