អត់ទៅអង់គ្លេសទេ! បើសិនចាកចេញពី Barca ក៏កីឡាកររូបនេះមិនទៅលេងនៅ Premier League ដែរ

//s9.kh1.co/53/53ad3ad37bdca7ceb3e83feb130df757c47cf94a.jpg
កីទ្បា

 ២៤-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

Griezmann នឹងមិនផ្ទេរទៅលេងនៅ Premier League ឡើយ

អេស្ប៉ាញ៖ ខ្សែប្រយុទ្ធ Antoine Griezmann នឹងមិនផ្ទេរចេញពីទឹកដីអេស្ប៉ាញទៅលេងនៅក្របខណ្ឌ Premier League ឯប្រទេសអង់គ្លេសនោះឡើយ នេះបើយោងតាមការរាយការណ៍ពីសារព័ត៌មាន L'Equipe ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Antoine Griezmann
ខ្សែប្រយុទ្ធ Antoine Griezmann

ក្លិប Barcelona កំពុងប្រឈមនឹងបញ្ហាប្រាក់ឈ្នួលកីឡាករលើសកំណត់ទើបក្លិបចាំបាច់ត្រូវលក់កីឡាករក្នុងស្ដុកខ្លះចេញដើម្បីអាចចុះកុងត្រាទិញយកកំពូលខ្សែប្រយុទ្ធ Lionel Messi និងកីឡាករមួយចំណូលថ្មីដូចជា Sergio Aguero, Memphis Depay, Emerson Royal និង Eric Garcia ជាដើម។

ខ្សែប្រយុទ្ធ Lionel Messi 
ខ្សែប្រយុទ្ធ Lionel Messi 

កន្លងមកក្លិបបានលក់ ខ្សែបម្រើ Carles Alena, Matheus Fernandes និង Junior Firpo ហើយ ប៉ុន្តែនៅតែមិនទាន់គ្រប់គ្រាន់ ទើបប៉ងចង់លក់ខ្សែប្រយុទ្ធ  Griezmann ដែលជាកីឡាកររកប្រាក់ឈ្នួលបានច្រើនគួរសម។

ខ្សែប្រយុទ្ធ Antoine Griezmann
ខ្សែប្រយុទ្ធ Antoine Griezmann

បន្ទាប់ពីបរាជ័យក្នុងការចរចាជាមួយ Atletico Madrid ដោយចង់ប្ដូរ Griezmann ជាមួយ Saul Niguez រួចមកគឺ Barcelona កំពុងព្យាយាមស្វែងរកទីផ្សារដែលអាចលក់គេចេញស្របពេល កីឡាករសញ្ជាតិបារាំងរូបនេះក៏ដឹងដែរអនាគតរបស់គេនៅទឹកដី Camp Nou អាចនឹងមិនស្ថិតស្ថេរ។

ខ្សែប្រយុទ្ធ Antoine Griezmann
ខ្សែប្រយុទ្ធ Antoine Griezmann

Griezmann មិនទាន់ចង់ចាកចេញពី Barcelona នោះឡើយបន្ទាប់ពីផ្ទេរមកចូលរួមបានត្រឹមពីររដូវកាល ប៉ុន្តែបើសិនគេអស់ជម្រើសមែននោះគេសុខចិត្តលេងនៅក្លិបផ្សេងក្នុងលីគ La Liga ដោយបដិសេធមិនទៅ Premier League ទេបើទោះបីជា Manchester City និង Tottenham Hotspur ចង់បានគេក៏ដោយ៕

ខ្សែប្រយុទ្ធ Antoine Griezmann
ខ្សែប្រយុទ្ធ Antoine Griezmann

ប្រភពcaughtoffside

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T