សម្តេចតេជោ ហ៊ុន សែន ប្រកាសចាក់វ៉ាក់សាំងជូនក្មេងចាប់ពីអាយុ១២-១៧ ឆ្នាំ ដោយចាប់ថ្ងៃទី០១ ខែសីហាតទៅ

//s9.kh1.co/c1/c1f9aaa1c48367f06bb4ae565f383e69fd0f102a.jpg
សង្គម

 ២៤-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

សម្តេចតេជោ ហ៊ុន សែន ប្រកាសផ្លាស់ប្តូរថ្ងៃចាក់វ៉ាក់សាំងមកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ ដើម្បីឱ្យទាន់សភាពការណ៍

រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីកម្ពុជា ប្រកាសផ្លាស់ប្តូរថ្ងៃ បើកយុទ្ធនាការចាក់វ៉ាក់សាំង ជូនក្មេងចាប់ពីអាយុ១២-១៧ ពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ មកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១វិញ ដើម្បីឱ្យទាន់សភាពការណ៍នៃយុទ្ធនាការចាក់វ៉ាក់សាំង នៅក្នុងប្រទេសកម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ សម្តេចតេជោ មានប្រសាសន៍ថា សម្តេចនឹងធ្វើជាអធិបតីភាព នៅក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យ នៅមន្ទីរពេទ្យកាល់ម៉ែត ដោយសម្តេចនឹងនាំយុវជនចៅៗរបស់សម្តេចទាំងអស់ ដែលមានចៅៗរបស់ថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀត ទៅទទួលចាក់វ៉ាក់សាំងផងដែរ។

គួររំលឹកផងដែរថា សម្តេចតេជោ ហ៊ុន សែន កាលពីពេលថ្មីៗនេះ ប្រកាសដាក់ចេញផែនការចាក់វ៉ាក់សាំង ដល់ក្មេងចាប់ពីអាយុ១២ដល់១៧ឆ្នាំ ដើម្បីបង្កើតភាពស៊ាំនៅក្នុងសង្គម និងអាចឈានទៅការបើកសាលារៀនឡើងវិញផងដែរ។

សូមជម្រាបផងដែរថា សម្តេចតេជោ បានបញ្ជាក់ថា ការចាក់វ៉ាក់សាំង ឈរនៅលើគោលការណ៍ស្ម័គ្រចិត្ត។ តែយ៉ាងណាសម្តេចសង្ឃឹមថា ឪពុកម្តាយ និងអាណាព្យាបាលទាំងអស់ នឹងមានការយល់ដឹង និង មានស្មារតីចូលរួម ដោយនាំកូនៗទៅទទួលវ៉ាក់សាំង។

ជាមួយគ្នានេះ សម្តេចតេជោ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បន្តការចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ ដោយអនុវត្តតាមវិធានការសុខាភិបាល ៣ការពារ និង៣កុំ៕

សម្តេចតេជោ​ នាយករដ្ឋមន្ត្រីកម្ពុជា
សម្តេចតេជោ​ នាយករដ្ឋមន្ត្រីកម្ពុជា
សម្តេចតេជោ និង ឯកអគ្គរាជទូតជប៉ុន ក្នុងពិធីប្រគល់ និងទទួលវ៉ាក់សាំង
សម្តេចតេជោ និង ឯកអគ្គរាជទូតជប៉ុន ក្នុងពិធីប្រគល់ និងទទួលវ៉ាក់សាំង
វ៉ាក់សាំងរបស់ប្រទេសចិន
វ៉ាក់សាំងរបស់ប្រទេសចិន
Keo Sieklin
S.L

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T