អាយុច្រើនមិនសំខាន់ Jun Ji Hyun បង្ហាញរូបរាងថ្មី ជាមួយនឹងសក់ខ្លី សម្រាប់ Netflix Korea

//s9.kh1.co/74/74e482090146a8682928b7b5cb4a318c49618305.jpg
តារា & កម្សាន្ដ

 ២៤-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

តារាសម្តែងស្រីដ៏ល្បី Jun Ji Hyun បង្ហាញសម្រស់ប្លែកថ្មីជាមួយនឹង រូបរាងថ្មី សម្រាប់កម្មវិធី Netflix Korea!

កូរ៉េខាងត្បូង ៖ តារាសម្តែងស្រី Jun Ji Hyun ត្រលប់មកវិញហើយ នាងមើលទៅនៅតែស្អាតមិនគួរឱ្យជឿដូចមុន ក្នុងអាយុ ៣៩ ឆ្នាំ តារាសម្តែងរូបនេះ ត្រឡប់មកវិញតាមរយៈការរង់ចាំជាយូរមកហើយ ដោយក្រុមហ៊ុន Netflix Inc រឿង zombie thriller special, Kingdom: Ashin Of The North ដែលបញ្ចាំងនៅថ្ងៃទី ២៣ ខែកក្កដា ដើម្បីអបអរការត្រលប់មកវិញរបស់នាង ក្រុមហ៊ុន Netflix Inc ប្រទេសកូរ៉េ បានធ្វើការបង្ហោះរូបភាពដ៏ស្រស់ស្អាតរបស់នាង នៅលើគណនី Instagram របស់ពួកគេផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ Jun Ji Hyun  បានស្លៀកពាក់រ៉ូបពណ័ខ្មៅ មើលទៅគឺស្រស់ស្អាតមែនទែន និងកាន់កាន់តែលេចធ្លោក្នុងចំណោមផ្ទៃខាងក្រោយដែលងងឹត ជាមួយនឹងការតុបតែងម៉ូតសក់ថ្មី និងការតុបតែងខ្លួនបែបស្រើបស្រាលថែមទៀត។

ស្របគ្នានេះ Jun Ji Hyun បានបង្ហាញសមត្ថភាពបង្ហាញម៉ូតជើងចាស់ ជាមួយរូបថតដ៏អស្ចារ្យរបស់នាង ដែលបានបង្ហាញខ្លួនជាលើកដំបូងនៅឆ្នាំ ១៩៩៩ តារាសម្តែងដែលមានសមត្ថភាពរូបនេះ បានបង្ហាញនូវភាពប្លែកៗ ជាពិសេសគឺជាមួយនឹងម៉ូតសក់ខ្លីរបស់នាង៕

ចង់ដឹងថា Jun Ji Hyun ស្រស់ស្អាតយ៉ាងណា? សូមទស្សនារូបភាពខាងក្រោម ៖

Jun Ji Hyun
Jun Ji Hyun
Jun Ji Hyun
Jun Ji Hyun
Jun Ji Hyun
Jun Ji Hyun
Jun Ji Hyun
Jun Ji Hyun
Jun Ji Hyun
Jun Ji Hyun

ប្រភព : Koreaboo

Hort Vasomatey
M.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T