ពិធីករ Yoo Jae Suk បានប៉ះពាល់ជាមួយអ្នកផ្ទុកកូវីដ១៩

//s9.kh1.co/0e/0e952c41a4af63cab24efe85347fbadb1cf4d879.jpg
តារា & កម្សាន្ដ

 ២៣-កក្កដា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ពិធីករប្រុសដ៏ល្បីរបស់ប្រទេសកូរ៉េ លោក Yoo Jae Suk បានជាប់ពាក់ព័ន្ធជាមួយនឹងអ្នកដែលមានជំងឺកូវីដ១៩ ហើយឥលូវនេះលោកកំពុងដាក់ខ្លួនដាច់ឡែក!

កូរ៉េខាងត្បូង​ ៖ យោងតាមរបាយការណ៍ នៅថ្ងៃទី 23 ខែកក្កដា នេះលោក Yoo Jae Suk បានប៉ះពាល់​និងមានទំនាក់ទំនងជាមួយអ្នកដែលផ្ទុកកូវីដ១៩ ដែលករណីវិជ្ជនេះមានក្នុងអំឡុងពេលនៃការថត You Quiz on the Block របស់ tvN

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Yoo Jae Suk
Yoo Jae Suk

ក្រោយមក ផលិតកម្ម Antenna របស់ Yoo Jae Suk បានបញ្ជាក់ពីព័ត៌មាននោះដែរ ដោយបញ្ជាក់ថា ៖ 

បុគ្គលិកម្នាក់ របស់ស្ថានីយទូរទស្សន៍ tvN សម្រាប់កម្មវិធី You Quiz on the Block ដែលត្រូវបានគេបញ្ជាក់ថា មានមេរោគកូវីដ១៩ ហើយបុគ្គលិកដែលពាក់ព័ន្ធទាំងអស់ រួមទាំង Yoo Jae Suk ផងដែរ លោកក៏បានធ្វើតេស្តសាកល្បងរួចហើយ ឥឡូវនេះ Yoo Jae Suk បានចាប់ផ្តើមដាក់ខ្លួនរបស់គាត់ នៅដាច់ដោយឡែកដូចដែលបានណែនាំ ដោយគោលនយោបាយសុខភាព ហើយគាត់កំពុងរង់ចាំលទ្ធផល នៃការធ្វើតេស្តរបស់គាត់។ យើងក៏កំពុងសម្របសម្រួលកាលវិភាគ របស់ Yoo Jae Suk ផងដែរ ។

Antenna

គួរបញ្ជាក់ផងដែរថា Yoo Jae Suk កំពុងស្ថិតក្នុងការដាក់ខ្លួនឯងនៅ​ដាច់ដោយឡែក រង់ចាំលទ្ធផលតេស្ត៕

Yoo Jae Suk
Yoo Jae Suk

ប្រភព : Allkpop

Hort Vasomatey
M.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T