ក្រោយបាត់មុខពីសិល្បៈ តួឯកប្រុសក្នុងរឿង«ភូមិខ្ញុំស្រស់ឆើតឆាយ» សម្ងំកសាងជីវិតគ្រួសារយ៉ាងមានក្ដីសុខ

//s9.kh1.co/4b/4b769bd75786ca212fb6fe26b381c2b42126d11b.jpg
តារា & កម្សាន្ដ

 ២៤-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

មិនឹកស្មានថា អតតីតតួឯកប្រុសក្នុងរឿង«ភូមិខ្ញុំស្រស់ឆើតឆាយ» ស្ងាត់ពីសិល្បៈឈឹង លួចទៅកសាងជីវិតគ្រួសារ ប្រើជីវិតយ៉ាងមញ្ញដូច្នេះសោះ។

ភ្នំពេញ៖ បើរម្លឹកដល់រឿងភាគដ៏ល្បីល្បាញ «ភូមិខ្ញុំស្រស់ឆើតឆាយ» ជឿជាក់ថាប្រិយមិត្តមួយចំនួនច្បាស់ជានៅចាំ។ ដោយរឿងមួយនេះ ពិតជាទទួលបានការគាំទ្រខ្លាំងពីមហាជន មិនថាចាស់ក្មេងនោះទេ សុទ្ធសឹងតែពោលពាក្យសរសើរពីសាច់រឿង និងតួអង្គសម្ដែងបានល្អទៀតផង។ ដោយរឿងមួយនេះត្រូវបានគេដឹងថាតួឯកស្រីសម្ដែងដោយអ្នកនាង សុខ សោម៉ាវត្តី និងតួឯកប្រុសសម្ដែងដោយលោក ឡុង វីរៈយុទ្ធ ដែលក្នុងរឿងមានឈ្មោះ ភូ

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពិតណាស់ បើនិយាយដល់តួឯកប្រុសលោក ឡុង វីរៈយុទ្ធ ដែលមហាជនតែងតែហៅថា ភូ នោះ ក្រោយបានសម្ដែងក្នុងរឿងភាគជាច្រើនកន្លងមក និងកំពុងទទួលបានភាពជោគជ័យក្នុងវិស័យសិល្បៈ ស្រាប់តែតារារូបនេះ បាត់មុខពីវិថីសិល្បៈឈឹង ដោយមិនបានផ្ដល់ព័ត៌មានឲ្យហ្វេនបានដឹងឡើយ។ ជាមួយគ្នានេះដែរ បើទោះបីអតីតារារូបនេះ លែងបង្ហាញមុខក្នុងខ្សែភាពយន្តនានាអស់ជាច្រើនឆ្នាំ ក៏នៅមានអ្នកគាំទ្រជាច្រើនចង់ដឹងឮពីសុខទុក្ខ និងការរស់នៅជីវិតឯកជនផងដែរ។

ជាក់ស្ដែង ស្របពេលហ្វេនផេកតារាខ្មែរមួយ បានបង្ហោះរកតារាសម្ដែងលោក ឡុង វីរៈយុទ្ធ ហៅ ភូ ចំនួន២លើក អមជាមួយការនឹករលឹកស្នាដៃសម្ដែងរបស់តារារូបនេះរួច ស្រាប់តែមានគណនីហ្វេសប៊ុកមួយ បានបញ្ជាក់ថា តារារូបនេះបានរៀបការរួច និងកំពុងបើកជំនួញរកស៊ីផងដែរ។ ដោយគេដឹងទៀតថា គណនីមួយនោះជាភរិយាអតីតតារាម្ដែងរូបនេះផ្ទាល់តែម្ដង។ បើក្រឡេកទៅមើល ជីវិតក្រោយរៀបការ គេឃើញតារារូបនេះ ពិតជាបង្ហាញភាពស្និទ្ធស្នាលជាមួយភរិយាជាញឹកញាប់ មើលទៅពិតជាផ្អែមល្ហែម និងមានក្ដីសុខខ្លាំងតែម្ដង។

គួរបញ្ជាក់ផងដែរថា ភរិយាអតីតតួឯកប្រុសក្នុងរឿង«ភូមិខ្ញុំស្រស់ឆើតឆាយ» បាននិយាយលើកឡើងពាក្យមួុយឃ្លាថា បន្ទាប់ពីចប់កូវីដ អ្នកនាងនឹងឲ្យស្វាមីចូលសិល្បៈវិញ បើសិនជាអ្នកគាំទ្រនៅតែស្រលាញ់ចូលចិត្តស្នាដៃសម្ដែងរបស់ស្វាមីខ្លួន៕

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖ 

  លោក ឡុង វីរៈយុទ្ធ 
  លោក ឡុង វីរៈយុទ្ធ 
  លោក ឡុង វីរៈយុទ្ធ និងអ្នកនាង សុខ សោម៉ាវត្តី
  លោក ឡុង វីរៈយុទ្ធ និងអ្នកនាង សុខ សោម៉ាវត្តី
 លោក ឡុង វីរៈយុទ្ធ និងភរិយា 
 លោក ឡុង វីរៈយុទ្ធ និងភរិយា 
 លោក ឡុង វីរៈយុទ្ធ និងភរិយា 
 លោក ឡុង វីរៈយុទ្ធ និងភរិយា 
 លោក ឡុង វីរៈយុទ្ធ និងភរិយា 
 លោក ឡុង វីរៈយុទ្ធ និងភរិយា 
 លោក ឡុង វីរៈយុទ្ធ និងភរិយា 
 លោក ឡុង វីរៈយុទ្ធ និងភរិយា 
 លោក ឡុង វីរៈយុទ្ធ និងភរិយា 
 លោក ឡុង វីរៈយុទ្ធ និងភរិយា 
 លោក ឡុង វីរៈយុទ្ធ និងភរិយា 
 លោក ឡុង វីរៈយុទ្ធ និងភរិយា 
សារភរិយា លោក ឡុង វីរៈយុទ្ធ 
សារភរិយា លោក ឡុង វីរៈយុទ្ធ 
សារភរិយា លោក ឡុង វីរៈយុទ្ធ 
សារភរិយា លោក ឡុង វីរៈយុទ្ធ 
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T