ក្តៅៗ! ខ្សែប្រយុទ្ធឆ្នើមរូបនេះបានបន្តកុងត្រាថ្មីជាមួយ Spurs ផ្លូវការហើយ

//s9.kh1.co/c4/c4fa71406f094e5597db3a43bc6b645328610df3.jpg
កីទ្បា

 ២៣-កក្កដា-២០២១ ៥ល្ងាច · ៣ ឆ្នាំមុន

Son បានយល់ព្រមបន្តកុងត្រាថ្មីជាមួយ Spurs ផ្លូវការហើយ

អឺរ៉ុប៖ កីឡាករ Son Heung-min បានចុះកុងត្រាថ្មីជាមួយក្លិប Tottenham Hotspur រួចរាល់ហើយ នេះបើតាមការប្រកាសរបស់ក្លិបដែលលេងនៅក្របខណ្ឌ Premier League

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Son Heung-min
Son Heung-min

Spurs បានបញ្ជាក់ថា តារាឆ្នើមរបស់ពួកគេបានយល់ព្រមបន្តកុងត្រាថ្មីហើយ, ដោយក្នុងនោះពួកគេបានបង្ហោះវីដេអូមួយរបស់ខ្សែប្រយុទ្ធសញ្ជាតិ កូរ៉េខាងត្បូង នៅលើបណ្តាញសង្គម Twitter ផងដែរ, ហើយនៅក្នុងសារនោះពួកគេបានសរសេរថា៖

គាត់នឹងបន្តអាជីពនៅជាមួយពួកយើងជាបន្តទៀត៕

Twitter របស់ Spurs

គួរបញ្ជាក់ថា Son នឹងចុះកុងត្រាថ្មីរយៈពេល ៤ ឆ្នាំបន្ថែមទៀត, ពោលរូបគេនឹងស្នាក់នៅទឹកដី White Hart Lane ដល់ឆ្នាំ ២០២៥៕

ប្រភពGoal

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T