បែបណាទៅ ទើបអាចសម្គាល់បានថា ជាមនុស្សស្រីដែលមកពីគ្រួសារអភិជន?

//s9.kh1.co/69/69d5cc023fb0268b97cc08c68f7eedb0539fbca2.jpg
នារី

 ២៣-កក្កដា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

មនុស្សមួយចំនួន នៅតែមានការយល់ច្រឡំទៀត រវាងមនុស្សដែលមកពីគ្រួសារដែលមានទ្រព្យ និងមនុស្សដែលមកពីគ្រួសារអភិជន ការសម្រាយនេះ នឹងអាចជួយឱ្យអ្នកកាន់តែយល់ច្បាស់ជាងមុន។

យល់ដឹង៖ មានមនុស្សមួយចំនួន នៅតែមានការយល់ច្រឡំ​ ចំពោះមនុស្សស្រីដែលមកពីគ្រួសារអ្នកមានទ្រព្យសម្បត្តិច្រើន ជាមួយនឹងមនុស្សស្រីដែលមកពីគ្រួសារអភិជន ម្យ៉ាងវិញ មិនមែនឱ្យតែមនុស្សស្រី មានទ្រព្យសម្បត្តិច្រើន គឺសុទ្ធតែអាចហៅថាអភិជនបាននោះទេ ព្រោះពាក្យអភិជន វាក៏មានអត្តន័យរបស់វាដែរ លើសពីនេះ ទាល់តែមនុស្សស្រី ដែលសាកសមនឹងពាក្យនេះ ទើបអាចយកមកប្រើប្រាស់បាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង
រូបតំណាង

អភិជន ភាគច្រើនគឺគេតែងតែប្រើប្រាស់ ​ ចំពោះមនុស្សដែលមកពីគ្រួសារ មានយស័ក្កខ្ពស់ខ្ពស់ មានមុខមានមាត់នៅក្នុសង្គម និងគ្រួសារដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភ តាំងពីកំណើត លើសពីនេះ ចំពោះមនុស្សស្រីដែលអាចប្រើពាក្យអភិជនបាន ទាល់តែមនុស្សស្រីម្នាក់នោះ គឺជាមនុស្សស្រីដែលចេញមកពីគ្រួសារ ដែលមានឋានៈខ្ពង់ខ្ពស់ មានភាពថ្លៃថ្នូរ ក៏ដូចជាទទួលបានការគោរព និងឱ្យតម្លៃជាខ្លាំង ពីមនុស្សនៅក្នុងសង្គម ម្យ៉ាងវិញ ចំពោះមនុស្សស្រីដែលមកពីគ្រួសារអភិជន សេចក្តីថ្លៃថ្នូរ គឺជារឿងដែលសំខាន់បំផុត សម្រាប់ពួកគេ។

រូបតំណាង
រូបតំណាង

ជាងនេះទៅទៀត បើមើលតាមភាពជាក់ស្តែង នៅក្នុងសង្គមសព្វថ្ងៃនេះ មនុស្សស្រីដែលមកពីគ្រួសារអភិជនភាគច្រើន គឺមិនសូវចូលចិត្តបើកបង្ហាញ ឱ្យមនុស្សនៅក្នុងសង្គមបានឃើញ ពីទ្រព្យសម្បត្តិ ឬអំណាចយស័ក្កខ្ពង់ខ្ពស់ ថាជាពួកគេ ជាមនុស្សស្រីដែលមកពីគ្រួសារអភិជនឡើយ។ ណាស់តែមនុស្សស្រីមួយចំនួនតូចតែប៉ុណ្ណោះ ដែលមិនទាន់បានស្គាល់ច្បាស់ អំពីនៃការប្រើប្រាស់នៃពាក្យនេះ ទើបយកវាមកប្រើប្រាស់។ ដូច្នេះហើយ អ្នកទាំងអស់គ្នា ប្រហែលជាបានយល់ច្បាស់ហើយថា ពាក្យអភិជន គឺមិនអាចចេះតែយកមកប្រើប្រាស់បាន តាមតែចិត្តចង់នោះទេ វាក៏មានអត្តន័យ នៃពាក្យរបស់វាដែរ។

រូបតំណាង
រូបតំណាង

ជារួមមក មនុស្សមួយចំនួនតូចប្រហែលជាមិនអាច មានការយល់ច្រឡំ ចំពោះការប្រើប្រាស់នូវពាក្យនេះ ទៀតឡើយ ព្រោះមនុស្សដែលអាចប្រើប្រាស់ពាក្យនេះបាន គឺមានតែមនុស្សដែលមកពីគ្រួសារមួយ ដែលមានសេចក្តីថ្លៃថ្នូរ មានយស័ក្កខ្ពង់ខ្ពស់ ក៏ដូចជាទទួលបានការគោរព និងឱ្យតម្លៃជាខ្លាំង ពីមនុស្សនៅក្នុងសង្គមសព្វថ្ងៃ៕

ប្រភពInternet

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T