បទថ្មីរបស់ BTS បំបែកកំណត់ត្រាប្រវតិ្តសាស្រ្ត ១១ឆ្នាំ របស់ Katy Perry បានយ៉ាងងាយលើតារាង Billboard!

//s9.kh1.co/a0/a0e3e6412adb229204af727c47d8f6af2caf560f.jpg
យុវវ័យ

 ២៤-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

មិនធម្មតាទេ ជើងខ្លាំងបង្ហាញមុខហើយ! BTS បំបែកកំណត់ត្រា ១១ឆ្នាំ របស់ Katy Perry លើតារាង Billboard បានដោយមិនបាច់ប្រឹងតាមរយៈចម្រៀងថ្មីបទ «Permission To Dance»

កូរ៉េខាងត្បូង ៖ ជាការពិតណាស់ BTS យកបានកំណត់ត្រាសំខាន់ជាមួយបទ Butter បង្ហាញខ្លួននៅចំណាត់ថ្នាក់លេខ១​ លើតារាង Billboard’s Hot 100 រយៈពេល ៧សប្ដាហ៍ជាប់គ្នា​ ហើយថ្មីៗនេះបទ Permission To Dance របស់ពួកគេក៏បាន Debut នៅលំដាប់ Top 1 ស្របពេលដែលបទ Butter មកឈរនៅលំដាប់លេខ៧ លើតារាងវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
BTS 
BTS 

ជាក់ស្ដែង បច្ចុប្បន្នបទ Permission To Dance ក៏ត្រូវបានគេចាត់ទុកជា​ King ប្រចាំតារាង Hot 100 ខណៈពេលដែលបទ Butter បង្ហាញខ្លួនជាម្ចាស់ចំណាត់ថ្នាក់​លេខ១ ​លើតារាង Song of the Summer​ វិញម្ដង។

BTS 
BTS 

យោងតាមតារាង Billboard បាន​ឲ្យដឹងថាចំពោះកំណត់ត្រាជោគជ័យទ្វេដងផ្ទួនៗគ្នាបែបនេះ គឺ​កម្រមាន​អ្នកណា​ធ្វើ​បាន​ណាស់ អាចថាគ្មាន​តារាណាមានសមត្ថភាពអាចយកលេខ១ លើតារាង Hot 100 ផង និងតារាង Song Of The Summer ស្របពេលជាមួយគ្នានោះទេ។

BTS 
BTS 

បើគិតឲ្យមែនទែនទៅ ក្នុង​រយៈពេល​ជាង ១១ឆ្នាំ ​កន្លងមកនេះ អ្នកដែលអាចយកបាន​កំណត់ត្រានេះលើកចុងក្រោយគឺមានតែ​ Katy Perry ​ប៉ុណ្ណោះជាមួយបទ California Gurls ជាប់លេខ១ ​លើតារាង Song Of The Summer ហើយបទ​ Teenage Dream របស់នាងក៏មានមុខនៅលំដាប់ទី១ ​លើតារាង Hot 100 ​កា​លពីឆ្នាំ ២០១០៕

Katy Perry
Katy Perry

សូមអបអរ BTS ចំពោះកំណត់ត្រាសំខាន់នេះ!

ប្រភព ៖ Koreaboo                                                

Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T