អស្ចារ្យណាស់! អ្នកគាំទ្រនាំគ្នាចំហមាត់ ពេលឃើញទិដ្ឋភាពសម្ពោធការប្រកួតអូឡាំពិកជាផ្លូវការ

//s9.kh1.co/d0/d0f2ad19fe86d185ce41b13479d4bb06104740e1.jpg
កីទ្បា

 ២៤-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ការប្រកួតអូឡាំពិកឆ្នាំ២០២០បានចាប់ផ្ដើមដោយពិធីសម្ពោធដ៏អធិកអធម

ជប៉ុន៖ ពិតណាស់បន្ទាប់ពីឆ្លងកាត់ការពន្យាពេលសឹងតែមួយឆ្នាំដោយសារវិបត្តិជំងឺកូវីដ១៩រួចមក ប្រទេសជប៉ុន បានប្រកាសបើកឆាកការប្រកួតអូឡាំពិកឆ្នាំ២០២០ ដែលយើងហៅថា Tokyo Olympics ជាផ្លូវការដោយមានការចូលរួមពីភ្ញៀវលំដាប់វីអាយភីចំនួន៩៥០នាក់រួមជាមួយថ្នាក់ដឹកនាំធំៗតាមប្រទេសនីមួយៗ ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ពិធីសម្ពោធកីឡាអូឡាំពិកឆ្នាំ២០២០
ពិធីសម្ពោធកីឡាអូឡាំពិកឆ្នាំ២០២០
ពិធីសម្ពោធកីឡាអូឡាំពិកឆ្នាំ២០២០
ពិធីសម្ពោធកីឡាអូឡាំពិកឆ្នាំ២០២០
ពិធីសម្ពោធកីឡាអូឡាំពិកឆ្នាំ២០២០
ពិធីសម្ពោធកីឡាអូឡាំពិកឆ្នាំ២០២០

ពិធីសម្ពោធកីឡាករអូឡាំពិកនៅទីក្រុងតូក្យូនេះធ្វើឡើងនៅពហុកីឡដ្ឋានធំនៅឯទីក្រុងតូក្យូដែលមានចំនួន៦៨០០០កៅអី ប្រកបដោយការដុតកាំជ្រួច ការដង្ហែក្បួន ក៏ដូចជាក៏បញ្ចាំងភ្លើងលំអកីឡដ្ឋានទៀតផង។

ពិធីសម្ពោធកីឡាអូឡាំពិកឆ្នាំ២០២០
ពិធីសម្ពោធកីឡាអូឡាំពិកឆ្នាំ២០២០
ពិធីសម្ពោធកីឡាអូឡាំពិកឆ្នាំ២០២០
ពិធីសម្ពោធកីឡាអូឡាំពិកឆ្នាំ២០២០
ពិធីសម្ពោធកីឡាអូឡាំពិកឆ្នាំ២០២០
ពិធីសម្ពោធកីឡាអូឡាំពិកឆ្នាំ២០២០
ពិធីសម្ពោធកីឡាអូឡាំពិកឆ្នាំ២០២០
ពិធីសម្ពោធកីឡាអូឡាំពិកឆ្នាំ២០២០
ពិធីសម្ពោធកីឡាអូឡាំពិកឆ្នាំ២០២០
ពិធីសម្ពោធកីឡាអូឡាំពិកឆ្នាំ២០២០

បើទោះបីជាអ្នកគាំទ្រមិនអនុញ្ញាតឲ្យចូលរួមក៏ដោយក៏ ជប៉ុន នៅតែបានរៀបចំទស្សនីយភាពបើកឆាកការប្រកួតយ៉ាងអធិកអធម ដោយមានអ្នករាំតាមក្រុមជាច្រើន អមជាមួយសំឡេងស្រែកហ៊ោដែលចេញជាការចាក់ឌីសផងដែរ។

យ៉ាងណាមិញ គេឃើញថាមានអ្នកគាំទ្រជាច្រើនបានឈរមើលពីខាងក្រៅកីឡដ្ឋានយ៉ាងច្រើនរយនាក់ដោយមានខ្លះពាក់ឈុតគីម៉ូណុបុរាណរបស់ជប៉ុនផងដែរ។

ពិធីសម្ពោធកីឡាអូឡាំពិកឆ្នាំ២០២០
ពិធីសម្ពោធកីឡាអូឡាំពិកឆ្នាំ២០២០

ពិធីដង្ហែនិងដុតគប់ភ្លើងអូឡាំពិកដែលចាត់ទុកជាពិធីដ៏សំខាន់ក៏បានប្រារព្ធឡើងនៅចុងក្រោយគេបង្អស់ផងដែរទស្សនីយភាពសិល្បៈគឺផ្ដោតលើការសម្ដែងឆ្លុះបញ្ចាំងពីប្រវត្តិសាស្ត្ររបស់ប្រទេសជប៉ុន។

ពិធីសម្ពោធកីឡាអូឡាំពិកឆ្នាំ២០២០
ពិធីសម្ពោធកីឡាអូឡាំពិកឆ្នាំ២០២០
ពិធីសម្ពោធកីឡាអូឡាំពិកឆ្នាំ២០២០
ពិធីសម្ពោធកីឡាអូឡាំពិកឆ្នាំ២០២០

គួរបញ្ជាក់ផងដែរថាការប្រកួតអូឡាំពិកនេះនឹងប្រព្រឹត្តិទៅពីថ្ងៃទី២៣ ខែកក្កដា រហូតដល់ថ្ងៃទី៨ខែសីហា ប៉ុន្តែចំពោះវិញ្ញាសាបាល់ទាត់បុរសនិងនារីគឺចាប់ផ្ដើមឡើងតាំងពីថ្ងៃទី២១ខែកក្កដា។ពិធីនេះមានអត្តពលិកចូលរួមប្រមាណ១១៣២៦ នាក់ក្រោមវិញ្ញាសាការប្រកួតចំនួន៣៣ខុសៗគ្នាដែលបែកចែកចេញជា៣៣៩ប្រកួត៕

ពិធីសម្ពោធកីឡាអូឡាំពិកឆ្នាំ២០២០
ពិធីសម្ពោធកីឡាអូឡាំពិកឆ្នាំ២០២០

ប្រភពdailymail

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T