កក្រើកទៀតហើយ! Ronaldo និង Messi អាចនឹងត្រូវប៉ះគ្នាម្តងទៀតលើទីលាននៅថ្ងៃទី...

//s9.kh1.co/00/00bd37e7b5d6c56fb5cd7dc1f2e3d2fb1c7bf221.jpg
កីទ្បា

 ២៤-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

កីឡាករ Lionel Messi និង Cristiano Ronaldo អាចនឹងត្រូវប៉ះគ្នាក្នុងពាន Joan Gamper

អឺរ៉ុប៖ កំពូលខ្សែប្រយុទ្ធ Lionel Messi និង Cristiano Ronaldo អាចនឹងត្រូវប្រឈមមុខដាក់គ្នានៅលើទីលានម្តងទៀតក្នុងពានរង្វាន់ Joan Gamper ដែលជាការប្រកួតរវាង Barcelona និង Juventus នៅថ្ងៃទី៨ ខែសីហា ខាងមុខនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ  Lionel Messi និង Cristiano Ronaldo
កីឡាករ Lionel Messi និង Cristiano Ronaldo

ជាការពិតណាស់ ជំនួបរវាង Messi និង Ronaldo អាចនឹងត្រូវប៉ះគ្នាក្នុងករណីដែល កីឡាករសញ្ជាតិអាហ្សង់ទីនខាងលើបានសម្រេចចិត្តបន្តកុងត្រាថ្មីទើបអាចចូលរួមបាន ពីព្រោះបច្ចុប្បន្ននេះកុងត្រារបស់គេនៅ Barcelona បានអស់សុពលភាពបាត់ទៅហើយ។

កីឡាករ  Lionel Messi 
កីឡាករ Lionel Messi 

គួរបញ្ជាក់ដែរថា ជំនួបចុងក្រោយបំផុត ដែល Messi និង Ronaldo ធ្លាប់ប៉ះគ្នា គឺ នៅក្នុងខែធ្នូ ឆ្នាំ២០២០ នៃព្រឹត្តិការណ៍ Champions League ដែលពេលនោះ Juventus បានយកឈ្នះ Barcelona ក្នុងលទ្ធផល ៣ទល់នឹង០៕

កីឡាករ  Lionel Messi និង Cristiano Ronaldo
កីឡាករ  Lionel Messi និង Cristiano Ronaldo

ប្រភពgoal

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T