ញាក់សាច់ កំណត់ត្រា ១១ឆ្នាំ របស់ Katy Perry ត្រូវបំបែកបានដោយបទ Permission to Dance របស់ BTS!

//s9.kh1.co/64/6457b719c127daff1638cbda3f7044e4c97524d5.jpg
តារា & កម្សាន្ដ

 ២៤-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

កំណត់ត្រារយៈពេលជិត ១១ ឆ្នាំ របស់តារាចម្រៀងអាមេរិក Katy Perry ពេលនេះត្រូវបានបំបែកហើយ ដោយបទចម្រៀង Permission to Dance របស់ក្រុម BTS!

កូរ៉េខាងត្បូង ៖ សម្រាប់ក្រុមតារាចម្រៀង BTS បន្ទាប់ពី ៧ សប្តាហ៍ជាប់ៗគ្នាទទួលបានលេខ ១ នៅលើតារាង Billboard Hot ១០០ ជាមួយនឹងបទ «Butter» ហើយបន្ទាប់មកក៏បានទៅលើបទ «Permission to Dance» ដោយបទ «Butter» បានធ្លាក់មកលេខ ៧ វិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
BTS
BTS
BTS
BTS

ដោយយោងទៅតាមតារាង​ Billboard សម្រាប់ការបាន double coronation នេះ កម្រទទួលបានណាស់ តាមពិតគ្មានសិល្បករណាម្នាក់ បានកាន់តំណែងលេខ ១ ក្នុងពេលដំណាលគ្នាលើតារាង Billboard Hot ១០០ និងបទចម្រៀងនៃរដូវក្តៅ ក្នុងរយៈពេលជិត ១១ ឆ្នាំ ក្នុងនោះសិល្បករចុងក្រោយ ដែលទទួលបានលទ្ធផលនេះគឺ Katy Perry កាលពីឆ្នាំ ២០១០។

គួរបញ្ជាក់ផងដែរថា ក្នុងឆ្នាំ ២០១០ បទចម្រៀង «California Gurls» របស់ Katy Perry ដែលត្រូវបានឡើងគ្រងរាជ្យជាម្ចាស់ក្សត្រី នៃបទចម្រៀងរដូវក្តៅខណៈដែលបទ «Teenage Dream» បានគ្រប់គ្រងលើតារាង Billboard Hot ១០០ ប៉ុន្តែពេលថ្មីៗនេះ បទចម្រៀងរបស់ BTS បានគ្រប់គ្រងតំណែងនេះវិញម្តងហើយ ធ្វើឲ្យវាបានបំបែកកំណត់ត្រារបស់ Katy Perry រយៈ ១១ឆ្នាំ៕

Katy Perry 
Katy Perry 

សូមអបអរសាទរ BTS!

ប្រភព : Koreaboo

Hort Vasomatey
M.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T