និយាយចំៗចឹងហ្មង! លោក Kohler ថា ម្នាក់នេះមិនមែនជាកីឡាករលំដាប់ពិភពលោកនោះទេ

//s9.kh1.co/db/db46c00834bcbafa9c2201bbee5693f1c3b47699.jpg
កីទ្បា

 ២៤-កក្កដា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

លោក Jurgen Kohler ថា Erlinng Haaland មិនមែនជាកីឡាករលំដាប់កំពូលនោះទេ

អឺរ៉ុប៖ វីរបុរសក្លិប Borussia Dortmund លោក Jurgen Kohler ជឿជាក់ថា Erling Haaland មិនមែនជាកីឡាករលំដាប់កំពូលឡើយ ពោល Kylian Mbappe ទើបជាកីឡាករលំដាប់កំពូលពិតប្រាកដ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Erling Haaland និង Kylian Mbappe
កីឡាករ Erling Haaland និង Kylian Mbappe

ជាការពិតណាស់ នៅពេលបច្ចុប្បន្ន Haaland និង Mbappe ត្រូវបានគេរំពឹងថា នឹងអាចក្លាយជាកំពូលតារាបាល់ទាត់ក្នុងពេលអនាគតដើម្បីស្នងតំណែងរបស់ Lionel Messi និង Cristiano Ronaldo ក្នុងពេលអនាគត ដោយសារពួកគេជាកីឡាករដែលមានថ្វីជើងស៊ុតបញ្ចូលទីដ៏ច្បាស់ ល្បឿនលឿន ពោរពេញទៅដោយសមត្ថភាពពេញខ្លួន។

កីឡាករ Erling Haaland និង Kylian Mbappe
កីឡាករ Erling Haaland និង Kylian Mbappe

លោក Kohler បាននិយាយថា៖

Haaland មិនទាន់អាចក្លាយជាកីឡាករលំដាប់កំពូលបាននៅឡើយទេ។ គាត់ជាខ្សែប្រយុទ្ធកំពូល និង​ មានបច្ចេកទេសល្អ ប៉ុន្តែ គាត់ត្រូវតែបង្ហាញវាឲ្យបានច្រើនជាងនេះ។ ខ្ញុំជឿជាក់ ថា គាត់អាចនឹងស្វែងរកវិធីណាមួយបានដើម្បីកុំឲ្យគេបញ្ឈប់គាត់បាន៕ សម្រាប់ Mbappe វិញ ទើបជាកីឡាករលំដាប់កំពូលពិតប្រាកដ ពីព្រោះគាត់មិនមែនពឹងពាក់តែលើល្បឿនមួយមុខទេ គឺ គាត់អាចលេងបាល់ខ្លី និង គ្រប់គ្រងបាល់បានល្អ៕

  លោក Jurgen Kohler
កីឡាករ Erling Haaland
កីឡាករ Erling Haaland

ប្រភពgoal

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T