សកម្មភាពប្លែកៗរបស់តារានិករនីមួយៗ ពេលនៅក្នុងពិធីជប់លៀងម្ដងៗ!

//s9.kh1.co/f1/f11859efa56d0a30fb1e3561f04f1ca274d5aa0b.jpeg
យុវវ័យ

 ២៣-កក្កដា-២០២១ ៥ល្ងាច · ៣ ឆ្នាំមុន

គ្រាន់តែឃើញសកម្មភាព ក៏អាចដឹងដល់តារានិករមែនដែរ!

យល់ដឹង៖ នៅពេលដែលអ្នកទៅពិធីជប់លៀងម្ដងៗ មិនបាច់ភ័យព្រួយខ្លាចរកមិត្តភក្ដិអ្នកមិនឃើញទេ។ តាមរយៈតារានិករនីមួយៗ អ្នកនឹងអាចដឹងបានថាពួកគេ នៅទីណា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខាងក្រោមនេះនឹងបង្ហាញអ្នកពី សកម្មភាពរបស់តារានិករនីមួយៗ ពេលនៅក្នុងពិធីជប់លៀងម្ដងៗ ៖

♈️ Aries (Mar 21 – Apr 19)

ពេលនៅពិធីជប់លៀងម្ដងៗ អ្នកចំណាយពេលភាគច្រើនរបស់អ្នក ជាមួយនឹងការរាំ ជាពិសេសបង្ហាញចលនារាំរបស់អ្នកនៅលើឥដ្ឋ ដែលជាក្បាច់កំពុងពេញនិយម។ ហើយអ្នកដើរបបួលគេគ្រប់គ្នាមករាំជាមួយ។

♉️ Taurus (Apr 20 – May 20)

ពេលនៅពិធីជប់លៀងម្ដងៗ អ្នកតែងតែចាំនៅជិតតុអាហារសម្រន់ ដើម្បីចាំសាកល្បងអាហារផ្សេងៗគ្នា តែសម្រាប់តែអាហារណាដែលឥតគិតថ្លៃទេ ហើយមិនដែលបាត់មុខម្ដងណាឡើយឲ្យតែមានម្ហូប។

♊️ Gemini (May 21 – Jun 20)

ពេលនៅពិធីជប់លៀងម្ដងៗ អ្នកមិនសូវជាចេញក្រៅទេ ភាគច្រើនគេឃើញអ្នក នៅពីមុខទូរទស្សន៍មើលកម្មវិធីផ្សេង ឬរឿងភាគ ព្រោះអ្នកមិនអាចខកខានភាគនីមួយៗរបស់រឿងបានទេ។

រូបតំនាង
រូបតំនាង

♋️ Cancer (Jun 21 – Jul 22)

ពេលនៅពិធីជប់លៀងម្ដងៗ អ្នកតែងតែនៅក្នុងផ្ទះបាយ ជួយម្ចាស់ផ្ទះធ្វើម្ហូប ព្រោះអ្នកពិតជាចូលចិត្តម្ហូប និងសម្អាតណាស់ ហើយធ្វើឱ្យពិធីជប់លៀងកាន់តែដំណើរការយ៉ាងរលូន។

♌️ Leo (Jul 23 – Aug 22)

ពេលនៅពិធីជប់លៀងម្ដងៗ អ្នកគឺជា DJ ដែលតែងតែចាំចាក់ចម្រៀង ដែលមានក្នុងបញ្ជីបទចម្រៀង ដែលអ្នកចូលចិត្តចេញពីទូរស័ព្ទរបស់អ្នក ព្រោះអ្នកចង់ឲ្យអ្នកដទៃចូលចិត្តបទចម្រៀងដូចអ្នកដែរ។

♍️ Virgo (Aug 23 – Sep 22)

ពេលនៅពិធីជប់លៀងម្ដងៗ ទោះបីជាអ្នករាល់គ្នាកំពុងសប្បាយ ក៏អ្នកតែងតែអង្គុយនៅកាច់ជ្រុងមួយ កាន់ទូរស័ព្ទចាំឆ្លើយតប Chat ឬអ៊ីមែលពីមនុស្សជាទីស្រលាញ់ មិនអាចខ្វះបានឡើយ។

រូបតំនាង
រូបតំនាង

♎️ Libra (Sep 23 – Oct 22)

ពេលនៅពិធីជប់លៀងម្ដងៗ អ្នកតែងតែនៅក្បែរ Bar ចាំញ៉ែមនុស្សគ្រប់គ្នា ដែលព្យាយាមនិយាយជាមួយអ្នក។ គ្មាននរណាម្នាក់អាចគេចពីការញ៉ែរបស់អ្នកបានឡើយ ព្រោះអ្នកពូកែរាយមន្តស្នេហ៍ណាស់។

♏️ Scorpio (Oct 23 – Nov 21)

ពេលនៅពិធីជប់លៀងម្ដងៗ អ្នកតែងតែនៅក្បែរម៉ាស៊ីនត្រជាក់ ត្រៀមខ្លួនចាំលាយភេសជ្ជៈ សម្រាប់អ្នកដែលស្រេកទឹក ហើយតាំងខ្លួនជាអ្នកក្រឡុកស្រា ទាំងដែលខ្លួនឯងមិនចេះច្បាស់ផង។

♐️ Sagittarius (Nov 22 – Dec 21)

ពេលនៅពិធីជប់លៀងម្ដងៗ អ្នកតែងតែស្ថិតនៅជាន់ក្រោម ឬដើរតាមផ្លូវជាមួយមិត្តភក្តិជក់បារី ឬកាន់កែវផឹកជាប់ជានិច្ច និងចាំញ៉ែអ្នកណាម្នាក់ដែលចុះមកក្រោម ដើរកាត់អ្នក។

រូបតំនាង
រូបតំនាង

♑️ Capricorn (Dec 22 – Jan 19)

ពេលនៅពិធីជប់លៀងម្ដងៗ អ្នកចំណាយពេលភាគច្រើនតែជាមួយឆ្កែឆ្មា ឬសត្វដទៃទៀតដែលអ្នកអាចរកឃើញ។ ឲ្យតែកន្លែងណាមានសត្វ គឺមិនដែលបាត់មុខអ្នកឡើយ។

♒️ Aquarius (Jan 20 – Feb 18)

ពេលនៅពិធីជប់លៀងម្ដងៗ អ្នកស្អប់អ្នករាល់គ្នា ហើយសម្ងំនៅក្នុងបន្ទប់ទឹក ដោយជៀសផុតពីសម្លេងរំខាន រហូតដល់ពេលវេលាគ្រប់គ្រាន់ដើម្បីចាកចេញ ឬចាំដល់ចប់កម្មវិធី។

♓️ Pisces (Feb 19 – Mar 20)

ពេលនៅពិធីជប់លៀងម្ដងៗ អ្នកតែងរវល់លេងវីដេអូហ្គេម នៅមុខទូរទស្សន៍ជាប់ ដោយមិនទៅណាសោះ ហើយមិនឲ្យអ្នកណាម្នាក់ មករំខានអ្នកបានឡើយ។

ប្រភព: thoughtcatalog

Tharith Moliny
L.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T