ហ្វេនៗត្រៀមបុកពោះបណ្ដើរៗទៅ! CL នឹងត្រៀមរៀបចំសម្រាប់ការ Come Back នៅរដូវក្តៅនេះ

//s9.kh1.co/87/8776b52325adab41d549df3f2814cd21f407ef03.jpeg
យុវវ័យ

 ២៤-កក្កដា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

បុកពោះបណ្ដើរៗទៅហ្វេនៗ! តារាចម្រៀងទោល CL អតីតសមាជិកក្រុម 2NE1 ត្រូវបានគេរាយការណ៍បញ្ជាក់ថានឹងត្រៀមរៀបចំសម្រាប់ការ Come Back នៅរដូវក្តៅនេះ

កូរ៉េខាងត្បូង ៖ យោងតាមបាយការណ៍ កាលពីថ្ងៃទី ២៣ ខែ កក្កដា របស់សារព័ត៌មាន Xportsnews បានរាយការណ៍ឲ្យដឹងថា CL មានគម្រោងត្រៀមរៀបចំសម្រាប់ការ Come Back របស់ខ្លួននារដូវក្តៅនេះ គោលបំណងអាចនៅពាក់កណ្តាលខែសីហា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
CL
CL

បន្ទាប់ពីធ្លាយដំណឹងនេះ ខាង Label Very Cherry បានប្រាប់ទៅ Newsen ថា អតីតមេដឹកនាំក្រុម 2Ne1 រូបនេះកំពុងរៀបចំបទចម្រៀងថ្មីមួយ ដែលមានគោលដៅគ្រោងចេញនៅរដូវក្តៅនេះ។

ប្រសិនបើ CL វិលត្រឡប់មកនៅ ខែ សីហា តាមការគ្រោងទុកមែន មានន័យថាការ Come Back លើកនេះនឹងក្លាយជាលើកទី១ របស់នាង ចាប់តាំងចេញផ្សាយបទ Wish You Were Here កាលពីខែ កុម្ភៈ។

CL
CL

គួរបញ្ជាក់ផងដែរថា កាលពីដើមខែ កក្កដា តារាស្រីរូបនេះ បានចុះហត្ថលេខាលើកិច្ចសន្យាជាមួយក្រុមហ៊ុន KONNECT Entertainment ដែលជាទីភ្នាក់ងាររបស់តារាប្រុស Kang Daniel សម្រាប់ការផ្សព្វផ្សាយអាល់ប៊ុមថ្មីរបស់នាងដែលមានឈ្មោះថា ALPHA ក៏ដូចជាសកម្មភាពនៅក្នុងប្រទេសកូរ៉េ៕

CL
CL

ប្រភព ៖ Soompi

Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T